Pages

កង្កែប​អស់​រិ​ទ្ធិ​​​ - វិជ្ជាមេផ្ទះ របៀបធ្វើម្ហូប

គ្រឿងផ្សំ​
កង្កែប អំបិល ស្ករ ម្សៅ​មី ស៊ុតទា ទឹកស៊ីអ៊ីវ
ម្រេច ( បុក ) ក្រូចឆ្មារ ខ្លាញ់​រាវ ម្សៅ​ស៊ុប ខ្ទឹមស ។​
វិធី​ធ្វើ​
១- កង្កែប​កាប់​ក្រញាំដៃ ក្រញាំ​ជើង​ចោល លាង​ទឹក​ឲ្យ​ស្អាត​ប្រឡាក់​អំបិល ទឹកស៊ីអ៊ីវ ស្ករ ម្សៅ​ស៊ុប ផ្អាប់​ទុក​​មួយអន្លើ ( ប្រឡាក់​កុំ​ឲ្យ​ប្រៃ​ពេក ) ។​
២- យក​ម្សៅ​មី​លាយ​ទឹក​ឲ្យ​ខាប់ គោះ​ស៊ុតទា​ដាក់​វាយ​បញ្ចូល​ឲ្យ​សព្វ ។​
៣- ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឲ្យ​ក្ដៅ រួច​យក​កង្កែប​ជ្រលក់​ម្សៅ​ដាក់​បំពង​ឲ្យ​ឡើង​ក្រហម​ស្រួយ ( ត្រូវ​ប្រើ​ខ្លាញ់​ច្រើន​)​ស្រង់​ដាក់​ចាន ។​

វិធី​ធ្វើ​ទឹកជ្រលក់​
៤- អំបិល ម្រេច ខ្ទឹមស ស្ករស បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ ច្របាច់​ក្រូចឆ្មារ​កូរ​ឲ្យ​សព្វ ។​

No comments:

Post a Comment