https://jumnuoy.blogspot.com/2009/05/blog-post_6896.html
| ចិត្តមេត្តា |
| ព្រះច័ន្ទអាទិត្យរះហើយលិច | មិនអាចគេចផុតពីភាវ: |
| ធម្មជាតិមានពិតបានឃើញជាក់ | ហើយទាក់ទងគ្នាជាធម្មតា ។ |
| ឯជីវិតយើងក៏ដូចគ្នា | កើតចាស់គ្រាំគ្រាហើយមរណា |
| ឥតមានពន្យាយាមដោយហេតុណា | នឹងថាកុំស្លាប់មិនបានឡើយ ។ |
| បើគង់តែស្លាប់គ្រប់អាត្មា | ត្រូវតាំងចេតនាវៀរឲ្យហើយ |
| តាំងពីវ័យក្មេងកុំកន្តើយ | បណ្ដែតបណ្ដោយក្នុងអវិជ្ជា ។ |
| គួរកុំប្រមាទធ្វេសប្រហែស | ក្រេបយកចំណេះគ្រប់វេលា |
| ទូន្មានខ្លួនល្អឈ្មោះអ្នកជា | មិនដើរពាលាស្រីស្រាល្បែង ។ |
| កើតមកជាមនុស្សរស់ឲ្យថ្លៃ | រស់មានតម្លៃមិនចំបែង |
| ព្រោះសាងសុចរិតឥតមានក្លែង | បន្លំគេឯងនាំទោសា ។ |
| ត្រូវអប់រំខ្លួនទូន្មានចិត្ត | ដោយប្រឹងប្រព្រឹត្តក្នុងកិច្ចការ |
| នាំនូវប្រយោជគ្រប់រូបា | ព្រោះចិត្តមេត្តាប្រោសប្រណី ។ |
| កុំឃើញគេក្រហើយមាក់ងាយ | ពេបជ្រាយនិយាយខុសសំដី |
| ត្រគោះបោះបោកដោយគ្មានន័យ | ហាស្ដីឲ្យតែរួចពីមាត់ ។ |
| ឃើញអ្នកតូចទាសចាស់ជរា | ត្រូវនឹងដល់គ្រាចាស់ដូចគាត់ |
| មានក្រទាបខ្ពស់មិនប្រាកដ | ប្រែប្រួលហើយព្រាត់ប្រាសចោលទៅ ។ |
| ដូច្នេះត្រូវមានចិត្តមេត្តា | ករុណារកគ្នាដូចសំពៅ |
| ទោះជាក្ដោងធំក៏គង់នៅ | ពឹងទៅពឹងមកនឹងសំប៉ាន ។ |
| កាលបើចិត្តល្អចិត្តត្រជាក់ | មិនជាប់អន្ទាក់មារសាមាន |
| ចិត្តអូនមួម៉ៅក្ដៅក្នុងប្រាណ | រស់ដោយសុខសាន្តព្រោះចិត្តធម៌ស្ងប់ ។ |
| ស្ងនប់ព្រោះរស់ក្នុងធម៌វិន័យ | ចិត្តនេះប្រណីព្រោះបានធ្លាប់ |
| មេត្តាគេឯងតែមិនជាប់ | នឹងរឿងបន្លប់កាមគុណប្រាំ ។ |
| មច្ឆារស់បានព្រោះគង្គា | ឯយើងរាល់គ្នាព្រោះបានចាំ |
| រៀនសូត្រចេះដឹងតាមបណ្ដាំ | ព្រះពុទ្ធបានផ្តាំឲ្យមេត្តា ។ |
| ទើបបានជួបសុខល្អប្រពៃ | នាំមានសិរីខ្ពស់ឧត្តម ។ |
| បើចង់បានសុខត្រូវរៀបចំ | ចិត្តដោយខិតខំប្រឹងរក្សា ។ |
| ទាំងក្នុងពុទ្ធចក្រអាណាចក្រ | ចិត្តមិនប្រឡាក់ដោយតណ្ហា |
| ព្រោះមានវិជ្ជាមានបញ្ញា | ដោះស្រាយកិច្ចការរួចទុក្ខភ័យ ។ |
| បុគ្គលគ្រប់រូបចង់បានសុខ | ខ្លាចទុកព្រាត់ប្រាសខ្លាចក្សិណក្ស័យ ។ |
| បើខ្លាចដូចគ្នាប្រយោជន៍អ្វី | នឹងផ្ដល់ទុក្ខភ័ឲ្យដល់គ្នា ។ |
| ខុសឆ្គងតិចតួចអនុគ្រោះ | កុំខំសាបព្រោះពៀរវេរា |
| កុំមានគំនុំអភិជ្ឈា | រំពៃទោសគ្នាហើយព្យាបាទ ។ |
| ចិត្តធម៌ចិត្តបុណ្យចិត្តមេត្តា | កុំវាយប្រហារខំសំអាត |
| កុំមានអវិជ្ជាហើយប្រមាទ | ទុកពេលឲ្យខាតបាបយកបុណ្យ ។ |
| ព្រោះពេលស្លាប់ទៅគ្មានអ្វីតាម | ទ្រព្យធនប៉ុន្មានកុំឲ្យកុន |
| រវល់ប្រឹងរកចាយមិនទាន់ | ភ័យស្លន់ព្រោះស្លាប់បានមកដល់ ។ |
| ឆ្លៀតលះធ្វើទានសីលភាវនា | កុំលោភតាមទារចង់បានផល |
| រហូតភ្លេចខ្លួនសាងសាងអកុសល | នាំមានកង្វល់ផលជាទុក្ខ ។ |
| ដោយ: ឧបញ៉ា ឧបាលសិកា ញ៉ឹក ប៊ុនថា |

Khmer Poem
សួនកំណាព្យ
0 comments:
Post a Comment