https://jumnuoy.blogspot.com/2011/07/blog-post_2104.html៙ គ្រឿងស្ល
សាច់ភ្លៅគោ ២ ខាំ, ខ្ទិះ ២ វែកសម្ល,
ដំឡូងបារាំង ២ មើម, ខ្ទឹមក្រហម ៤ មើម, គ្រាប់ឈូកក្រៀម ១០ គ្រាប់, ស្ករត្នោត ២ ស្លាបព្រាបាយ, ស្ករ.ស ១ ស្លាបព្រាបាយ, ទឹកត្រី ២ ស្លាបព្រាបាយ, អម្ពិលទុំ ២ ស្លាបព្រាបាយ, ទឹកខ្មេះ ១ ស្លាបព្រាបាយ ។
៙ គ្រឿងផ្សំ
មើមខ្ទឹមក្រហមដុត ៥ មើម, ម្ទេសក្រៀមដុត ១០ គ្រាប់, ហាន់គល់ស្លឹកគ្រៃ ២ គល់, រំដេងដុត ៣ ចំណិត, ខ្ទឹមសដុត ១៥ កំពឹស, កាពិដុត ១ ស្លាបព្រាបាយ, ផ្កាចាព្លូលីង ៣ ផ្កា, ប្រេងឆា, ផ្លែក្រវាញលីង ៥ ផ្លែ, ស្លឹកក្រវាញ ៥ សន្លឹក ។
៙ វិធីធ្វើ
១. បុកគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យល្អិត រួចយកគ្រឿងបុកនោះទៅលីងជាមួយប្រេងឆា ឲ្យចេញក្លិនឈ្ងុយ ។
២. លាងគ្រាប់ឈូកឲ្យស្អាត រួចត្រាំក្នុងទឹកស្អាត ១០ នាទី រហូតដល់ទន់ បន្ទាប់មកយកទៅស្ងោរ ១០ នាទី រហូតដល់ឆ្អិន ។
៣. ចិតសម្បកមើមដំឡូងបារាំង រួចត្រាំជាមួយទឹកលាយអំបិលការពារសាច់ប្រែពណ៌ខ្មៅ ។ បន្ទាប់មកបកសម្បកមើមខ្ទឹមក្រហម ទើបយកទៅស្ងោរជាមួយមើមដំឡូងបារាំងរហូតដល់ឆ្អិន ។ ហាន់មើមដំឡូងបារាំងជាដុំៗ ចំណែកខ្ទឹមក្រហមចិតជា ៨ ចំណិតដូចជាផ្កាចន្ទន៍ ។
៤. ចាក់ខ្ទិះដាក់ឆ្នាំងកម្ដៅភ្លើងតិចៗរង់ចាំដល់ពុះ បន្ទាប់មកបង់សាច់ ដែលបានត្រៀមទុករង់ចាំរហូតដល់ឆ្អិនផុយ រួចហើយចាក់គ្រឿងផ្សំទៅក្នុងឆ្នាំង ប្រើវែកកូររហូតដល់គ្រឿងឡើងខាប់ ទើបដាក់ទឹកត្រី ស្ករស ស្ករត្នោត អម្ពិលទុំ ហើយភ្លក្សរសជាតិ ។
បង់ដំឡូងបារាំង និងខ្ទឹមក្រហមដែលត្រៀមទុក ទើបបង់គ្រាប់ឈូកដែលស្ងារឆ្អិន ហើយបន្ដកូរឲ្យសព្វមួយស្របក់ ទើបលើកចុះទុកជាការស្រេច ៕

៙ គ្រឿងស្ល

បង់ដំឡូងបារាំង និងខ្ទឹមក្រហមដែលត្រៀមទុក ទើបបង់គ្រាប់ឈូកដែលស្ងារឆ្អិន ហើយបន្ដកូរឲ្យសព្វមួយស្របក់ ទើបលើកចុះទុកជាការស្រេច ៕ វិជ្ជាមេផ្ទះ
0 comments:
Post a Comment