https://jumnuoy.blogspot.com/2011/07/blog-post_5428.htmlគ្រឿងផ្សំ
ត្រីព្រួល ប៉េងប៉ោះទុំ អំពៅ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករផែន ខ្ទឹមស ខ្លាញ់រាវ អំពិលទុំ ទឹកដូងខ្ចី ។
វិធីធ្វើ
១. ត្រីព្រួល វះពោះយកអាចម៍ចេញ កាត់កង់វែងៗ (ទុកទាំងស្រកា) ត្រីមួយកាត់ជាបី ប្រឡាក់អំបិល
ម្រេច ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប ផ្អាប់ទុក ។
២. លាងឆ្នាំងឲ្យស្អាត យកអំពៅលួសសំបកចេញកាត់វែងមួយចំអាម ពុះបណ្ដោយជាបួនឲ្យសំប៉ែតៗ
រៀបដាក់ទ្រាបបាតឆ្នាំង ។
៣. ដាំខ្ទះចាក់ខ្លាញ់ទុកឲ្យក្ដៅ ដាក់ខ្ទឹមសបំពងឲ្យឈ្ងុយ ហើយដាក់ស្ករផែនឲ្យរលាយ រួចដាក់ត្រីត្រឡប់
ចុះឡើងឲ្យចូលទឹកស្ករ ទើបដួសយកទៅរៀបលើអំពៅ ចាក់ទឹកគ្របឲ្យជិតដាក់រំងាស់ឲ្យរីងទឹកហើយចាក់ទឹកថែម
ទៀត រួចដាក់ប៉េងប៉ោះទុំ (ហាន់ស្ដើងៗ យកគ្រាប់ចេញ) ជ្រុំអំពិលទុំបន្តិច ទុកឲ្យរីងទឹកនៅតិចសឹមដាក់ទឹកដូងខ្ចី
រំងាស់តទៅទៀត ឲ្យទាល់តែផុយឆ្អឹងនៅទឹកផុកៗ ទើបទទួលទានផ្ទាប់ជាមួយនឹងពពាយ ។
សេចក្ដីបញ្ជាក់
បើគ្មានត្រីព្រួលទេ យកត្រីលេញ (ស្រកាល្អិត) ខ វិញក៏បាន បើចង់ដាក់ប៉េងប៉ោះជំនួសប៉េងប៉ោះទុំក៏បាន
ហើយបើមិនចូលចិត្តប្រើអំពិលទុំ យកអំពិលខ្ចីទៅដុតឲ្យឆ្អិន បកសំបកដាក់វិញ ។

គ្រឿងផ្សំ

ហើយបើមិនចូលចិត្តប្រើអំពិលទុំ យកអំពិលខ្ចីទៅដុតឲ្យឆ្អិន បកសំបកដាក់វិញ ។ វិជ្ជាមេផ្ទះ
0 comments:
Post a Comment