ផឹក​កា​ហេ្វ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ស្ត្រី​

https://jumnuoy.blogspot.com/2011/07/blog-post_8044.html
ស្ត្រី​ដែល​ទទួលទាន​កាហ្វេ​មួយ ឬ ច្រើន​ពែង​ជា​រៀងរាល់ថ្ងៃ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ពី​ជំងឺ​ដាច់​សរសៃឈាម
​ ក្នុង​ខួរក្បាលរ​ហូល​ដល់ ២៥% ។ នេះ​បើតាម​ការសិក្សា​ថ្មី​មួយ​ក្នុង​អត្ថបទ​ស្រាវជ្រាវ​នៃ​សារព័ត៌មាន Stroke​។​
ការសិក្សា​នេះ​ដឹកនាំ​ដោយ​អ្នកស្រាវជ្រាវ​ជនជាតិ​ស៊ុយ​អែ​ជ ស៊ូ​សា​ណា ឡា​ស៊ីន (Susanna Larson) នើ​វិទ្យាស្ថាន​ការ៉ូ​លីន​ស្តា (Karolinska) នៅ​ទីក្រុង​ស្តុក​ខូ​ល បានធ្វើ​ការតាមដាន​ស្ត្រី​ជនជាតិ​ស៊ុយ​អែ​ជ ៣៤.០០០ នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៤៩ ដល់ ៨៣ ឆ្នាំ​ហើយ​គ្មាន​រោគ​បេះដូង ។​
បន្ទាប់ពី​ការតាមដាន​រយះពេល ១០ ឆ្នាំ​មក​គេ​បាន​រកឃើញ​អ្នក​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ១.៦៨០ នាក់ ។ ការសិក្សា​បានបង្ហាញ​ថា អ្នកទទួល​ទាន​កា​ហេ្វ​យ៉ាងហោចណាស់​មួយ​ពែង​ក្នុង​មួយថ្ងៃ មាន​អត្រា​គ្រោះថ្នាក់​ពី ២២ ទៅ ២៥% ទាប​ជាង​អ្នក​ផឹក​កាហ្វេ​តិច ។​
អ្នកនាំពាក្យ​ឲ្យ​សមាគមន៍​អ្នកជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​របស់​ អាមេរិក​(American Stroke Association)​បាន​និយាយថា "​យើង​ធ្លាប់​បា​រម្ហ​ថា កាហ្វេ​អាចធ្វើ​ឲ្យ​បញ្ហា​សម្ពាធ​ឈាម​នឹង​បង្កើន​ចង្វាក់បេះដូង ប៉ុន្តែ​ការពិត​វា​ទំនង​ជាមាន​គ្រោះ​ថ្នាក់ទាប​ជាង​អ្វីដែល​យើង​គិត "​។​
ទោះជា​យ៉ាងណាក៏ដោយ​អ្នកជំនាញ​មួយចំនួន​នៅតែ​សង្ស័យ​ចំពោះ​ឥទ្ធិពល​ពិតប្រាកដ ​របស់​កាហ្វេ​ទៅលើ​ការថយចុះ នៃ​ករណី​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។ ប៉ុន្តែ​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកញៀន​កាហ្វេ គឺ​ការ​ទទួលទាន​កាហ្វេ​មិន​បង្កើន គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​របស់​ស្ត្រីភេទ ។

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com