https://jumnuoy.blogspot.com/2011/09/blog-post_2673.htmlនាងខ្ញុំឈ្មោះ ស.ព អាយុ៣១ឆ្នាំ រស់នៅភ្នំពេញ មានមុខរបរជាអាជីវករ។ ពេលនេះខ្ញុំមានវត្តមាននៅលើទំព័រទស្សនាវដ្តី “អង្គរធំ” ក៏ព្រោះតែចង់លាតត្រដាងនូវផ្ទាំងវិបត្តិដែលបង្កប់នៅក្នុងដួង ចិត្ត
ដោយគិតថាមិនចង់អោយអ្នកដទៃដឹង ប៉ុន្តែមិនអាចទ្រាំបាននឹងសេចក្តីចុកចាប់ពើតផ្សា ប្រៀបបាននឹងសត្វអាសិរពិសកំពុងទិចខាំពេញបេះដូង ថ្លើម ប្រមាត់ ហើយគ្មានអ្នកណាអាចជួយដោះស្រាយបាន ទើបមានតែទំព័រទស្សនាវដ្តី “វិបត្តិស្នេហ៍” នេះ ជាកន្លែងដែលខ្ញុំអាចទម្លាយចេញនូវអាសិរពិសកាចសាហាវទាំងនោះមក បាន។
ពិតមែនហើយ! ខ្ញុំបានបោះជំហាននៅលើមាគ៌ាជីវិតដ៏អភ័ព្វនេះចាប់តាំងពីខ្ញុំ មានវ័យ១៩ឆ្នាំមកម្ល៉េះ ដែលកាលនោះខ្ញុំបានទៅរស់នៅប្រទេសអូស្ត្រាលីជាមួយបងជីដូនមួយ របស់ខ្ញុំ ហើយត្រូវបានបុរសអាណិកជនម្នាក់ ត្រូវជាមិត្តភក្តិបងជីដូនមួយខ្ញុំ ចាប់អារម្មណ៍ស្រលាញ់ពេញចិត្តសុំរៀបការ បន្ទាប់មកឳពុកម្តាយខ្ញុំនៅស្រុកខ្មែរក្រោយពីបានដឹងរឿងនេះហើយ ក៏មិនមានការយល់ទាស់អ្វីដែរ។ ប៉ុន្តែជាអកុសលណាស់ក្រោយពីរៀបការហើយ បានតែ៣ខែប៉ុណ្ណោះ ខ្ញុំនឹងគេក៏ចែកផ្លូវគ្នារៀងខ្លួន។
ដោយសារតែជីវិតគូស្រករដែលមិនចុះសម្រុងនឹងគ្នានេះ បានធ្វើអោយខ្ញុំក្លាយជាស្រីមេម៉ាយទាំងក្មេងខ្ចី។ ក្រោយពីបាក់បែកគ្នាជាមួយប្តីនោះមកខ្ញុំបានបន្តរស់នៅជាមួយបង ជីដូនមួយនៅអូស្រ្តាលីនោះរយៈពេល២ឆ្នាំទៀត ទើបត្រឡប់មកស្រុកខ្មែរវិញ រស់នៅជាមួយឳពុកម្តាយនៅរាជធានីភ្នំពេញដែលប្រកបមុខរបរជា អាជីវករ។
ក្នុងជីវិតជាស្រីមេម៉ាយដែលរស់នៅជាមួយឳពុកម្តាយនេះ មិនបានប៉ុន្មានឆ្នាំ ក៏មានបុរសម្នាក់ទៀតចាប់ចិត្តស្រលាញ់ និងបានចូលដណ្តឹងតាមប្រពៃណី។ ពេលនោះថ្វីបើខ្ញុំមិនបានស្រលាញ់គេ ប៉ុន្តែក៏មិនបានប្រកែកដែរ ព្រោះឃើញថា គេជាបុរសត្រឹមត្រូវ និងសុភាពរាបសារម្នាក់…។ ប៉ុន្តែដូចពាក្យចាស់គេថា “មនុស្សស្គាល់មុខ មិនស្គាល់ចិត្ត” គឺស្ថិតនៅក្នុងអំឡុងពេលដែលរង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ ខ្ញុំបានឮដំណឹងពីមិត្តភក្តិថា គេជាមនុស្សដែលភ្លើតភ្លើននិងស្រីញី សូម្បីក្រោយពីបានភ្ជាប់ពាក្យជាមួយខ្ញុំហើយក៏ដោយ។ ប្រការនេះបានរំលឹកអោយខ្ញុំនឹកឃើញនូវអនុស្សាវរីយ៍ដ៏អាក្រក់ដែល ប្តីទី១របស់ខ្ញុំ បានប្រព្រឹត្តិចំពោះខ្ញុំកាលនៅអូស្រ្តាលី ធ្វើអោយរងកម្មបង្ហូរទឹកភ្នែកស្ទើរាល់ថ្ងៃ… គឺជាគំរូអាក្រក់នៅក្នុងជីវិតរបស់ខ្ញុំ។ ហេតុនេះខ្ញុំសម្រេចចិត្តថា មិនទទួលយកប្តីដែលដូចគ្នានឹងគំរូដ៏អាក្រក់នោះបានទៀតឡើយ។ ខ្ញុំបានរៀបរាប់រឿងរ៉ាវប្រាប់ម្តាយរបស់ខ្ញុំ ហើយសុំអោយគាត់ផ្តាច់ពាក្យវិញដោយសុខចិត្តឈឺចាប់មួយពេល ប្រសើរជាងឈឺចាប់មួយជីវិត។ ម្តាយរបស់ខ្ញុំបាននាំខ្ញុំខុសម្តងរួចទៅហើយ កាលអោយខ្ញុំមានប្តីលើកទី១ ហេតុនេះគាត់ឈប់បង្ខិតបង្ខំខ្ញុំទៀតហើយ គាត់បានទៅសុំផ្តាច់ពាក្យខាងប្រុសវិញ ជួនពេលដែលសាមីខ្លួនខាងប្រុសកំពុងគិតគូរធ្វើសំណុំបែបបទរត់ការ ទៅប្រទេសអូស្ត្រាលីដែរ។ខ្ញុំត្រូវមេម៉ាយជាលើកទី២ គឺមេម៉ាយខាន់ស្លា។ ខ្ញុំពិតជាតូចចិត្តនិងវាសនាខ្លួនឯងខ្លាំងណាស់ ហេតុអ្វីក៏ជីវិតគូគាប់របស់ខ្ញុំតែងតែចាប់ផ្តើមយ៉ាងល្អពី ដំបូងតែត្រូវបញ្ចប់វិញក្នុងរយៈពេលកាន់តែខ្លីទៅយ៉ាងនេះ?… ព្រោះតែរឿងនេះបានធ្វើអោយខ្ញុំខ្លាចរអា រាងចាលលែងចង់ទទួលអ្នកទី៣ទៀតហើយ។ ហេតុនេះខ្ញុំគិតថាឈប់រវីរវល់និងជីវិតគូទៀត បែរមកយកចិត្តទុកដាក់ជួយលក់ដូរឳពុកម្តាយក្នុងនាមជាអាជីវករវិញ ទោះជាក្រោយមកមានអ្នកទាក់ទងសុំស្នេហ៍ជាច្រើននាក់ទៀតក៏ដោយ…។
ពេលវេលាចេះតែផ្លោះរំលងទៅមុខរហូតដល់ខ្ញុំមានអាយុ៣១ឆ្នាំគឺ ចាប់តាំងពីផ្តាច់ពាក្យជាមួយគូទី២មកខ្ញុំគេចផុតពីចំណងស្នេហ៍ ដទៃទៀតជាច្រើនដែលតាមអន្ទងអូសទាញខ្ញុំប្រៀបបានស្រមោលអន្ទោលតាម ប្រាណ។ ក្រោយមកនៅក្នុងវ័យ៣១ឆ្នាំដដែលនេះ ខ្ញុំបានទទួលការចាប់អារម្មណ៍ពីបុរសម្នាក់ទៀត ឈ្មោះ ភ.រ ដែលគេចេះតែមកនិយាយលេងសំណេះសំណាលជារឿយៗរហូតបានលេខទូរស័ព្ទរបស់ ខ្ញុំពីមិត្តភក្តិ ហើយចេះតែទូរស័ព្ទមកខ្ញុំរាល់ថ្ងៃ។ ចុងក្រោយបំផុតគេបានសារភាពស្នេហ៍ចំពោះខ្ញុំហើយមានបំណងចង់អោយ ឳពុកម្តាយរបស់គេចូលស្តីដណ្តឹងខ្ញុំទៀតផង។ ដំបូងឡើយខ្ញុំបានបដិសេធនិងសំណើរបស់គេ ដោយយកលេសថា គេនៅក្មេងអាយុទើប២៩ឆ្នាំ ឯខ្ញុំ៣១ឆ្នាំទៅហើយ ខ្ញុំមិនចង់បានប្តីក្មេងជាងទេ។ តែគេនៅតែព្យាយាមតាមស្រលាញ់ខ្ញុំហើយប្រាប់ថា គេមិនដែលពេញចិត្តស្រីណាដកចិត្តមិនរួចដូចខ្ញុំទេ គេថា “បើមិនបានអូន…ស៊ូក្ស័យប្រសើរជាង”…។
ខ្ញុំធ្លាប់ចុះខសន្យានិងខ្លួនឯងរួចហើយថា មិនទទួលស្នេហ៍ពីបុរសណាទៀតឡើយព្រោះថាជីវិតខ្ញុំវាអភ័ព្វគូគ្រង ស្រាប់ទៅហើយ ខ្ញុំមិនចង់អោយមានកម្មពៀរតទៅទៀតទេ…។ប៉ុន្តែអាកប្បកិរិយាសុភាព រាបសារទន់ភ្លន់ និងថ្លៃថ្នូររបស់គេ…ពាក្យពេចន៍ដ៏ទន់ផ្អែមនិងពិរោះរណ្តំចិត្ត របស់គេ ពិតជាមានឥទ្ធិពលចូលលុកលុយទន្ទ្រាននៅក្នុងបេះដូងរបស់ខ្ញុំមែន គឺបានធ្វើអោយបេះដូងដែកថែបរបស់ខ្ញុំប្រែក្លាយជាទន់ជ្រាយដូច នំកូរ១ដុំទៅវិញ។ ការតាំងចិត្តដ៏មុតមាំរបស់ខ្ញុំកន្លងមក ក៏ប្រែជារលាយខ្សុល…បានន័យថាខ្ញុំក៏មានចិត្តស្រលាញ់គេវិញដែរ។ ក្រោយពីខ្ញុំបានដាក់ចិត្តថា ស្រលាញ់គេវិញ ស្រាប់តែគេនាំដំណឹងមកប្រាប់ខ្ញុំថា “បងត្រូវប៉ាម៉ាក់រៀបចំឯកសារអោយទៅរស់នៅអាមេរិកហើយ!”…។ ខ្ញុំភិតភ័យចំពោះពាក្យនេះខ្លាំងណាស់! … ខ្ញុំសួរខ្លួនឯងថា “ហេតុអ្វីគូស្នេហ៍របស់ខ្ញុំម្នាក់ៗសុទ្ធតែមានស្លាបហោះហើរទៅ ឆ្ងាយយ៉ាងនេះ?”។ ពេលជួបគ្នាលើកក្រោយខ្ញុំបានសួរបញ្ជាក់គាត់ថា “តើបងពិតជាទៅមែនឬ?” គេថា “បងក៏មិនចង់ទៅដែរ ព្រោះបងស្រលាញ់អូនណាស់!…ប៉ុន្តែបើរឿងនេះមិនអាចគេចវេះបានបងក៏ ត្រូវសុំគាត់អោយរៀបការយើងទាំងពីរអោយហើយសិនដែរ!” ។ សម្តីរបស់គេបែបនេះក៏អាចលួងចិត្តរបស់ខ្ញុំអោយកក់ក្តៅបានខ្លះ ដែរ គឺខ្ញុំស្ងប់ចិត្តរង់ចាំដំណឹងល្អពីគេ។
ថ្ងៃមួយគេបាននាំខ្ញុំទៅជួបនិងម៉ាក់របស់គេ ដើម្បីអោយក្រុមគ្រួសាររបស់គេទទួលស្គាល់ខ្ញុំតែម៉ាក់របស់គេមិន ព្រមអោយគេស្រលាញ់ខ្ញុំឡើយ ដោយគាត់ប្រកាន់ថាខ្ញុំជាស្រីដែលធ្លាប់មានប្តីរួចហើយ។ គេបាននិយាយនិងម៉ាក់គេថាគេសុខចិត្តទៅអាមេរិកតាមបំណងម៉ាក់ហើយ ហេតុអ្វីមិនអោយគេស្រលាញ់ខ្ញុំ?…បើមិនអោយគេយកខ្ញុំទេ គេក៏មិនទៅអាមេរិកដែរ។ទោះជានិយាយយ៉ាងណាក៏ម៉ាក់របស់គេនៅតែ មិនព្រមដដែល រហូតគាត់ប្រើពាក្យថា “បើឯងនៅតែចចេសយកនាងហ្នឹង មិនស្តាប់អញ…ឯងទៅណាទៅៗ!…”។ ឃើញសភាពតានតឹងនៅក្នុងគ្រួសារបង ភ.រ យ៉ាងនេះខ្ញុំក៏ប្រាប់ទៅគេថា កុំអោយគេរឹងទទឹងនិងម៉ាក់អី គួរទៅអាមេរិកតាមសម្តីរបស់គាត់ទៅ បើយើងជាគូព្រេងនិងគ្នាគង់តែបានជួបគ្នាមិនខាន។ ប៉ុន្តែបង ភ.រ សុខចិត្តលះបង់ការទៅអាមេរិកហើយចាកចេញពីគ្រួសារព្រោះតែខ្ញុំ។ ពេលនោះគេសុខចិត្តមកជួលកន្លែងស្នាក់នៅឯភ្នំពេញ ដើម្បីរកការងារធ្វើហើយខ្ញុំបានជួយគេសព្វបែបយ៉ាង សម្រាប់ការខ្វះខាតនៅគ្រាដំបូង ទម្រាំរកការងារបានធ្វើ។ គេរស់នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ចំណែកខ្ញុំនៅផ្ទះរបស់ខ្ញុំជាធម្មតា។ ក្រោយមក បងភ.រ ក៏រកបានការងារល្អនៅក្នុងក្រុមហ៊ុនមួយ។ ប្រាក់ខែរបស់គេបានយកមកអោយខ្ញុំទាំងអស់ ហើយខ្ញុំបានចំណាយទៅលើការហូបចុកប្រចាំថ្ងៃ និងថ្លៃឈ្នួលផ្ទះដែលគេស្នាក់នៅ សល់ពីការចំណាយ គឺសន្សំទុកសំរាប់រៀបការ។
យើងទាំងពីរនាក់ខិតខំរកប្រាក់រៀងខ្លួន រហូតសន្សំប្រាក់បានល្មមរៀបការ បង ភ.រក៏បានទៅជួបម្តាយរបស់គេ ដើម្បីសុំអោយចូលស្តីដណឹ្តងខ្ញុំ ដោយគេនិយាយថា រឿងលុយកាក់មិនបាច់អោយគាត់ព្រួយឡើយ…តែម៉ាក់របស់គេនៅតែមិន ព្រមទោះគេយំអង្វរអោបជើងគាត់យ៉ាងណាក៏ដោយ។ គេក៏ពឹងបងប្អូនរបស់គេអោយជួយនិយាយហើយគេបានយំអង្វរអោបជើង គាត់ម្តងទៀត។ ទីបំផុតម៉ាក់របស់គេក៏យល់ព្រម ហើយរកវេលាល្អដើម្បីចូលទៅចែចូវខ្ញុំ…។
ខាងចាស់ទុំរបស់បង ភ.រ បានត្រឹមតែចូលដណ្តឹងប៉ុណ្ណោះ ឯរឿងលុយកាក់គឺនៅលើខ្ញុំ និងបង ភ.រទាំងអស់។ បន្ទាប់មកចាស់ទុំទាំងសងខាងក៏បានឯកភាពគ្នាយកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ ជាថ្ងៃរៀបការ។ បីថ្ងៃក្រោយ បន្ទាប់ពីថ្ងៃចូលស្តីដណ្តឹងនោះ ស្រាប់តែមានឧបទ្ទវហេតុកើតឡើង គឺក្នុងពេលដែលបង ភ.រ និងមិត្តភក្តិបើកឡានដឹកឥវ៉ាន់យកទៅដាក់អោយគេ អ្នកបើកបរមិនបានប្រយ័ត្នក៏បានបុកមនុស្សពីរនាក់បណ្តាលអោយរង របួសធ្ងន់បាក់ជើងទាំងពីរនាក់។ ភាគីជនរងគ្រោះបានប្តឹងទារសំណងជាង១ម៉ឺនដុល្លារ។ ក្រុមគ្រួសារបង ភ.រ បានសុំអង្វរគេអោយបន្ធូរបន្ថយត្រឹម៥ពាន់ដុល្លារ តែខាងជនរងគ្រោះមិនព្រម។ ដោយខ្វះខាតប្រាក់សម្រាប់ដោះស្រាយក្នុងរឿងនេះ អនាគតម្តាយក្មេកខ្ញុំក៏មកជួបខ្ញុំដើម្បីអោយខ្ញុំជួយព្រោះគាត់ គិតថា កន្លងមកគូដណ្តឹងខ្ញុំក៏ធ្លាប់យកលុយប្រាក់ខែរបស់គេមកអោយខ្ញុំ ទុកដែរ។ ម្យ៉ាងទៀតប្រាក់ដែលត្រៀមសំរាប់ទុករៀបការនោះក៏មាននៅសល់អាច ជួយដោះស្រាយបានខ្លះដែរ។ ខ្ញុំបានប្រាប់ទៅគាត់ថា លុយកាក់ទាំងអស់បានចាត់ចែងអស់ទៅហើយទៅលើការកក់សម្ភារៈផ្សេងៗ មានសម្លៀកបំពាក់ការជាដើម ឯនៅសល់ពីនោះគឺបានទិញអលង្ការខ្លះៗទុកសំរាប់ពាក់នៅថ្ងៃរៀបការ អស់ទៅហើយ ឯប្រាក់ខែ ១ខែជាង១០០ដុល្លារដែលបង ភ.រ បានអោយទុកដាក់នោះគ្រាន់តែចំណាយលើបន្ទប់ជួល និងការហូបចុកប្រចាំថ្ងៃរបស់គាត់តែប៉ុណ្ណោះ គឺមិនមានសល់ទេ។ អនាគតម្តាយក្មេកឮការរៀបរាប់របស់ខ្ញុំដូច្នេះ ក៏គាត់មិនឮថាអ្វីដែរ ប៉ុន្តែក្រោយពីគាត់ត្រលប់ទៅវិញប្រហែលជាគាត់និយាយរឿងនេះប្រាប់ កូនប្រុសរបស់គាត់ ទើបមិនយូរប៉ុន្មាន បង ភ.រ ក៏ទូរស័ព្ទមកខ្ញុំ (គាត់មិនបាននិយាយរឿងលុយទេ គ្រាន់តែប្រាប់ថា “ស្អែកនេះបងត្រូវឡើងតុលាការហើយ…តើអូនទៅជាមួយបងទេ? ខ្ញុំក៏ឆ្លើយថា ឡើងអីឡើងទៅ ! ស្រេចតែបងឯងទេ!…នេះមកពីបងឯងមិនស្តាប់សំដីអូន!!…”)។ ស្អែកឡើងខ្ញុំចេញពីផ្ទះទៅរកជួបបង ភ.រ នៅប៉ុស្តិ៍ប៉ូលិស តែពេលខ្ញុំចេញពីផ្ទះផុតម៉ាក់របស់គេបានទូរស័ព្ទទៅម៉ាក់របស់ ខ្ញុំ ដោយប្រាប់ថា “រឿងមង្គលការនោះ លុបចោលទៅ! ព្រោះជិតដល់ថ្ងៃការ បែរជាមានឧបទ្ទវហេតុបែបនេះកើតឡើងជាប្រផ្នូលមិនល្អទេ…គឺសុំ ផ្តាច់ពាក្យនៅពេលនេះតែម្តង!”។ ពេលនោះម្តាយខ្ញុំគ្មានពាក្យអ្វីនិយាយតបទៅវិញ ក្រៅតែពីអ៊ឺអើជាមួយម្តាយរបស់គេតែប៉ុណ្ណោះ។ ហេតុតែមិនទាន់បានដឹងពីរឿងនេះខ្ញុំបានយកគ្រឿងអលង្ការដែលទើបតែ ទិញហើយថ្មីៗទុកសម្រាប់ពាក់ក្នុងថ្ងៃរៀបការនោះទៅលក់យកលុយអោយ គាត់ (ម៉ាក់បង ភ.រ) ដើម្បីអោយគាត់យកទៅសម្រួលជាមួយសមត្ថកិច្ចពីរឿងរបស់បង ភ.រ ព្រោះកាលដែលគាត់ទៅរកពីល្ងាចនោះ ថ្វីត្បិតតែខ្ញុំថាគ្មាន ប៉ុន្តែខ្ញុំនៅតែគិតគូរជួយខ្លះដែរ តែដឹងអី! ពេលនោះស្រាប់តែគាត់មិនទទួលលុយពីខ្ញុំ ហើយថែមទាំងនិយាយថា “មិនបាច់ទេ! លុយហ្នឹងទុកវិញចុះ! ហួសពេលហើយ!”។ សម្តីរបស់អនាគតម៉ាក់ក្មេកខ្ញុំមួយឃ្លានេះ ធ្វើអោយខ្ញុំតក់ស្លុតស្ទើទន់ជង្គង់ដួល។ ពេលមកដល់ផ្ទះវិញទើបខ្ញុំដឹងថា គាត់បានទូរស័ព្ទមកម៉ាក់របស់ខ្ញុំសុំផ្តាច់ពាក្យហើយ។ ខ្ញុំគ្មានពាក្យអ្វីនិយាយក្រៅពីយំ… យំដោយមិនអស់ចិត្ត។ ស្អែកឡើងខ្ញុំយកលុយទៅអោយគាត់ម្តងទៀត គាត់នៅតែមិនយក ខ្ញុំបានសួរគាត់ថា “តើមានរឿងអ្វី បានជាម៉ាក់ផ្តាច់ពាក្យអញ្ចឹង?” ។ គាត់ក៏ឆ្លើយថា មកពីខ្ញុំមិនចេះគិតគូរប្តីពេលដែលប្តីមានរឿង សម្ងំយករួចខ្លួនតែម្នាក់ឯង…។ ខ្ញុំនៅតែមិនអស់ចិត្ត ព្រោះមិនបានឮពាក្យទាំងអស់នេះពីមាត់គូដណ្តឹងខ្ញុំដោយផ្ទាល់។ ខ្ញុំបានសុំជួបគូដណ្តឹងខ្ញុំជាលើកចុងក្រោយ តែគាត់មិនអោយជួបដាច់ខាត ដោយនិយាយពាក្យយ៉ាងខ្លីថា “អោយចប់ត្រឹមហ្នឹងចុះ…”។ សូម្បីតែបាយដែលខ្ញុំយកទៅអោយគេហូបដូចរាល់ដង ក៏គាត់លែងអោយកូនគាត់ហូបដែរ គាត់ខ្លាចខ្ញុំដាក់ស្នេហ៍កូនប្រុសគាត់ទៀត។ គាត់ថា កន្លងមកគឺខ្ញុំបានធ្វើស្នេហ៍ដាក់កូនប្រុសគាត់ ទើបកូនរបស់គាត់ងប់ងល់លែងស្តាប់បង្គាប់គាត់។ ទាំងនេះគឺជាសម្តីបង្ខូចខ្ញុំទាំងស្រុង ធ្វើអោយខ្ញុំឈឺចាប់ណាស់!…។ ចាប់ពីពេលនោះមក ខ្ញុំយំរហូត ខ្ញុំចង់ឮពាក្យពិតរបស់គូដណ្តឹងខ្ញុំ ទើបខ្ញុំព្យាយាមទូរស័ព្ទទៅគេ តែទូរស័ព្ទគេត្រូវបានបិទ ឯគេវិញមិនដែលទាក់ទងមកខ្ញុំសោះ ដែលធ្វើអោយខ្ញុំពិតជាមិនអស់ចិត្ត ព្រោះកន្លងមកគេស្រលាញ់ខ្ញុំខ្លាំងណាស់ ហើយទោះជាមានរឿងធំៗជាងហ្នឹងទៀត គេអត់អោនអោយខ្ញុំបានដែរ មិនសមព្រោះតែរឿងប៉ុណ្ណឹងគេដាច់ពីខ្ញុំឡើយ!!!។
ហេតុនេះពេលនេះខ្ញុំសូមផ្តាំផ្ញើពាក្យពេចន៍ខ្លះៗទៅគេថា “អូនសូមផ្តាំផ្ញើទៅបង ភ.រ នូវពាក្យពេចន៍យ៉ាងស្មោះអស់ពីដួងចិត្តថា អូននៅតែស្រលាញ់បង! គឺស្រលាញ់ខ្លាំងណាស់… យើងកម្សត់កម្រជាមួយគ្នា…តស៊ូជាមួយគ្នា…ចាប់ផ្តើមពីបាតដៃទទេ… បងបានសន្យាខំរកប្រាក់ដើម្បីចូលស្តីដណឹ្តងអូនតាមច្បាប់…យើង សន្យាមិនបែកគ្នាទេ!…ដូច្នេះអូននៅតែមិនជឿថា ឧបសគ្គតែបន្តិចបន្តួចប៉ុណ្ណឹងធ្វើអោយបងអស់ចិត្តពីអូននោះទេ!… រាល់ថ្ងៃអូននៅតែរង់ចាំទទួលពាក្យសម្តីបង បើក្នុងចិត្តបងនៅតែមានអូន សូមនិយាយប្រាប់អូនអោយបានដឹងផង! តើមូលហេតុអ្វីដែលនាំអោយយើងបែកគ្នា?… អូនបានព្យាយាមគ្រប់មធ្យោបាយដើម្បីបានជួបបង…តែសាច់ញាតិបងបាន ប្រាប់ថា បងលែងចង់ជួបអូនហើយ មិនបាច់អោយអូនចំណាយពេលទៀតទេ…តែអូនមិនជឿទេ…ដរាបណាមិនបានឮ ផ្ទាល់ត្រចៀក នូវពាក្យពិតពីមាត់របស់បង! សរុបទៅបើសិនជាបងអស់ចិត្តពីអូនហើយ គួរណាស់តែមានពាក្យពេចន៍ផ្តល់អោយអូនជាចុងក្រោយដែរ ដើម្បីអោយអូនបែកពីបងដោយអស់ចិត្តផង!…”។
នេះហើយជាខ្សែជីវិតដ៏អភ័ព្វរបស់ខ្ញុំ គឺបីដំណាក់កាលនៃជីវិតគូគាប់ ដែលខ្ញុំបានឆ្លងកាត់សុទ្ធតែធ្វើអោយខ្ញុំឈឺចាប់។ ប៉ុន្តែអ្នកដែលខ្ញុំស្រលាញ់ជាងគេ និងធ្វើអោយខ្ញុំឈឺចាប់ជាងគេ គឺបង ភ.រ ដែលជាគូចុងក្រោយនេះ ព្រោះគេនិងខ្ញុំបានចាប់ដៃគ្នាសាងអនុស្សាវរីយ៍ទាំងផ្អែមល្ហែម និងជូរចត់ ហើយស្រាប់តែបែកគ្នាដោយមិនបានជួបសម្តីគ្នាមួយម៉ាត់ជាចុងក្រោយ ទាល់តែសោះ…។
ពីខ្ញុំនារីអភ័ព្វស្នេហ៍ (097 2918230)

នាងខ្ញុំឈ្មោះ ស.ព អាយុ៣១ឆ្នាំ រស់នៅភ្នំពេញ មានមុខរបរជាអាជីវករ។ ពេលនេះខ្ញុំមានវត្តមាននៅលើទំព័រទស្សនាវដ្តី “អង្គរធំ” ក៏ព្រោះតែចង់លាតត្រដាងនូវផ្ទាំងវិបត្តិដែលបង្កប់នៅក្នុងដួង ចិត្ត

ពីខ្ញុំនារីអភ័ព្វស្នេហ៍ (097 2918230) វិបត្តិស្នេហា ស្នេហា និងសិច
0 comments:
Post a Comment