កំហុសឆ្គង​រប​ស់បុរ​ស​ក្នុង​វិធី​ការពារ​មិនឲ្យ​មាន​កូន​, សិច និងស្នេហា

https://jumnuoy.blogspot.com/2011/09/blog-post_30.html
-នៅ​ក្នុងសង្គម​នា​ពេលបច្ចុប្បន្ន​នេះ វិធី​ការពារ​មិនឲ្យ​មាន​កូន គឺជា​កម្ម​វិធី​ដ៏​សំខាន់​មួយ​សម្រាប់​ជីវិត​ផ្លូវភេទ ។
ដូច្នេះ​ស្ថិត​ក្នុង​កាលៈទេសៈ​ជាច្រើន​ក្នុង​ការការពារ
មិនឲ្យ ​មាន​កូន បុរស​មាន​តួនាទី​សំខាន់​ជាង​ស្ត្រីភេទ និង​មាន​វិធី​ការពារ​ដ៏​សម្បូរបែប​ទៀតផង ។ ប៉ុន្តែ​ជា​ផលវិបាក វិធី​ការពា​រណា​ដែល​ពុំ​សមស្រប​តាម​ក្បួនខ្នាត ពុំ​គ្រាន់តែ​គ្មាន​ប្រសិទ្ធិភាព​ប៉ុណ្ណោះ​ទេ ព្រមទាំង​អាច​បំផ្លាញ​សុខភាព​ទៀតផង ដូច​ជា​វិធី​ការពារ​មិនឲ្យ​មាន​កូន​ដោយ​បញ្ចេញ​ទឹកកាម​មក​ក្រៅ ដោយ​ច្របាច់​ចុង​លិង្គ និង​ខំ​អត់ទ្រាំ​មិន​បញ្ចេញ​ទឹកកាម ។​
+ ការបញ្ចេញ​ទឹកកាម​មក​ក្រៅ
-ដោយសារ ​ពេល​កំពុង​តែ​បើកឆាក​ប្រយុទ្ធ​មាន​ភាព​តានតឹង​ក្នុង​កម្រិត​ខ្ពស់ ហើយ​បន្ទាប់មក​ក៏​ប្រុងប្រៀប​ដក​អង្គ​ជាតិ​ចេញ ដើម្បី​បញ្ចប់​ការ​រួមភេទ​នោះ ទើប​ពុំ​អាច​ធ្វើឲ្យ​ការ​រួមភេទ​ឈានដល់​ភាព​ស្រណុក​ដល់​កំពូល ។ ដូច្នេះ​អាច​បណ្តាល​ឲ្យ​គុណភាព និង​ភាពក្រេតត្រ​អាលនៃ​ការ​រួមភេទ​ត្រូវ​កាត់បន្ថយ ។ ម្យ៉ាងទៀត ស្មារតី​របស់​បុរស​មា​ន​កម្លាំង​សម្ពាធ​គាបសង្កត់​យ៉ាងធ្ងន់ធ្ងរ និង​មាន​ចិត្តគំនិត​ស្ថិតក្នុង​ស្ថានភាព​តានតឹង ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សមត្ថកិច្ច​ផ្លូវភេទ ហើយ​ក្នុង​រយៈពេល​យូរៗ​ទៅ​អាច​បណ្តាល​ឲ្យ​កើតរោគ​អសមត្ថភាព​ផ្លូវភេទ និង​ឆាប់​ចេញ​ទឹកកាម​ទៀតផង ។​
+ ការ​ច្របាច់​ចុង​លិង្គ​
-វិធី​បែបនេះ​អាច​បំផ្លាញ​សុខភាព ពីព្រោះ​អាចធ្វើឲ្យ​ទឹក​កាមហូរបញ្ច្រាស​ចូលម​ក​ផ្នែក​ក្នុង​វិញ ព្រម​តាំង​កកស្ទះ​នៅក្នុង​ប្រព័ន្ធ​ផ្លូវទឹក​ម៉ូ​ត្រ​ទៀតផង ។ ដូច្នេះអាច​បណ្តាល​ឲ្យ​កើតរោគ​ហើមប៉ោង និង​រលាក​ផ្លូវទឹក​ម៉ូ​ត្រ ហើយ​ដល់​ពេល​យូរៗ​នៅ​អាច បណ្តាលឲ្យ​ទឹក​កាមហូរបញ្ច្រាស​ទិ​សទៀ​ត​ផង ។​
+ ខំ​អត់ទ្រាំ​មុន​បញ្ចេញ​ទឹកកាម​
-វិធី​បែបនេះ​រឹតតែ​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​ទៀតផង ។ ម្យ៉ាងទៀត ការបញ្ចេញ​ទឹកកាម​ក្នុងពេល​រួមភេទ​ជា​រឿង​ធម្មតា ។ ដូច្នេះ​ការ​ខំ​អត់ទ្រាំ​មិន​បញ្ចេញ​ទឹកកាម​គឺ​អាច​បណា្តល​ឲ្យ​មុខងារ​ បញ្ចេញ​ទឹកកាម​ត្រូវ​អន្តរាយ ហើយ​យូរៗ​ទៅ​អាច​បណ្តាល​ឲ្យ​កើតអា​ការបញ្ចេញទឹក​កា​មមាន​ភាពយឺតយ៉ាវ ។ ការបញ្ចេញ​ទឹកកាម​ខ្សោយ និង​អត់​ចេញ​ទឹកកាម ព្រមទាំង​អាច​ធ្វើឲ្យ​អសមត្ថភាព​ក្នុង​រួមភេទ និង​រលាក​ក្រពេញ​ទៀតផង ។ មួយ​ផ្នែក​ទៀត ការ​ខំ​អត់ទ្រាំ​មិន​បញ្ចេញ​ទឹកកាម​អាច បណ្តាល​ឲ្យ​កើតរោ​គស្លាក់​ឈាម ហើយ​ឈាម​អាច​ហូរ​ចូល​ថង់ទឹកកាម វា​អាច​បំផ្លាញ​សរសៃឈាម​តូច​នៅក្នុង​ថង់​ទឹកកាម និង​អាច​បណ្តាលឲ្យ​ទឹក​កាមឡើង​ក្រហម (​លាយ​ឈាម​) ព្រមទាំង​ធ្វើឲ្យ​ចុក​រួយច​ង្កេះ​ទៀតផង ៕

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com