​ជំនឿ​អំពី​ថៃ្ងផ្សំ​ដំណេក​

https://jumnuoy.blogspot.com/2011/11/blog-post_11.html
    ​តាម​ជំនឿ​បុរាណ​នៅ​តំបន់​ខ្លះ ក្រោយ​ពី​រៀបការ​តាម​ប្រពៃណី​រួចរាល់​ហើយ សាច់ ញាតិ​ចាស់ទុំ​ខាង​ស្រី (​កូនក្រមុំ​) នឹង​ជ្រើសរើស​រក​ប្ញ​ក្ស​ល្អ រាត្រី​ល្អ​សម្រាប់​រៀប​ពិធី ផ្សំដំណេក ឬ​គេ​ហៅ​ម្យ៉ាង ទៀតថា “​ពិធី​រួម​ខ្នើយ​” ព្រោះ​ជួនកាល​ថៃ​នោះ​ជាប្ញ​ក្ស​ល្អ
ពេលា​ល្អ​សម្រាប់​រៀបចំ​ពិធីមង្គលការ ប៉ុន្តែ​អាច​ពុំមែន​ជាប្ញ​ក្ស​ល្អ​សម្រាប់​ការរួម​ខ្នើយ ឬ​ផ្សំ​ដំណេក​ក៏មាន ។ បើ​ដូច្នេះ​គូ​ភរិយា​ថ្មី ត្រូវ​រង់ចាំ​ផ្សំ​ដំណេក​នៅ​យប់​ដែល​មាន​ប្ញ​ក្ស​ល្អ សម្រាប់​ការ​ផ្សំ​ដំណេក ដើម្បី​ឱ្យ​កើតមាន​សិរី​សួស្តី​ដល់​ជីវិត ។​
​    ​    ​ថៃ្ង​ល្អ​សម្រាប់​ការ​ផ្សំ​ដំណេក​
​    ​តាម​ជំនឿ​បុរាណ​នៅ​តំបន់​ខ្លះ ចាត់ទុកថៃ្ង​ប្ញ​ក្ស​សម្រាប់​ការរួម​ខ្នើយ ឬ​ផ្សំ​ដំណេក​របស់​កូនកំលោះ កូនក្រមុំ ឬ​គូ​ស្វាមីភរិយា​ថ្មី គឺ​ថៃ្ង​៦​កើត​, ១០​កើត​, ១៣​កើត​, ៤​រោច​, ៨​រោច​, ១០​រោច​, ១៤​រោច ។ រីឯ​ថៃ្ង ក្រៅពីនេះ ចាត់ទុក​ថា​ល្អ​មធ្យម ឬ​មិន​ល្អ ។ ទោះ​យ៉ាង ណា​តាម​ជំនឿ​នៅ​តំបន់​ខ្លះ គ្រាន់តែ​ហាម​ផ្សំ​ដំណេក នៅ​ថៃ្ង​សីល ឬ​ថៃ្ង​មាន​ពិធីបុណ្យ​សាសនា​សំខាន់ៗ​ប៉ុណ្ណោះ ។​
​    ​    ​ថៃ្ង​ហាម​ផ្សំ​ដំណេក​តាម​ឆ្នាំ​កំណើត​កូនកំលោះ​-​ក្រមុំ​

​    ​១-​អ្នក​កើត​ឆ្នាំជូត ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ងអាទិត្យ ។​
​    ​២-​អ្នក​កើត​ឆ្នាំឆ្លូវ ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​ចន្ទ ។​
​    ​៣-​អ្នក​កើត​ឆ្នាំខាល ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​អង្គារ ។​
​    ​៤-​អ្នក​កើត​ឆ្នាំថោះ ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​ពុធ ។​
​    ​៥-​អ្នក​កើត​ឆ្នាំ​រោង ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​ព្រហស្បតិ៍ ។​
​    ​៦-​អ្នក​កើត​ឆ្នាំម្សាញ់ ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​សុក្រ ។​
​    ​៧-​អ្នក​កើត​ឆ្នាំមមី ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​សៅរ៍ ។​
​    ​៨-​អ្នក​កើត​ឆ្នាំមមែ ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ងអាទិត្យ ។​
​    ​៩-​អ្នក​កើត​ឆ្នាំវក ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​ចន្ទ ។​
​    ​១០-​អ្នក​កើត​ឆ្នាំ​រកា ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​អង្គារ ។​
​    ​១១-​អ្នក​កើត​ឆ្នាំ​ច ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​ពុធ ។​
​    ​១២-​អ្នក​កើត​ឆ្នាំកុរ ហាម​ផ្សំ​ដំណេក​នៅ​ថៃ្ង​ព្រហស្បតិ៍ ។​
​    ​    ​ថៃ្ង​ល្អ​និង​ថៃ្ង​ហាម​រៀបការ
​    ​តាម​ជំនឿ​បុរាណ​នៅ​តំបន់​ខ្លះ ចាត់ទុក​ថៃ​ល្អ​សម្រាប់​ពិធី​មង្គល​ផ្សេងៗ រួម​ទាំង​ពិធី មង្គលការ​ផង ដូចតទៅ​នេះ​៖
​    ​-​ថៃ្ងអាទិត្យ ៨​កើត ឬ​៨​រោច​
​    ​-​ថៃ្ង​ចន្ទ ៣​កើត ឬ​៣​រោច​
​    ​-​ថៃ្ង​អង្គារ ៩​កើត ឬ​៩​រោច​
​    ​-​ថៃ្ង​ពុធ ២​កើត ឬ​២​រោច​
​    ​-​ថៃ្ង​ព្រហស្បតិ៍ ៤​កើត ឬ​៤​រោច​
​    ​-​ថៃ្ង​សុក្រ ១​កើត ឬ​១​រោច​
​    ​-​ថៃ្ង​ពុធ ៥​កើត ឬ​៥​រោច​
​    ​ប៉ុន្តែ ជំនឿ​ទាំងនេះ​សព្វ​ថៃ្ង​មាន​ការប្រែប្រួល​ច្រើន នៅ​តំបន់​ខ្លះ​គ្រាន់តែ​ហាម​រៀប ការ​នៅ​ថៃ្ង​ពុធ​ប៉ុណ្ណោះ ឯ​ថៃ្ង​ក្រៅពី​នេះ​អាច​រៀប​ការ​បាន​ធម្មតា គ្រាន់តែ​ភាគច្រើន​មិន​ជ្រើសរើស​យក​ថៃ្ង​រៀបការ​ក្នុង​អំឡុងពេល​ចូល​វស្សា​...​។

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com