អក្សរសាស្ត្រខ្មែរយើង | |
| * ខ្មែរមានអក្សរសំរាប់ជាតិ | ខ្មែរត្រូវខ្មីឃ្មាតរៀនគ្រប់ប្រាណ |
| អោយចេះសរសេរទាំងចេះអាន | រៀនអោយចំនានចំនេះកើន ។ |
| * អ្នកចេះអក្សរផ្ញើដំណឹង | អោយញាតិមិត្តដឹងសុខចំរើន |
| ទុក្ខព្រួយនានាតិចរឺច្រើន | ព្រមទាំងបង្កើនស្និទ្ធស្នាលត្រួយ ។ |
| * អ្នកប្រាជ្ញបុរាណខិតខំរក | តួអក្សរមកផ្សាំជាមួយ |
| ស្រ:ខ្មែរបាលីសំស្ក្រឹតជួយ | ប្រកបជាមួយវណ្ណយុត្តិផង ។ |
| * ពាក្យខ្មែរមានច្រើនក្រៃអនេក | សូរសព្ទប្លែកៗលាន់ណែងណង |
| សំនេរសំនួរន័យច្បាស់ច្បង | បុរាណចងក្រងមានតម្រា ។ |
| * អក្សរសាស្ត្រយើងជាប្រទីប | ចាំងឆ្លុះលើទ្វីបរដ្ឋខេមរា |
| អោយយើងឃើញច្បាស់ពីសាវតា | រដ្ឋធ្លាប់ថ្លៃថ្លាល្អបំផុត ។ |
| * ព្យញ្ជន:ពួកអនិងពួកអ៊ | តាមក្បួនវេយ្យាករណ៍ខ្មែរយើងសុទ្ធ |
| ចែកជាពីរក្រុមតាមកំនត់ | សូរច្បាស់ប្រាកដឥតមានហ្មង ។ |
| * ក្នុងកុំព្យូទ័រអក្សរខ្មែរ | ប្រើបានផងដែរតាមបំណង |
| មានច្រើនម៉ូដម៉ាកពេកន្លង | យើងអាចចងក្រងតាមប្រាថ្នា ។ |

0 comments:
Post a Comment