សុចរឹត ៨ ប្រការជាមង្គលឧត្ដមរបស់ស្រី | ||
| នេះនឹងសំដែង | ||
| បរិយាយចារចែង | ដើមបទអដ្ឋា- | ហិ ឋានេហិ |
| សុចរិតា | ឥត្ថីលក្ខណា | មង្គលច្នេះពិត ។ |
|
| ប្រេថាស្រីជា |
|
| កើតកបលក្ខណា | ដោយនូវសុចរិត | មង្គលប្រាំបី |
| អោយស្រីពិនិត្យ | ចាំយកជាក្រឹត្យ | គ្រប់រូបស្រីៗ |
|
| ដើមបទពណ៌នា |
|
| លោកថាស្រីជា | សុចរិតភក្ដី | ឫរាបស្រគត់ |
| ផ្គង់ផ្គត់សំដី | ការកេរ្ដិ៍ខ្មាស់ស្រី | បរិសុទ្ធមែនមួន ។ |
|
| លោកថាស្រីត្រង់ |
|
| កាន់សុចរិតផ្គង់ | គំនិតចេះស្ងួន | អស់ទ្រព្យសម្បត្តិ |
| ប្រយ័ត្នថែធួន | ទុកដាក់ខ្ជាប់ខ្ជួន | មិនមានប្រមាថ ។ |
|
| លោកថាស្រីគាប់ |
|
| កាន់សុចរិតខ្ជាប់ | ឧស្សាសង្វាត | ធ្វើការសន្សំ |
| តឿនខ្ញុំអោយខ្មាត | អោយខ្មីសង្វាត | មិនមានស្ងៀមដៃ ។ |
|
| លោកថាស្រីប្រាជ្ញ |
|
| សុចរិតអង់អាច | ចេះអធ្យាស្រ័យ | ញាតិព្រៀងទៅមក |
| រាប់រករួសដៃ | ទោះជនដទៃ | ក៏រាប់តាមពិត ។ |
|
| លោកថាស្រីស្អា |
|
| សុចរិតគ្មានឃ្លាត | មែនមានគំនិត | ចេះរៀបអាហរ |
| ភ្នាក់ងារស្រីពិត | រណ្ដាប់ផ្គាប់ចិត្ត | ប្ដីគ្រប់វេលា |
|
| លោកថាស្រីស្មោះ |
|
| កាន់សុចរិតខ្ពស់ | តាំងចិត្តស្នេហា | តែនឹងអង់ប្ដី |
| ឥតបីរេរា | ស្ម័គ្រស្មោះស្មើជា | និត្យនៅរៀបរៀង ។ |
|
| លោកថាស្រីស្លូត |
|
| សុចរិតរហូត | អបអត់ឥតល្អៀង | តាមពាក្យប្ដីផ្ដាំ |
| ចងចាំទុកទៀង | ពោលពាក្យមិនឃ្លៀង | មិនឃ្លាតសត្យា ។ |
|
| លោកថាស្រីស្មើ |
|
| សុចរិតសារពើ | អាចរងធានា | ទម្ងន់ចិត្តប្ដី |
| ទោះបីទុក្ខា | ខ្សត់ក្រម្ដេចម្ដា | អាចទទួលប្រាណ ។ |
|
| សុចរិតប្រាំបី |
|
| ជាមង្គលស្រី | ប្រសើរក្រមាន | អ្វីមកផ្ទឹមផ្ទាល់ |
| អោយដល់នេះបាន | ស្រីណាអាចធ្យាន | ចិត្តចាំរៀនយក៏ ។ |
|
| ទាំងប្រាំបីច្បាប់ |
|
| ហៅស្រីមហាគាប់ | លោកីយ៍កម្រ | ស្រីកាន់សុចរិត |
| ប្រព្រឹត្តល្អិតល្អ | ស្រីណាថាក្រ | ធ្វើតាមពុំបាន ។ |
|
| លោកថាស្រីនោះ |
|
| ចិត្តអាក្រក់ស្មោះ | ស្អប់ដំបូន្មាន | ផ្សារដោយសារចិត្ត |
| ទុច្ចរិតសន្ដាន | បង្ហិនធនធាន | បើកអាសមាយា ។ |
|
| ក្ដីជួច្រើនកល់ |
|
| ក្រដឹងចេះដល់ | លែបខាយពុតវា | បើចិត្តចង់ស្រាប់ |
| ចង់ស្ដាប់ហាក់ជា | ងាយញដាយសោះសា | ចេះឯងដឹងឯង ។ |
|
| ឯត្រង់ច្បាប់ល្អ |
|
| តិចទេយល់ក្រ | កម្រក្រៃលែង | ក្រព្រោះមិកនចង់ |
| ប្រុងអង្គអោយស្ដែង | ក្រអោយចិត្តល្បែង | ចំណង់តណ្ហា ។ |
|
| អំពើសុចរិត |
|
| អធ្យាស្រ័យចិត្ត | សំអាត់ឧស្សាហ៍ | ស្មើស្មោះស្លូតត្រង់ |
| ផ្គត់ផ្គង់ក្រឹត្យា | ប្រាំបីនេះណា | សុចរិតប្រាកដ ។ |
|
| ឯសុចរិតស្រី |
|
| ផ្គត់ផ្គង់ស្វាមី | លោកឲ្យអបអត់ | ឱនអៀនចិត្តទន់ |
| ចេះអត់បែបបទ | តាមតែចិត្តពត់ | ម្ដេចៗតាមបាន ។ |
|
| មិនមានប្រកែក |
|
| មិនមានជជែក | ថាធ្វើមិនបាន | ទោះអៀនអន់អត់ |
| សង្គត់ចិត្តប្រាណ | តាមចិត្តប្ដីធ្យាន | ម្ដេចៗមិនថា ។ |
|
| ច្បាប់នេះគួរស្រី |
|
| ននាលោកិយ៍ | ផ្ចង់ចិត្តឧស្សាហ៍ | កាន់ក្ដីសុចរិត |
| ជាក្រឹត្យថ្លៃថ្លា | អោយខ្ជាប់ជាក់ជា | ចរិតសព្វថ្ងៃ ។ |
|
| កាន់បានដូច្នោះ |
|
| នឹងឮកេរ្ដិ៍ឈ្មោះ | ប្រសើរពេកក្រៃ | នឹងបានសាន្ដសុខ |
| ចៀសទុក្ខចង្រៃ | ដល់បរលោកថ្លៃ | សោយសុខសួគ៌សិទ្ធិ ។ |
|
| សំដែងសេចក្ដី |
|
| ពីមង្គលប្រើ | ប្រសើរពេកពិត | គ្រប់ទាំងប្រាំបី |
| ក្រឹត្យស្រីសុចរិត | ចែងចប់ភាសិត | តាមព្រះបាលី ។ |
| ឱម ខែម | ||
| ដកស្រង់រៀបរៀង និងនិពន្ធ | ||

0 comments:
Post a Comment