| ព្រលឹងយុត្តិធម៌ | |
| ថ្ងៃនេះខូចចិត្តគិតលែងយល់ | នឹកឡើងអំពល់តែរឿងចាស់ |
| ម្សិលមិញឃ្លាតផុតត្រូវប្តូរផ្លាស់ | ថ្ងៃនេះឃើញច្បាស់ជាថ្ងៃថ្មី ។ |
| ភ្ញាក់ពីដំណេកសែនត្រេកអរ | ជាថ្ងៃបវរមានសេរី |
| មច្ចុរាជមិនទាន់មកតថ្លៃ | រស់បានមួយថ្ងៃចាំស្អែកទៀត ។ |
| ថ្ងៃស្អែកពិតប្លែកពីថ្ងៃនេះ | ជួនត្រូវឆួលឆេះជួនឃ្លាឃ្លាត |
| កើតមកជាមនុស្សជួបគ្រោតគ្រាត | នេះហើយគឺជាតិនិងជរា ។ |
| ព្យាធិមរណៈជាធម៌ពិត | ស្រមោលនិម្មិតតាមអាត្មា |
| ភពត្រើយជីវិតមិនធម្មតា | មានតែសាសនាជួយអ្នកបាន ។ |
| សាសនាប្រែថាប្រៀនប្រដៅ | រួចចាកពីខ្លៅភ្លឺក្នុងប្រាណ |
| សន្តោសប្រណីជាធម្មទាន | ចិត្តយើងតែងស្រានក្នុងកិលេស ។ |
| ខ្ញុំមិនដែលបួសនឹងគេទេ | តែខំរិះរេក្នុងចំណេះ |
| មនុស្សយើងពេលស្លាប់ក្លាយជាផេះ | ទាំងនេះគឺទឹកដីភ្លើងខ្យល់ ។ |
| យុត្តិធម៌ជីវិតពិតជាមាន | នៅពេលក្ស័យប្រាណមនុស្សនឹងយល់ |
| ព្រលឹងអណ្តែតទៅតាមផល | យមបាលនិងផ្តល់យុត្តិធម៌ ។ |

Khmer Poem សួនកំណាព្យ

0 comments:
Post a Comment