ប្រាសាទបឹងមាលា

https://jumnuoy.blogspot.com/2009/05/blog-post_3404.html

ប្រាសាទបឹងមាលា

ធ្វើដំណើរឆ្ងាយចូលព្រៃក្រាស់

ដើរលើផ្លូវចាស់ក្បែរជើងភ្នំ

ខ្យល់បក់ត្រសៀកឮសត្វយំ

ដូចភ្លេងរងំបំពេចិត្ត ។

កូនឈើលូតខ្ពស់វែងលលៃ

ឈើធំត្រឈៃវល្លិរូបរឹត

ស្លឹកជ្រុះក្រាលដីដើរមិនស្និទ្ធ

អារម្មណ៍ហាក់ស្ថិតក្នុងយុគមួយ ។

ដូចទេពអប្សរមានសក់

សក់វែងក្រញាញ់អង្គុយព្រួយ

ឃុំក្នុងព្រៃជ្រៅគ្មានអ្នកជួយ

អប្សរសែនប្រួយក្នុងចិន្ដា ។

មើលចុះវល្លិត្រៀលធ្លាក់ដូចទោង

ស្មៅដុះរយោងលើសិលា

ដើមបេងធំៗបញ្ចេញផ្កា

មើលទៅបក្សាសប្បាយក្រៃ ។

ប្រាសាទផ្កាបេងបឹងមាលា

រស់រងវេទនាឥតតម្លៃ

ទ្រុឌទ្រោមគ្រាំគ្រារៀងរាល់ថ្ងៃ

កម្មកាចចង្រៃគ្មានមេត្តា ។

ក្បាច់ផ្ដែរត្រូវស្លែដុះរុំជិត

ចម្លាក់ប្រណីតដួលពិការ

កំពូលរលំសែនខ្លោចផ្សា

ជញ្ជាំងដួលផ្ងារកាច់សរសរ ។

ទោះបីអាយុបងអង្គរ

ចរិតនឹងនចិត្តស្មោះស

សុភាពទន់ភ្លន់ស្រស់បវរ

នេះគឺជាថ្មមានវិញ្ញាណ ។

មាលាប្រាសាទជាខ្នាតច្បាស់

ខ្មែរប្រសប់ណាស់ធ្វើឲ្យមាន

សិល្ប:ពិតមួយបានរស់រាន

អត្តសញ្ញាណច្បាស់ប្រាកដ ។

ស្នាដៃកែច្នែប្លែកៗគ្នា

កំពូលវង្សាមានកំណត់

និស្ស័យសិល្ប:មិនខ្សោយខ្សត់

ឥឡូវខ្មែរអត់អស់លំនឹង ។

គេផ្ដួលឈើធំរលំលើ

គេច្រៀកយកឈើពីលើហ្នឹង

គេដាប់យករូបល្អច្រឡឹង

គេហាក់មិនដឹងថាខ្លួនខុស ។

យើងខ្មែរយុគនេះសែនខ្មាសអៀន

មិនគួរបើហ៊ានសាងកំហុស

បំផ្លាញទ្រព្យខ្លួនយសធ្លាក់ចុះ

សុំលាងកំហុសជូនខ្មែរក្រោយ ។

មិនគួរលើកដៃសាងបន្ត

ត្រូវមើលឃើកថ្មស្រែកដង្ហោយ

ហៅយើងរាល់គ្នាឲ្យងាកក្រោយ

កុំទៅមុខដោយភ្លេចសាវតារ ។

មើលចុះសម្រស់គួរគយគន់

ទោះបីឈឺធ្ងន់ស្រុតយ៉ាងណា

ស្នាដៃមានន័យសែនអស្ចារ្យ

មនុស្សលើលោកាកោរសរសើរ ។

ដោយ ខៀវ បញ្ពាវុឌ្ឍ

(បទពាក្យប្រាំពីរ)


ប្រាសាទបឹងមាលា

ធ្វើដំណើរឆ្ងាយចូលព្រៃក្រាស់

ដើរលើផ្លូវចាស់ក្បែរជើងភ្នំ

ខ្យល់បក់ត្រសៀកឮសត្វយំ

ដូចភ្លេងរងំបំពេចិត្ត ។

កូនឈើលូតខ្ពស់វែងលលៃ

ឈើធំត្រឈៃវល្លិរូបរឹត

ស្លឹកជ្រុះក្រាលដីដើរមិនស្និទ្ធ

អារម្មណ៍ហាក់ស្ថិតក្នុងយុគមួយ ។

ដូចទេពអប្សរមានសក់

សក់វែងក្រញាញ់អង្គុយព្រួយ

ឃុំក្នុងព្រៃជ្រៅគ្មានអ្នកជួយ

អប្សរសែនប្រួយក្នុងចិន្ដា ។

មើលចុះវល្លិត្រៀលធ្លាក់ដូចទោង

ស្មៅដុះរយោងលើសិលា

ដើមបេងធំៗបញ្ចេញផ្កា

មើលទៅបក្សាសប្បាយក្រៃ ។

ប្រាសាទផ្កាបេងបឹងមាលា

រស់រងវេទនាឥតតម្លៃ

ទ្រុឌទ្រោមគ្រាំគ្រារៀងរាល់ថ្ងៃ

កម្មកាចចង្រៃគ្មានមេត្តា ។

ក្បាច់ផ្ដែរត្រូវស្លែដុះរុំជិត

ចម្លាក់ប្រណីតដួលពិការ

កំពូលរលំសែនខ្លោចផ្សា

ជញ្ជាំងដួលផ្ងារកាច់សរសរ ។

ទោះបីអាយុបងអង្គរ

ចរិតនឹងនចិត្តស្មោះស

សុភាពទន់ភ្លន់ស្រស់បវរ

នេះគឺជាថ្មមានវិញ្ញាណ ។

មាលាប្រាសាទជាខ្នាតច្បាស់

ខ្មែរប្រសប់ណាស់ធ្វើឲ្យមាន

សិល្ប:ពិតមួយបានរស់រាន

អត្តសញ្ញាណច្បាស់ប្រាកដ ។

ស្នាដៃកែច្នែប្លែកៗគ្នា

កំពូលវង្សាមានកំណត់

និស្ស័យសិល្ប:មិនខ្សោយខ្សត់

ឥឡូវខ្មែរអត់អស់លំនឹង ។

គេផ្ដួលឈើធំរលំលើ

គេច្រៀកយកឈើពីលើហ្នឹង

គេដាប់យករូបល្អច្រឡឹង

គេហាក់មិនដឹងថាខ្លួនខុស ។

យើងខ្មែរយុគនេះសែនខ្មាសអៀន

មិនគួរបើហ៊ានសាងកំហុស

បំផ្លាញទ្រព្យខ្លួនយសធ្លាក់ចុះ

សុំលាងកំហុសជូនខ្មែរក្រោយ ។

មិនគួរលើកដៃសាងបន្ត

ត្រូវមើលឃើកថ្មស្រែកដង្ហោយ

ហៅយើងរាល់គ្នាឲ្យងាកក្រោយ

កុំទៅមុខដោយភ្លេចសាវតារ ។

មើលចុះសម្រស់គួរគយគន់

ទោះបីឈឺធ្ងន់ស្រុតយ៉ាងណា

ស្នាដៃមានន័យសែនអស្ចារ្យ

មនុស្សលើលោកាកោរសរសើរ ។

ដោយ ខៀវ បញ្ពាវុឌ្ឍ

(បទពាក្យប្រាំពីរ)

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com