| ក្រៀលដៀលក្រួច | |||
| កាកគតិ | |||
| * | ថ្ងៃត្រង់គ្រលួច | ស្ដាប់ក្រៀលដៀលក្រួច | តាមភាសាសត្វ |
| ក្រួចក៏គ្រាន់ | មិនអន់ស្ងៀមស្ងាត់ | ដៀលក្រៀលវិញថ្វាត់ | |
| ថ្វីមាត់ទាំងទ្វេ ។ | |||
| * | ពាក្យក្រៀលដៀលក្រួច | ថាមាត់ក្រហួច | ទាបតូចម្ល៉េះទេ |
| ហើរហោះមិនខ្ពស់ | រស់ត្បុលក្រោមទេ | ទាំងពងទាំងមេ | |
| ត្រូវគេក្លែមស្រា ។ | |||
| * | អញពូជពង្សក្រៀល | ហៀរហោះឆ្វាត់ឆ្វៀល | នៅលើវេហាស៍ |
| ទ្រនំអញខ្ពស់ | លើចុងរុក្ខា | អញស៊ីមំសា | |
| មច្ឆាតូចធំ ។ | |||
| * | ឯងក្រួចអន់អាប់ | រស់ដូចជាស្លាប់ | យ៉ាប់ឥតទ្រនំ |
| ពេលព្រៃស្បូវឆេះ | ម្ល៉េះឯងទួញយំ | ក្នុងភ្លើងក្ដៅងំ | |
| ទាំងក្រុមគ្រួសារ ។ | |||
| * | ថ្ងៃបាក់រសៀល | ក្រួចឮដំនៀល | ដៀលក្រៀលវិញថា |
| ក្រៀលអឺយក្រៀលគ្រោង | ឃ្លោងតែអាត្មា | អាប់ឥតប្រាជ្ញា | |
| នរណាខ្លាចឯង ។ | |||
| * | ខ្លួនធំមែនពិត | តែបើពិនិត្យ | ឥតអ្វីឲ្យក្រែង |
| ទាំងកទាំងជើង | ស្ដើងដូចដើមត្រែង | ងាយណាស់ព្រះស្ដែង | |
| តែងជាប់ជង់គេ ។ | |||
| * | ឯងអាងហោះហើរ | តែពេលឯងដើរ | លំបាក់ម្ល៉េះទេ |
| លើកជើងលបៗ | ដូចទៅលួកគេ | ម្ដេចមិនគិគ្នេរ | |
| បែរជាជេរអញ ។ | |||
| * | អញរត់អញហើរ | តាមចិត្តចង់ប្រើ | សឹងលឿនត្របាញ់ |
| ត្បុលព្រៃស៊ុបទ្រុប | វាងលុបសំណាញ់ | គេចព្រានប្រមាញ់ | |
| ចាប់អញពុំបាន ។ | |||
| * | សត្វក្រៀលដៀលក្រួច | ក្រួចមាត់ក្រហួចៗ | ក្របួចវិញថ្កាន |
| ម្នាក់ៗមិនអន់ | សឹងគ្រាន់គ្រប់ប្រាណ | នេះហើយសន្ដាន | |
| ជាតិមនុស្សអួតអាង ។ | |||
| * | មនុស្សអញនិយម | តម្កើងឫកធំ | ចរិតក្អេងក្អាង |
| ដូចក្អាត់ក្នុងក្អម | មិនព្រមភ្លឺស្វាង | មនុស្សចេះដោយយ៉ាង | |
| សងខាងបូកគ្នា ។ | |||
| * | ពាក្យចាស់ពោលថា | បណ្ឌិតអាចារ្យ | ត្រូវចងសាមគ្គា |
| រីអ្នកចេះច្រើន | ចម្រើនវិជ្ជា | តោងចិត្តសាធារណ៍ | |
| ជួយគ្នាល្ងិតល្ងង់ ៕ | |||
| វណ្ណ ស៊ុនហេង (២១ - ១១ - ៩៨) | |||

0 comments:
Post a Comment