​សិច​លើកដំបូង​ដែល​គួរ​យល់​ដឹង​​, សិច និងស្នេហា

https://jumnuoy.blogspot.com/2011/10/blog-post_11.html
មនុស្ស​យើង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ត្រូវតែមាន ’​លើកដំបូង​” គ្រប់​គា្ន ។ ប៉ុន្តែ​គ្មាន​អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល និង​មាន​អត្ថន័យ មិន​អាច​កាត់ថ្លៃ​បាន​ស្មើរ​នឹង​ការ​មាន​សិច ជា​លើកដំបូង​ក្នុង​ជីវិត​នោះទេ ។​

កាលពី​សម័យ​ឪពុកម្ដាយ ឬ​តា​យាយ​ជំនាន់​មុនៗ ការបាត់បង់ ’​ព្រហ្ម​ចារី​” ម្នាក់ៗ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​អាពាហ៍ពិពាហ៍​សិន ។ មនុស្ស​សម័យ​នោះ​ចាត់​ទុក​របស់​នេះ​សំខាន់​បំផុត​ក្នុង​ជីវិត ហើយ​ពុំ​សូវ​មាន​ចំណេះដឹង​ទូលំ​ទូលាយ​ផ្នែក​ការ​រួមដំណេក​ឡើយ ពោល​គឺ​ធ្វើ​អ្វី​ទៅ​តាម​ធម្មជាតិ​នៃ​ចំណេះដឹង បន្តិចបន្តួច​រៀងៗ​ខ្លួន ។ សម្រាប់​មនុស្ស​យុគសម័យ​ថ្មី​ចាប់​ពី​សតវត្សរ៍​ទី​២១ នេះ គេ​មិន​ល្ងិតល្ងង់ រឿង​ទាំងអស់នេះ​ទេ ។ ការបង្ហាត់បង្ហាញ​ថ្ងៃ​ដំបូង ពេល​ដែល​ត្រូវ​ចូល​បន្ទប់​ផ្សំ​ដំណេក​រវាង​កូនកំលោះ​-​កូនក្រមុំ​ថា ត្រូវ​ធ្វើ​អ្វីខ្លះ​ជា​ការពិត​ណាស់ មនុស្ស​ជាច្រើន​ហាក់បីដូចជា មិន​មាន​បញ្ហា ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏មាន ការ​អល់ឯក​បើ​ថ្ងៃ​ចូល​បន្ទប់​ផ្សំ​ដំណេក មក​ដល់​ពិតមែន ។​
ទោះបី​អ្នក​មិន​ចង់​ជួប​ជាមួយ​ស្ថានការណ៍​បែបនេះ​មុន នឹង​ក្រោយ​គ្រប់​គ្នា​ក៏​ត្រូវតែ​មាន ’​លើកដំបូង​” ដូចគ្នា​ទាំងអស់ ។ មុនពេល​ដែល​អ្នក​ក្លាយជា​កូនកំលោះ​-​ក្រមុំ ហើយ​អាច​ដើរ​សំដៅ​ទៅ​កាន់​ទីលានប្រយុទ្ធ​ល្បែង​ស្នេហា​ដ៏​ជ្រាលជ្រៅ​មួយ​នេះ នៅ​ថ្ងៃ​អនាគត​បាន​ប្រកបដោយ​ជោគជ័យ អ្នក​ត្រូវ​តែ​យល់​ច្បាស់​ចាប់ពី​ពេលនេះ​ទៅ ។ អ្នក​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ឬ​នៅ​ថា ធ្វើ​វា​បាន​ឥតខ្ចោះ ។​

ប្រការ​សំខាន់​បំផុត ពេល​ដែល​ត្រូវ​មក​ប្រឈមមុខ​អាក្រាតកាយ នៅ​ចំពោះមុខ​គ្នា​ជា​លើកដំបូង ។ បរិយាកាស​បែប​នេះ បង្ក​ការរំជើបរំជួល​លាយឡំ​ដោយ​ការ​ខ្មាសអៀន​រហូតដល់​អ្នក ខ្លះ​អាច​ធ្វើ​អ្វី​មិន​ត្រូវ ។ មាន​កូនក្រមុំ​ខ្លះ​បាត់​ម្ចាស់ការ​ខ្លួនឯង បណ្ដោយឲ្យ​កូនកំលោះ​របស់​ខ្លួន​ចាត់ចែង តាំងពី​ដើម​រហូត​ដល់​ចប់​ចុង​ចប់​ដើម ។ ជាង​នេះ​ទៅ​ទៀត​បើ​ស្ត្រី​បុរស​ទាំង​ពីរ​នាក់ បាន​ព្រមព្រៀង​គ្នា​មាន ’​សិច​” មុនពេល​ដែល​រួមរស់​ជាមួយគ្នា​ជា​លក្ខណៈ​ប្ដី​ប្រពន្ធ​ផង អាការៈ ’​លើកដំបូង​” របស់​អ្នក​ទាំង​ពីរ​ប្រៀប​ដូច​ជា​ក្មេង​លួច​ស៊ី​នំ ហើយ​ខ្លាច​មនុស្ស​ចាស់​ដឹង​ឬ​ទាន់ គឺ​មាន​ទាំង​ភ័យខ្លាច និង​ក្ដុកក្ដួល​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​ត្រូវ ។​

សូម​ធ្វើការ​ដាស់តឿន​ថា គួរ​សម្រួល​ផ្លូវ​អារម្មណ៍ឲ្យ​នឹងនរ ព្រោះ​នៅពេល​រាងកាយ​មាន​សេចក្ដីត្រូវការ​កើតឡើង គួរ​បណ្ដែតបណ្ដោយ​ឲ្យ​វា​កើត​ទៅ​តាម​ធម្មជាតិ គ្រប់យ៉ាង​វា​នឹង​ឆ្លងកាត់​ទៅ​យ៉ាង​ប្រសើរ និង​ពិសេស​ជាង​នេះ​កុំ​ភ្លេច​មានការ​បបោសអង្អែល​លួងលោម ជាមួយ​គ្នា​សិន​មុននឹង​ចាប់ផ្ដើម ។ កុំ​តក់ក្រហល់​ធ្វើ​មើល​តែ​មិន​បាន ’​ឆាន់​” ដាច់​ពោះ​ស្លាប់ ។ ត្រូវ​បង្កើត​បរិយាកាស​នេះ ឲ្យមាន​អនុស្សាវរីយ៍​វែងឆ្ងាយ​ហើយ​បំភ្លេច ’​គ្រា​ដំបូង​” នេះ​មិន​បាន​រៀងរហូត ។​

ប្រការ​គួរ​ចងចាំ​សំខាន់​បំផុត​នា ពេលបច្ចុប្បន្ន​នេះ​មួយ​ទៀត គឺ​មុនពេល​ដែល​មាន​សិច​ជា​លើកដំបូង អ្នក​ត្រូវ​ប្រាកដថា អ្នក​ទាំង​ពីរ​គ្មាន​រោគ​ពិសេស​រោគ​អេដស៍ ដែល​គេ​ចាត់ទុកថា​ជា​មេរោគ ’​បិសាច​” ដ៏​អាក្រក់ ។ អ្វី​ដែល​មិន​ត្រូវ​ភ្លេច គឺ​ស្រោមអនាម័យ ឬ​ថ្នាំ​ពន្យារកំណើត បើសិន​មិនទាន់​ចង់​បាន​កូន​មុន​អ្វី​ដែល​អ្នកត្រូវការ ។​
បើ​និយាយ​អំពី​រាងកាយ​ត្រូវ​ស្អាតបាត ប្រាសចាក​ក្លិន​អាក្រក់ ព្រោះ​វា​ជា​អនុស្សាវរីយ៍​មិនល្អ ។ ចំណែក​ការ​រួមភេទ​កុំ​ចង់​ធ្វើ​ឲ្យតែបានៗ​ដូចជា ឆក់​ឱកាស​លើ​រថយន្ត ឬ​ទី​ស្ងាត់​ប្រជុំជន​ធ្វើយ៉ាងណា ឲ្យបាន​សម្រេច​តាម​ការ​នឹក​ចង់ ។ ការបោះបង់​ព្រហ្មចារី​លើកដំបូង​បែបនេះ​ពិតជា​គ្មាន​ន័យ ។​
អ្នក​ចិត្តសាស្ត្រ​ជាច្រើន តែង​ផ្ដល់​ដំបូន្មាន​ថា ការលះបង់ ’​លើកដំបូង​” ក្នុង​ជីវិត​នេះ​ត្រូវ​ចំណាយពេល​ការ​ថ្នាក់ថ្នម​គ្នា​យូរ ឬ​រហូត​ដល់​បី​ថ្ងៃ ស្ថិត​តែ​ក្នុង​បន្ទប់​ផ្សំ​ដំណេក​វា​ជា​ការ​ល្អ​បំផុត ។ ឱកាស​នោះ​អ្នក​នឹង​បាន​ថ្នាក់ថ្នម​គា្ន​យ៉ាង​ពេញទំហឹង ។

ទោះបីជា​យ៉ាងណា​ក្ដី រាត្រី​ទឹកឃ្មុំ​ទាំងនេះ​មិន​ត្រូវ​ងប់ងុល តែ​ពី​បញ្ហា​ផ្លូវ​សិច​ពេក​ឡើយ ព្រោះ​ការ​ឆាន់​អាហារ​ថ្មីថ្មោង​រហូត​បរិភោក​ច្រើនដង​ពេក នាំ​ឲ្យ​ឆាប់​ទ្រ​លាន់ គួរ​អនុវត្ត​មួយៗ​បាន​ហើយ ដើម្បី​ឲ្យ​មុខម្ហូប​នេះ​ឆ្ងាញ់​បាន​យូរថ្ងៃ ។ ត្រូវការ​ថ្នាក់ថ្នម និង​ការបង្កើត​ការ​យល់ចិត្ត​គ្នា ក្នុង​អំឡុង​ពេល​នេះ​ជា​ការ​សំខាន់​បំផុត ។​
ស្ត្រី​-​បុរស ’​កុំ​ខ្លាច​” ថ្ងៃ​លើកដំបូង​នេះ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ក្លាហាន ។ បើ​មិន​ប្រាកដ​ក្នុង​ចិត្ត គួរ​បែរ​មក​ជជែក​ពិភាក្សាគ្នា​យ៉ាង​បើកចំហ​ចិត្ត​រៀងៗ​ខ្លួន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង ។ អារម្មណ៍ និង​សេចក្ដីត្រូវការ​ទាំងនេះ​នឹង​ជួយ​បង្ហាត់បង្ហាញ​ឲ្យ​អ្នក ទាំង​ពីរ​ដឹក​ដៃ​គ្នា​ឆ្ពោះទៅ​កាន់​ទ្វារ​ឋានសួគ៌​ជាន់​ទី ៧ បាន​យ៉ាង​ជោគជ័យ ។​
បញ្ហា​មួយ​ដែល​ត្រូវ​ដាស់តឿន​បុរស​បន្តិច គឺ​ការ​រួម​សិច​ជា​លើកដំបូង​កុំ​ប្រញាប់ប្រញាល់​ខ្លាំងពេក ព្រោះ​បើសិន​សភាព​រាងកាយរ​បស់​ស្ត្រី មិនទាន់​ដំណើរការ​អាច​បង្ក​ការឈឺចាប់ និង​ដោយសារ​មូលហេតុ​នេះ​ធ្វើឲ្យ​នាង ខ្លាចរអា​ក្នុងការ​រួមភេទ​លើក​ក្រោយៗ​បន្តទៀត ។

កុំភ្លេចថា ការប្រើប្រាស់​ពេលវេលា​បបោសអង្អែល នឹង​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​ធូរស្បើយ​ពី​ការភ័យខ្លាច និង​ទុក្ខ​កង្វល់​ចេញពី​ខ្លួន​បាន និង​ព្រម​ជាមួយ​គ្នា​វា​ក៏​ជួយ​ដុត​បញ្ឆេះ ឲ្យ​រាងកាយ​ដំណើរការ​យ៉ាង​ល្អ​នៃ ភ្លើង​ចំណង់រ​ហូត​ធ្វើឲ្យ​ការរួមដំណេក​ប្រព្រឹត្ត​ទៅ​ដល់​កោះ​ត្រើយ ។​
គួរ​ចងចាំ​ទុក​ថា ក្នុង​ថ្ងៃ​សំខាន់​បែបនេះ គួរ​បរិភោគ​អាហារ​បន្តិចបន្តួច​បាន​ហើយ គ្រាន់​សម្រន់​ក្រពះ ព្រោះ​បើ​បរិភោគ​ឆ្អែក​ពេក ឈាម​នឹង​រត់​ទៅ​ត្រង់​ក្រពះ​ច្រើន ដើម្បី​ជួយ​ក្នុងការ​កិន​រលាយ​អាហារ​ធ្វើឲ្យ​ក​ម្សួលអារម្មណ៍​ផ្លូវភេទ​ ថយចុះ ។ សម្រាប់​បញ្ហា​មួយទៀត គឺ​ហាម​ផឹកស្រា​ច្រើន​ខ្លាំងពេក ព្រោះ​អាច​ធ្វើឲ្យ​បាត់បង់​អារម្មណ៍​ថា ខ្លួន​កំពុង​ស្ថិត​នៅក្នុង​អំឡុង​ពេល​រាត្រី​ទឹកឃ្មុំ ហើយ​ធ្វើឲ្យ​មិន​ចង​ចាំ​ថ្ងៃ​នេះ​បាន ៕

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com