ជំនឿ​និង​ត្រណម​សម្រាប់​នារី​ខ្មែរ​បុរាណ

https://jumnuoy.blogspot.com/2011/11/blog-post.html​​    ​  ១-​ហាម​បេះ​បន្លែ​នៅ​ពេល​មាន​រដូវ​
​    ​នៅ​ថៃ្ង​ដែល​មានរ​ដូវ នារី​មិន​អាច​ឈាន​ជើង​ចូល​ទៅ​ជិត​កន្លែង​ដាំ​បន្លែ​នោះទេ ព្រោះ​ចាស់ៗ​មានជំនឿថា ប្រសិនបើ​នារី​កំពុង​មាន​រដូវ ចូល​ទៅ​បេះ​បន្លែ​នោះ បន្លែ​នោះ​នឹង​ងាប់​អស់​មួយ​សួន​ជាមិនខាន ។​

​    ​    ​២-​ហាម​ចូល​ក្បែរ​អណ្តូងទឹក​ស័ក្តិ​សិទ្ធ​
​    ​អណ្តូងទឹក​ស័ក្តិ​សិទ្ធ គឺជា​កន្លែង​ដែល​មនុស្ស​សម័យ​បុរាណ មាន​ជំនឿ​ថា​អាច​ព្យា បាល​ជំងឺ​គ្រប់​មុខ​បាន ។ នៅពេល​ដែល​ចូល​ទៅ​ជិត​អណ្តូងទឹក​ស័ក្តិ​សិទ្ធ ត្រូវ​ដោះ​ស្បែកជើង និង​លាងដៃ​ឱ្យ​ស្អាត​ជាមុនសិន ហើយ​នៅ​មុន​ពេល​ដងទឹក ត្រូវ​អធិដ្ឋាន​ក្នុង​ចិត្ត​ថា សូម​ឱ្យ​ជាសះស្បើយ​ពី​ជំងឺ ។ ប៉ុន្តែ​មនុស្ស​បុរាណ​មាន​ជំនឿ​ថា នារី​ជា​ភេទ​ដែល មាន​ឋានៈ​ទាប​ជាង​បុរស ហេតុនេះ​ទើប​មិន​អនុញ្ញាត​ឱ្យ​នារី​ចូលទៅ​ដួស​ទឹក​នៅ​ក្នុង​អណ្តូងទឹក​ស័ក្តិ​សិទ្ធ​ដោយ​ខ្លួនឯង​នោះ​ទេ ។ ប្រសិន​បើ​ចង់បាន​ទឹកមន្ត ត្រូវ​សុំ​ឱ្យ​បុរស​ជួយ​ដួស​ឱ្យ បើ​មិន​ដូច្នេះ​ទេ ទឹកនឹង​បាត់​អស់​នូវ​ភាព​ស័ក្តិ​សិទ្ធ ហើយ​ប្រសិនបើ​នារី​កំពុង​មាន​រដូវ ឡើង​ទៅ​អង្គុយ​លើ​មាត់​អណ្តូងនោះ ទឹក​ក្នុង​អណ្តូងទឹក​ស័ក្តិ​សិទ្ធ​នឹង​ស្អុយ​ភ្លាម​ជាមិនខាន ។​
​    ​    ​៣-​ហាម​អង្គុយ​នៅលើ​មាត់​អណ្តូងទឹក​
​    ​សូម្បី​តែ​មាត់​អណ្តូងទឹក​ធម្មតា ក៏​នារី​បុរាណ​មិនមាន​សិទ្ធិ​អង្គុយ​ពីលើ​ដែរ ព្រោះ​ចាស់​បុរាណ​មាន​ជំនឿ​ថា នេះ​ជា​ការបំពាន​លើ​ព្រះ​គុណ​របស់​ម្ចាស់​ទឹក ធ្វើឱ្យ​ទឹក​ស្អុយ​ពេញ​មួយ​អណ្តូង ហើយ​បើ​ចង់ឱ្យ ទឹក​អណ្តូង​ត្រឡប់​ជា​ថ្លា​ដូចដើម​វិញ​ត្រូវ​ឱ្យ​នារី​ដែល​ជា​ម្ចាស់​ដើមហេតុ​នោះ យក​ទឹក​សំបួរមាស​ទៅសុំ​ខមាទោស​អណ្តូងទឹក ។ មូលហេតុ​នៃ​រឿងនេះ គឺ​បណ្តាលមកពី​បុរសៗ​ចាត់ទុកថា សំពត់​មនុស្ស​ស្រី​ជា​របស់​មានតម្លៃ​ទាប ។ ប្រសិនបើ​នារីៗ​ស្លៀកសំពត់​ទៅ​អង្គុយ​លើ​អណ្តូងទឹក ហើយ​បុរស​ទៅ​ដងទឹក​នោះ​យកមក ទទួលទាន គឺ​ស្មើនឹង​យក​ភាព​អពមង្គល​មក​ឱ្យ​បុរស ។ ម្យ៉ាងវិញទៀត​មនុ​ស្ស បុ​រាណ​មាន​ជំនឿ​ថា អណ្តូងទឹក​ជា​អ្នកមានគុណ ហើយ​ការ​ដែល​មាន​មនុស្ស​ឡើងទៅ​អង្គុយ​នៅលើ​មាត់​អណ្តូងនោះ ជា​ការប្រមាថ​ទឹក ។​
​    ​    ​៤-​ហាម​ទទួលទាន​ផ្លែឈើ​ជាប់គ្នា​
​    ​ចាស់​បុរាណ​មាន​ជំនឿ​ថា ការ​ទទួលទាន​ផ្លែឈើ ដែល​មាន​ផ្លែ​ពីរ​ជាប់​គ្នា នឹង​នាំឱ្យ​មាន​កូនភ្លោះ ។ មនុស្ស​សម័យ​មុន ចាស់ៗ​ព្រួយបារម្ភ​ចំពោះ​គ្រោះថ្នាក់​នៃ​ការ​សម្រាល កូន​ណាស់ ព្រោះតែ​វីជ្ជាពេទ្យ​មិនទាន់​រីកចម្រើន ហើយ​យល់ថា ការ​សម្រាលកូន ជា​ការ​យក​ជីវិត​ទៅ​ប្រថុយ​នឹង​គ្រោះថ្នាក់ ហើយ​ចំពោះ​កូនភ្លោះ គឺ​រឹតតែ​គ្រោះថ្នាក់​ទ្វេដង​ថែម​ទៀត ។​
​    ​    ​៥-​ហាម​ប្រើ​ជើង​ទាត់​ធាក់​បុរស និង​សត្វ​មាន​បុណ្យ​
​    ​សម័យបុរាណ នៅ​តំបន់​ខ្លះ​មាន​ជំនឿ​ថា ទម្រាំ​តែ​អាច​កើត​ជា​បុរស ទាល់តែ​សាង​បុណ្យ​បារមី និង​ធ្វើការ​ប៉ងប្រាថ្នា​ដល់​ទៅ​៥០០​ជាតិ ។ ខុស​ពី​មនុស្ស​ស្រី ដែល​សាង​បុណ្យ​បារមី និង​ធ្វើការ​ប៉ងប្រាថ្នា​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ ។ ហេតុនេះ នារី​ត្រូវគោរព​បុរស មិន​អាច​ប្រមាថមើលងាយ​បុរស ដោយ​ប្រើ​ជើង​នោះ​ទេ ។ សូម្បី តែ​សត្វ​មួយចំនួន ដែល​មាន​គុណបុណ្យ​ដូចជា គោ ក្របី សេះ ដំរី ជាដើម ក៏​នារី​មិន​អាច​ទាត់​ធាក់​បានដែរ ។

​​    ​  ១-​ហាម​បេះ​បន្លែ​នៅ​ពេល​មាន​រដូវ​

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com