ក្រៀលដៀលក្រួច

http://jumnuoy.blogspot.com/2009/05/blog-post_3884.html

ក្រៀលដៀលក្រួច

កាកគតិ

*

ថ្ងៃត្រង់គ្រលួច

ស្ដាប់ក្រៀលដៀលក្រួច

តាមភាសាសត្វ

ក្រួចក៏គ្រាន់

មិនអន់ស្ងៀមស្ងាត់

ដៀលក្រៀលវិញថ្វាត់

ថ្វីមាត់ទាំងទ្វេ ។

*

ពាក្យក្រៀលដៀលក្រួច

ថាមាត់ក្រហួច

ទាបតូចម្ល៉េះទេ

ហើរហោះមិនខ្ពស់

រស់ត្បុលក្រោមទេ

ទាំងពងទាំងមេ

ត្រូវគេក្លែមស្រា ។

*

អញពូជពង្សក្រៀល

ហៀរហោះឆ្វាត់ឆ្វៀល

នៅលើវេហាស៍

ទ្រនំអញខ្ពស់

លើចុងរុក្ខា

អញស៊ីមំសា

មច្ឆាតូចធំ ។

*

ឯងក្រួចអន់អាប់

រស់ដូចជាស្លាប់

យ៉ាប់ឥតទ្រនំ

ពេលព្រៃស្បូវឆេះ

ម្ល៉េះឯងទួញយំ

ក្នុងភ្លើងក្ដៅងំ

ទាំងក្រុមគ្រួសារ ។

*

ថ្ងៃបាក់រសៀល

ក្រួចឮដំនៀល

ដៀលក្រៀលវិញថា

ក្រៀលអឺយក្រៀលគ្រោង

ឃ្លោងតែអាត្មា

អាប់ឥតប្រាជ្ញា

នរណាខ្លាចឯង ។

*

ខ្លួនធំមែនពិត

តែបើពិនិត្យ

ឥតអ្វីឲ្យក្រែង

ទាំងកទាំងជើង

ស្ដើងដូចដើមត្រែង

ងាយណាស់ព្រះស្ដែង

តែងជាប់ជង់គេ ។

*

ឯងអាងហោះហើរ

តែពេលឯងដើរ

លំបាក់ម្ល៉េះទេ

លើកជើងលបៗ

ដូចទៅលួកគេ

ម្ដេចមិនគិគ្នេរ

បែរជាជេរអញ ។

*

អញរត់អញហើរ

តាមចិត្តចង់ប្រើ

សឹងលឿនត្របាញ់

ត្បុលព្រៃស៊ុបទ្រុប

វាងលុបសំណាញ់

គេចព្រានប្រមាញ់

ចាប់អញពុំបាន ។

*

សត្វក្រៀលដៀលក្រួច

ក្រួចមាត់ក្រហួចៗ

ក្របួចវិញថ្កាន

ម្នាក់ៗមិនអន់

សឹងគ្រាន់គ្រប់ប្រាណ

នេះហើយសន្ដាន

ជាតិមនុស្សអួតអាង ។

*

មនុស្សអញនិយម

តម្កើងឫកធំ

ចរិតក្អេងក្អាង

ដូចក្អាត់ក្នុងក្អម

មិនព្រមភ្លឺស្វាង

មនុស្សចេះដោយយ៉ាង

សងខាងបូកគ្នា ។

*

ពាក្យចាស់ពោលថា

បណ្ឌិតអាចារ្យ

ត្រូវចងសាមគ្គា

រីអ្នកចេះច្រើន

ចម្រើនវិជ្ជា

តោងចិត្តសាធារណ៍

ជួយគ្នាល្ងិតល្ងង់ ៕

វណ្ណ ស៊ុនហេង (២១ - ១១ - ៩៨)


ក្រៀលដៀលក្រួច

កាកគតិ

*

ថ្ងៃត្រង់គ្រលួច

ស្ដាប់ក្រៀលដៀលក្រួច

តាមភាសាសត្វ

ក្រួចក៏គ្រាន់

មិនអន់ស្ងៀមស្ងាត់

ដៀលក្រៀលវិញថ្វាត់

ថ្វីមាត់ទាំងទ្វេ ។

*

ពាក្យក្រៀលដៀលក្រួច

ថាមាត់ក្រហួច

ទាបតូចម្ល៉េះទេ

ហើរហោះមិនខ្ពស់

រស់ត្បុលក្រោមទេ

ទាំងពងទាំងមេ

ត្រូវគេក្លែមស្រា ។

*

អញពូជពង្សក្រៀល

ហៀរហោះឆ្វាត់ឆ្វៀល

នៅលើវេហាស៍

ទ្រនំអញខ្ពស់

លើចុងរុក្ខា

អញស៊ីមំសា

មច្ឆាតូចធំ ។

*

ឯងក្រួចអន់អាប់

រស់ដូចជាស្លាប់

យ៉ាប់ឥតទ្រនំ

ពេលព្រៃស្បូវឆេះ

ម្ល៉េះឯងទួញយំ

ក្នុងភ្លើងក្ដៅងំ

ទាំងក្រុមគ្រួសារ ។

*

ថ្ងៃបាក់រសៀល

ក្រួចឮដំនៀល

ដៀលក្រៀលវិញថា

ក្រៀលអឺយក្រៀលគ្រោង

ឃ្លោងតែអាត្មា

អាប់ឥតប្រាជ្ញា

នរណាខ្លាចឯង ។

*

ខ្លួនធំមែនពិត

តែបើពិនិត្យ

ឥតអ្វីឲ្យក្រែង

ទាំងកទាំងជើង

ស្ដើងដូចដើមត្រែង

ងាយណាស់ព្រះស្ដែង

តែងជាប់ជង់គេ ។

*

ឯងអាងហោះហើរ

តែពេលឯងដើរ

លំបាក់ម្ល៉េះទេ

លើកជើងលបៗ

ដូចទៅលួកគេ

ម្ដេចមិនគិគ្នេរ

បែរជាជេរអញ ។

*

អញរត់អញហើរ

តាមចិត្តចង់ប្រើ

សឹងលឿនត្របាញ់

ត្បុលព្រៃស៊ុបទ្រុប

វាងលុបសំណាញ់

គេចព្រានប្រមាញ់

ចាប់អញពុំបាន ។

*

សត្វក្រៀលដៀលក្រួច

ក្រួចមាត់ក្រហួចៗ

ក្របួចវិញថ្កាន

ម្នាក់ៗមិនអន់

សឹងគ្រាន់គ្រប់ប្រាណ

នេះហើយសន្ដាន

ជាតិមនុស្សអួតអាង ។

*

មនុស្សអញនិយម

តម្កើងឫកធំ

ចរិតក្អេងក្អាង

ដូចក្អាត់ក្នុងក្អម

មិនព្រមភ្លឺស្វាង

មនុស្សចេះដោយយ៉ាង

សងខាងបូកគ្នា ។

*

ពាក្យចាស់ពោលថា

បណ្ឌិតអាចារ្យ

ត្រូវចងសាមគ្គា

រីអ្នកចេះច្រើន

ចម្រើនវិជ្ជា

តោងចិត្តសាធារណ៍

ជួយគ្នាល្ងិតល្ងង់ ៕

វណ្ណ ស៊ុនហេង (២១ - ១១ - ៩៨)

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com