ប្រាសាទបឹងមាលា

undefined

ប្រាសាទបឹងមាលា

ធ្វើដំណើរឆ្ងាយចូលព្រៃក្រាស់

ដើរលើផ្លូវចាស់ក្បែរជើងភ្នំ

ខ្យល់បក់ត្រសៀកឮសត្វយំ

ដូចភ្លេងរងំបំពេចិត្ត

កូនឈើលូតខ្ពស់វែងលលៃ

ឈើធំត្រឈៃវល្លិរូបរឹត

ស្លឹកជ្រុះក្រាលដីដើរមិនស្និទ្ធ

អារម្មណ៍ហាក់ស្ថិតក្នុងយុគមួយ

ដូចទេពអប្សរមានសក់

សក់វែងក្រញាញ់អង្គុយព្រួយ

ឃុំក្នុងព្រៃជ្រៅគ្មានអ្នកជួយ

អប្សរសែនប្រួយក្នុងចិន្ដា

មើលចុះវល្លិត្រៀលធ្លាក់ដូចទោង

ស្មៅដុះរយោងលើសិលា

ដើមបេងធំៗបញ្ចេញផ្កា

មើលទៅបក្សាសប្បាយក្រៃ

ប្រាសាទផ្កាបេងបឹងមាលា

រស់រងវេទនាឥតតម្លៃ

ទ្រុឌទ្រោមគ្រាំគ្រារៀងរាល់ថ្ងៃ

កម្មកាចចង្រៃគ្មានមេត្តា

ក្បាច់ផ្ដែរត្រូវស្លែដុះរុំជិត

ចម្លាក់ប្រណីតដួលពិការ

កំពូលរលំសែនខ្លោចផ្សា

ជញ្ជាំងដួលផ្ងារកាច់សរសរ

ទោះបីអាយុបងអង្គរ

ចរិតនឹងនចិត្តស្មោះស

សុភាពទន់ភ្លន់ស្រស់បវរ

នេះគឺជាថ្មមានវិញ្ញាណ

មាលាប្រាសាទជាខ្នាតច្បាស់

ខ្មែរប្រសប់ណាស់ធ្វើឲ្យមាន

សិល្ប:ពិតមួយបានរស់រាន

អត្តសញ្ញាណច្បាស់ប្រាកដ

ស្នាដៃកែច្នែប្លែកៗគ្នា

កំពូលវង្សាមានកំណត់

និស្ស័យសិល្ប:មិនខ្សោយខ្សត់

ឥឡូវខ្មែរអត់អស់លំនឹង

គេផ្ដួលឈើធំរលំលើ

គេច្រៀកយកឈើពីលើហ្នឹង

គេដាប់យករូបល្អច្រឡឹង

គេហាក់មិនដឹងថាខ្លួនខុស

យើងខ្មែរយុគនេះសែនខ្មាសអៀន

មិនគួរបើហ៊ានសាងកំហុស

បំផ្លាញទ្រព្យខ្លួនយសធ្លាក់ចុះ

សុំលាងកំហុសជូនខ្មែរក្រោយ

មិនគួរលើកដៃសាងបន្ត

ត្រូវមើលឃើកថ្មស្រែកដង្ហោយ

ហៅយើងរាល់គ្នាឲ្យងាកក្រោយ

កុំទៅមុខដោយភ្លេចសាវតារ

មើលចុះសម្រស់គួរគយគន់

ទោះបីឈឺធ្ងន់ស្រុតយ៉ាងណា

ស្នាដៃមានន័យសែនអស្ចារ្យ

មនុស្សលើលោកាកោរសរសើរ

ដោយ ខៀវ បញ្ពាវុឌ្ឍ

(បទពាក្យប្រាំពីរ)

Save Url in CSV using IMACROS, iMacro JavaScript Extracting values ការប្រើ iMacro ដើម្បីបង្កើត csv file and adding new line - (0 comments)
DRAG AND DROP NESTABLE MENU ON PHP AND MYSQL AND JQUERY - (4 comments)
How to create Menu and Sub menu, How to use Recursion Function in Codeigniter recursive function, Php, MySQL - (0 comments)

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com