
-
| ដីខ្មែរគឺដីកម្ម | |
| ព្រោះខ្មែរចូលចិត្តបង្ហូរឈាម | គំរាមកាប់ចាក់ខ្មែរគ្នាឯង។ |
| »កូនខ្មែរចេះតែសម្លាប់គ្នា | បែកបាក់សាមគ្គីគ្រប់កន្លែង |
| សព្វថ្ងៃកូនសែនព្រួយចំបែង | ខ្លាចក្រែងខ្មែរបាត់បង់ទឹកដី។ |
| »ព្រោះជនបរទេសកើនចំនួន | ឯខ្មែរភៀសខ្លួនចាកបុរី |
| រត់នៅស្រុកគេទាំងប្រុសស្រី | មិនខ្ចីរវល់រឿងស្រុកទេស។ |
| ព្រោះខ្មែរម្ចាស់ស្រុកបំផ្លាញជាតិ | បង្ករវិវាទប្រហែសធ្វេស |
| លក់សម្បត្តិជាតិឲ្យបរទេស | យកលេសថាធ្វើអភិវឌ្ឍ។ |
| »ខ្មែរច្បាំងនឹងខ្មែររាប់ទសវត្ស | ញ៉ាំងឲ្យពលរដ្ឋក្ដៅក្រហាយ |
| កូនខ្មែររងគ្រោះមហន្តរាយ | ចាស់ក្មេងមេម៉ាយខ្វិនពិការ។ |
| »បើខ្មែរនៅតែសម្លាប់ខ្មែរ | មិនកែចរិតកាចឫស្យា |
| ថ្ងៃមួយកូនខ្មែរយំស្រែកថា | “ដីកេរ្តិ៍ដូនតាគឺដីកម្ម”៕៚ |
| ដោយ បូ ផល់ ផែន | |
| បង្គងធ្លាប់ទំទ្រនំធ្លាប់ជ្រក | តែខ្វះជំរកជំរុំវាសនា |
| ធម្មជាតិជីវិតឥតក្តីមេត្តា | រស់អនាថាជីវិតឥតន័យ ។ |
| ស្រពិចស្រពិលរិចរិលស្រពោន | គ្មានទីជ្រកកោនពំនាក់អាស្រ័យ |
| ប៉ុលពតស្លាប់ពិតចិត្តអន្តិរ្ថីយ៏ | ធ្វើឱ្យខ្មែរក្ស័យអស់ជាច្រើនលាន ។ |
| ខ្ញុំឈឺចុកផ្សាលុះត្រាថ្ងៃស្លាប់ | សរសេររៀបរាប់ប្រាប់ញាតិសន្តាន |
| ឈាមខ្មែរហូរខ្សោះដោយដៃតិរិច្ឆាន | យង់ឃ្នងសាមាន្យឈាមដាបសមុទ្រ។ |
| ប្រជាជនផ្ញើបញ្ញើជីវិត | ពេលយប់ងងឹតជីវិតក្ស័យផុត |
| ធាងត្នោតអារ-ក ត្បូបចបសំលុត | ប៉ុលពតមានពុតសម្លាប់តែខ្មែរ ។ |
| កុំបាច់មកលាងដៃប្រឡាក់ឈាម | កុំខំព្យាយាមថាខ្លួនអ្នកស្នេហ៍ |
| ទណ្ឌកម្មខ្មែរខ្ញុំមិនទាន់ស្លាប់ទេ | ខិតខំសរសេរទុកគ្រប់ជំនាន់ ។ |
| កំហុសខ្មែរយើងកាលជំនាន់នោះ | ខ្ញុំមិនយល់សោះត្រូវរងអាសន្ន |
| នរណាចេះដឹងរៀនសូត្របានគ្រាន់ | ស្លាប់ជាបន្ទាន់ថ្មោងគល់ប្ញស្សី ។ |
| កាលនោះជីវិតលំបាកខ្លាំងណាស់ | រស់នៅគ្មានផ្ទះរស់គ្មានចំណី |
| គេឱ្យធ្វើការជីកព្រែករែកដី | មុនគេប្រល័យត្រូវជីករណ្តៅ ។ |
| ស្តាយណាស់កើតមកខ្មែរជំនាន់ខ្ញុំ | រស់រងទុក្ខធំស៊ូទ្រាំធ្វើខ្លៅ |
| ព្រោះជួបតែខ្មែរដែលមានចិត្តខ្មៅ | តើថ្ងៃណាទៅទើបខ្ញុំភ្លេចបាន! ។ |
| ខ្ញុំនៅយល់សប្តិភ័យខ្លាចជានិច្ច | ទោះបីខ្ញុំធ្មេចញ័រញាក់ក្នុងប្រាណ |
| នេះជារឿងពិតសូមប្រាប់សន្តាន | ពេលចូលសំរានភ័យផងខ្លាចផង ។ |
| យល់សប្តិអាក្រក់រៀងរាល់តែយប់ | ឃើញតែពួកធ្មប់គេតាមបំណង |
| យាយីជីវិតគេចាប់គេចង | ខ្ញុំព្រាត់ប្អូនបងកំព្រាស្រុកគេ ។ |
| ជីវិតសត្វលោកកើតមក | តែងតែពួនជ្រក | នៅគ្រប់ទីថាន។ |
| ចង់រស់រួមក្តីសុខសាន្ត | មូលមិត្តកល្យាណ | មិនចង់ឱ្យទុក្ខ។ |
| ប៉ុន្តែមិនបានជួបសុខ | តែងមានក្តីទុក្ខ | ជួបគ្រប់អាត្មា។ |
| សំណោកជីវិតពិតការ | មានរឿងប្រេះឆា | មិនមានចន្លោះ។ |
| រាល់ថ្ងៃព្រឹកល្ងាចទាំងអស់ | សោកសៅក្រៀមក្រោះ | ហាថ្លែងមិនចេញ។ |
| ពេលខ្លះយំសោកកន្ទេញ | កន្ទក់ទោម្នេញ | ពេញក្នុងអង្គប្រាណ។ |
| ទុក្ខខ្លះព្រាត់កូនកល្យាណ | ដែលស្លាប់ចែកថាន | ដោយរឿងឈឺរោគ។ |
| សាច់ញាតិម៉ែឪវិយោគ | តែងតែយំសោក | បោកខ្លួនបំរាស។ |
| អ្នកខ្លះកើតទុក្ខក្រណាស់ | អត់ឃ្លានក្រឡាស់ | ឈឺស្កាត់រាល់ថ្ងៃ។ |
| មីងមាអុំពូតាយាយ | គួរគិតលកលៃ | ដោះស្រាយដោយល្អ។ |
| ឱជីវិតសត្វកម្រ | កើតមកដោយធម៌ | ពិតជាប្រពៃ។ |
| បងប្អួនមីងមាតាយាយ | ត្រូវគិតកែឆ្នៃ | ដោះចេញពីទុក្ខ។ |
| ប្រឹងប្រែងធ្វើទានសព្វមុខ | នឹងបានជួបសុខ | លែងមានទុក្ខភ័យ។ |
| មានទ្រព្យត្រូវចេះលកលៃ | សូមកុំអាល័យ | ទើបរួចចាកទុក្ខ។ |
| ព្រលឹងយុត្តិធម៌ | |
| ថ្ងៃនេះខូចចិត្តគិតលែងយល់ | នឹកឡើងអំពល់តែរឿងចាស់ |
| ម្សិលមិញឃ្លាតផុតត្រូវប្តូរផ្លាស់ | ថ្ងៃនេះឃើញច្បាស់ជាថ្ងៃថ្មី ។ |
| ភ្ញាក់ពីដំណេកសែនត្រេកអរ | ជាថ្ងៃបវរមានសេរី |
| មច្ចុរាជមិនទាន់មកតថ្លៃ | រស់បានមួយថ្ងៃចាំស្អែកទៀត ។ |
| ថ្ងៃស្អែកពិតប្លែកពីថ្ងៃនេះ | ជួនត្រូវឆួលឆេះជួនឃ្លាឃ្លាត |
| កើតមកជាមនុស្សជួបគ្រោតគ្រាត | នេះហើយគឺជាតិនិងជរា ។ |
| ព្យាធិមរណៈជាធម៌ពិត | ស្រមោលនិម្មិតតាមអាត្មា |
| ភពត្រើយជីវិតមិនធម្មតា | មានតែសាសនាជួយអ្នកបាន ។ |
| សាសនាប្រែថាប្រៀនប្រដៅ | រួចចាកពីខ្លៅភ្លឺក្នុងប្រាណ |
| សន្តោសប្រណីជាធម្មទាន | ចិត្តយើងតែងស្រានក្នុងកិលេស ។ |
| ខ្ញុំមិនដែលបួសនឹងគេទេ | តែខំរិះរេក្នុងចំណេះ |
| មនុស្សយើងពេលស្លាប់ក្លាយជាផេះ | ទាំងនេះគឺទឹកដីភ្លើងខ្យល់ ។ |
| យុត្តិធម៌ជីវិតពិតជាមាន | នៅពេលក្ស័យប្រាណមនុស្សនឹងយល់ |
| ព្រលឹងអណ្តែតទៅតាមផល | យមបាលនិងផ្តល់យុត្តិធម៌ ។ |
| សំណាបយោងដី | ||
| * សិល្ប:សំដី | បុរាណកវី | ប្រៀបធៀបឧបមា |
| កំប្លុកកំប្លែង | ថ្លែងរាយវោហារ | បង្កប់ខ្លឹមសារ |
| មានជ្រៅមានភក់ ។ | ||
| * សំនាបយោងដី | គតិប្រពៃ | ក្នុងន័យបញ្ជាក់ |
| សំនាបណាល្អ | បវរពេញលក្ខណ៍ | ទោះអស់លោកអ្នក |
| យកស្ទូងស្រែណា ។ | ||
| * ស្រែត្រោតស្រែត្រាច | ស្រែវាបាចប៉ាចហាច | គង់បានផលា |
| ស្ទូងហើយលូតលាស់ | បង្ហាញកាយា | គេតែងពោលថា |
| ស្រែនោះដីល្អ ។ | ||
| * ឯស្រីយោងបុរស | លោកថាមិនខុស | មានក្លាយជាក្រ |
| ដូចនាយសំពៅ | យកពេជ្រដូរថ្ម | ក្បត់ចិត្តស្មោះស |
| ពីស្ងួនភរិយា ។ | ||
| * ឃើញនាងនារី | ស្រីអលជ្ជី | មានរូបសោកា |
| ប្រពន្ធមាណព | តាមដងជលធារ | កំពុងនាំគ្នា |
| ជញ្ជាត់ចាប់ត្រី ។ | ||
| * រឿងតូចតាចសោះ | បង្កើតជំលោះ | ដូរប្រពន្ធប្ដី |
| គូដែលសប្បាយ | គូលោកសេដ្ឋី | ឯគូភក្ដី |
| គឺចៅមាណព ។ | ||
| ឆ្នាំទាំងដប់ពីរ | |
| * ឆ្នាំជូតតំណាងដោយកណ្ដុរ | ឯគោវិបុលតាងឆ្នាំឆ្លូវ |
| ឆ្នាំខាលសត្វខ្លាធំស្រមូវ | ឆ្នាំថោះតម្រូវសត្វទន្សាយ ។ |
| * ឆ្នាំរោងនាគរាជមានឫទ្ធិខ្ពស់ | ឆ្នាំម្សាញ់សត្វពស់ផងទាំងឡាយ |
| ឆ្នាំមមីសេះឫទ្ធិលើកាយ | ពពែឆើតឆាយឆ្នាំមមែ ។ |
| * វកស្វាជាសត្វរពឹសក្រៃ | រកាប្សីមាន់ពូកែ |
| ចអួតខាងព្រុសនោះគឺឆ្កែ | កុរអួតភ្ជួរស្រែនោះគឺជ្រូក ។ |
| កើតមកជាមនុស្ស | ||
| កើតមកជាមនុស្ស | កុំរឹងកុំរូស | កុំធ្វើជនពាល |
| កុំបោក កុំប្រាស | កុំឆ្កឹះកុំឆ្កៀល | កុំដើរតិះដៀល |
| មិនធ្វើការងារ ។ | ||
| -កើតមកជាមនុស្ស | កុំលង់កុំលុះ | អំពើពាលា |
| កុំដើរលួចប្លន់ | នោះអន់គ្រប់គ្រា | ចាប់បានវេទនា |
| ជាប់គុកច្រវាក់ ។ | ||
| -កើតមកជាមនុស្ស | កុំមានចិត្តទ្រុស្ត | កុំដើរកាប់ចាក់ |
| កុំធ្វើជាចោរ | សាមាន្យអបលក្ខណ៍ | គេបាត់លុយកាក់ |
| គេជេរផ្ដាសា។ | ||
| -កើតមកជាមនុស្ស | កុំគិតតែគូស | ផ្លូវខុសនោះណា |
| លួច គោ គ្របី | ម្ខាស់គេឈឺផ្សា | កុំចិត្តឬស្យា |
| ប្រហារគេឯង ។ | ||
| -កើតមកជាមនុស្ស | កុំឲ្យពន្យុះ | កុំដើរលេងល្បែង |
| កុំផឹកប៉ោឡែ | ដេកដួលគេសែង | គ្រួសារចំបែង |
| ព្រោះក្រែងខ្លួនស្លាប់។ | ||
| -កើតមកជាមនុស្ស | កុំដើរជជុះ | ឲ្យគេឈឺចាប់ |
| កុំធ្វើអាក្រក់ | ថ្ងៃក្រោយគង់យ៉ាប់ | កុំអុជអាលប្រាប់ |
| កើតរឿងឈ្លោះគ្នា ។ | ||
| -កើតមកជាមនុស្ស | ចេះបែងចែកពុះ | គ្រប់ពេលវេលា |
| ប្រព្រឹត្តតែល្អ | រួបរួមសាមគ្គឺ | នោះទើបយូរយា |
| ស្គាល់ត្រើយ សុខសាន្ត ។ | ||
| -កើតមកជាមនុស្ស | ដើរតាមគំនូស | ចាស់ ពី បុរាណ |
| កាន់យកសីលទាន | ធម៌អាថ៌ជាប់ប្រាណ | ដើរតាមលំអាន |
| ព្រះ ពុទ្ធប្រដៅ ។ | ||











