មាន់​អប់​​ - វិជ្ជាមេផ្ទះ របៀបធ្វើម្ហូប

http://jumnuoy.blogspot.com/2011/08/blog-post_8829.html
គ្រឿងផ្សំ​
មាន​ជំទង់ ខ្លាញ់​រាវ ដំឡូ្ងបារាំង ខ្ទឹមបារាំង ម្សៅ​មី
អំបិល ទឹកត្រី ទឹកខ្មេះ ស្ករស ម្សៅ​ស៊ុប ស្លឹក​វ៉ាន់ស៊ុយ ។​

វិធី​ធ្វើ​
១- យក​មាន់​ជំទង់ ដែល​គេ​ធ្វើ​រួច​ស្រាប់ កាប់​ស្មង​និង​ស្លាបចោល​ចេញ លាង​ទឹក​ឲ្យ​ស្អាត ។​
២- ដំឡូងបារាំង ចិត​គល់​ជា​ដុំៗ ខ្ទឹមបារាំង​ពុះ​ជា​៤ ។​
៣- យក​កូនចាន​ចាក់ទឹក​ត្រី អំបិល ស្ករស ម្សៅ​ឆា ម្សៅ​ស៊ុប ទឹកខ្មេះ ភ្លក់​មើល​ឲ្យ​ល្មម ។​
៤- ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឲ្យ​ក្ដៅ ទើប​ដាក់​មាន់​ចៀន​ទាំងមូល​ក្រហម ហើយ​ចាក់​ទឹកត្រី ( ដែល​លាយ​ទុក​នោះ ) ​ស្រោច​ពីលើ ដាក់​ដំឡូង និង​ខ្ទឹមបារាំង ចាក់ទឹក​បន្តិច គ្រប​ឲ្យ​ជិត​ទុក​រវាង ១០ នាទី ហើយ​បើកគ្រប​ចេញ យក​វែក​ត្រឡប់​ ​សាច់មាន់ ពី​ខាង​ទៅខាង ទើប​គ្រប​ម្ដងទៀត ( បើ​រីង​ទឹក​ត្រូវ​ថែម​ទឹក​ម្ដងទៀត ) រម្ងាស់​ឲ្យ​ទាល់តែ​ផុយ​សាច់ ទឹក​ឲ្យ​ឡើង​​ខាប់ ទើប​ដួស​ដាក់​ចាន រួច​ដួស​ទឹក​ខាប់​នោះ​ដាក់​ពីលើ​សាច់ បេះ​ស្លឹក​វ៉ាន់ស៊ុយ​រោយ​ពីលើ (​នៅពេល​ចៀន​គេ​ប្រើ​ភ្លើង​តិចៗ​)​។​

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com