ឆា​អាហារ​ដូចម្តេច​ឲ្យ​ឆ្ងាញ់​​​ : វិជ្ជាធ្វើម្ហូប, វិជ្ជាមេផ្ទះ

https://jumnuoy.blogspot.com/2011/07/blog-post_2609.html
បើ​អ្នក​ជា​ចុងភៅ​ហើយ​ចង់​ឲ្យ​ការឆា​ម្ហូប​ពិសា​ពិតជា​រឿង​មិន​ងាយ ហើយ​មនុស្ស​គ្រប់គ្នា​មិនមែន​សុទ្ធតែ​ធ្វើ​បាន​នោះ​ដែរ ។
តាមពិត​ការ​ចម្អិនម្ហូប​ដោយ​ការ
ឆា​ជា​វិធី​មួយ​ងាយ និង​មិន​ស្មុគស្មាញ​ច្រើន​ទេ ។​ ​ក្នុងការ​ឆា​បើ​អ្នក​មិន​មាន​ឆ្នាំ​ខ្ទះ​ក្រឡូម​ទូទៅ​សម្រាប់​ចម្អិន​ទេ អាច​ប្រើ​ឆ្នាំងខ្ទះ​សំប៉ែត​ឆា​ជំនួស​ក៏​បាន​ផង​ដែរ ។ ទោះ​យ៉ាងណា​បើ​ចង់​ឲ្យ​ការឆា​ប្រព្រឹត្តទៅបានល្អ និង​ម្ហូប​មាន​រសជាតិ​ឆា្ង​ញ់ មុន​ឆា​រៀង​រាល់​លើក​ត្រូវដាក់​ភ្លើង​រហូត​ឆ្នាំងខ្ទះ​ក្តៅ​សិន​មុន​ដាក់​ ម្ហូប​ចូល (​សាច់ និង​បន្លែ​) ។ ក្នុងការ​ឆា​គេ​និយម​ប្រើ​វែក​ហោ​ហៈ ឬ​ឈើ​ដើម្បី​អាច​ឆា​ត្រឡប់​ម្ហូប​បាន​ឆាប់រហ័ស ។​
នៅពេល​អាហារ​ឆ្អិន​ត្រូវ​ប្រញាប់ដាក់​គ្រឿង​ចូល (​ប៊ីចេង​, ទឹកត្រី​, អំបិល​) ហើយ​ប្រញាប់​ដួស​ចេញពី​ខ្ទះ រួច​បរិភោគ​ទាន់​នៅក្តៅៗ ។ ការ​ចម្អិន​ដោយ​ឆា​យើងត្រូវ​ប្រើ​រយៈពេល​ខ្លី ដូចនេះ​ត្រូវ​ត្រៀម​របស់​ចាំបាច់​ឲ្យ​រួចស្រេច​មុននឹង​ចាប់ផ្តើម​ឆា ។ ការធ្វើ​បែប​នេះ នាំ​ឲ្យ​ការដាក់​គ្រឿង​គ្រៅ និង​របស់​លាយ​ផ្សំ​បានល្អ
ហើយ​អាហារ​មិន​ក្រៀម​ពេក ឬ​ខ្លោច​ពេក ។​
ចំណែក​គន្លឹះ​សំខាន់​ក្នុងការ​ឆា​អាហារ​សមុទ្រ​នោះ គឺ​ពេល​ឆា​ត្រូវ​ប្រើ​ភ្លើង​ខ្លាំង និង​ត្រឡប់​ឆា​ឆាប់រហ័ស ដើម្បី​ម្ហូប​ចម្អិន​សព្វកន្លែង ។ ដើម្បី​ឲ្យ​ការ​ចម្អិនអាហារ​នៅ​រក្សា​ភាព​ទន់ ត្រូវ​ចម្អិន​ជិត​ឆ្អិន​នឹង​បាន​រសជាតិ​ល្អ​បំផុត ដូចជា​អាហារ​សមុទ្រ​ដែល​ចម្អិន​ឆ្អិន​ពេក​មាន​រសជាតិ​ឆ្ងាញ់​បំផុត តែបើ​ឆ្អិន​ពេក​នោះ​មិន​ឆ្ងាញ់​ទេ គឺ​វា​ត្រឡប់​ជា​រឹង​ហើយ​ខ្សោះ​រសជាតិ​ទៅវិញ ៕

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com