តិច​និក​បំពង​ត្រី ឲ្យ​ឆ្ងាញ់​ពិសា​​​ : វិជ្ជាធ្វើម្ហូប, វិជ្ជាមេផ្ទះ

https://jumnuoy.blogspot.com/2011/07/blog-post_3778.html
ក្នុង​ការចៀន ឬ​បំពង​អាហារ​អ្វី​ក៏ដោយ អ្នក​ត្រូវ​សង្កេត​មើលថា ប្រេង​ក្នុង​ខ្ទះ​នោះ ក្តៅ​គ្រប់គ្រាន់ឬ​នៅ​? ឬ​អ្នក​អាច​សាកល្បង​ដោយ​ការ​បន្តក់
ម្សៅ​ឬ​ស៊ុត ចូល​ទៅ​បន្តិច ដើម្បី​ដឹង​ថា វា​ក្តៅ​ប៉ុនណា ?
ចំពោះ​ការ​បំពង​ត្រី​ស្រស់ ដែល​វះ​យក​ឆ្អឹង​ចេញ​ហើយ ត្រូវតែ​រង់ចាំ​ឲ្យ​ប្រេង​ក្តៅ​ខ្លាំង​សិន ទើប​យក​ផ្នែក​ខាង​ស្បែក​ត្រី ដាក់ចូល​បំពង​មុន ព្យាយាមប្រើ​វែក​ឆា សង្កត់​ត្រី រហូត​ស្បែក​ត្រី​ឈប់​រួញ ទើប​ចំណិត​ត្រី​មិន​កោង​វៀច បន្ទាប់មក ទើប​ប្រែ​ត្រី​ម្ខាង​ទៀត បំពង​ម្តង ។​
ប៉ុន្តែ បើ​ចង់​បំពង​ត្រី​អណ្តែង ឬ​ត្រី​ផ្ទក់ ដើម្បី​ឲ្យ​សាច់បែក​ជា​ដុំៗ​ងាយស្រួល​យក​ទៅ​ធ្វើ​ញាំ ឬ​ធ្វើ​ទឹក​គ្រឿង​នោះ អ្នក​គួរ​យក​ផ្នែក​សាច់ បំពង​មុន ព្រោះ​បើ​យក​ផ្នែក​ស្បែក​ដាក់​បំពង​មុន នឹង​ធ្វើឲ្យ​សាច់ត្រី​រឹង ។ ពេល​បំពង​ត្រូវ​ឧស្សាហ៍​យក​ឈើ​ចុង​ស្រួច មក​កៀស​សាច់​ត្រី មក​រួម​គ្នា បំពង​រហូត​លឿង​ល្អហើយ សឹម​ស្រង់​ឡើង ឲ្យ​ស្រស់ប្រេង ៕

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com