មី​បំពង​ដាក់​មុខ​ : វិជ្ជាធ្វើម្ហូប, វិជ្ជាមេផ្ទះ

https://jumnuoy.blogspot.com/2011/07/blog-post_5570.html
គ្រឿងផ្សំ​
មី​សរសៃ​លឿង (​មី​បន្ទះៗ​) ខ្លាញ់​រាវ សាច់ជ្រូក (​សាច់​សុទ្ធ​)
ថ្លើម​ជ្រូក ថ្លើម​មាន់ កោះមាន់​
ផ្សិត​បំពង ហៃ​ប៊ី យី​ហ៊ឺ ស្ពៃក្តោប ខាត់ណា ខ្ទឹមបារាំង ដើម​ខ្ទឹម ខ្ទឹមស ម្សៅ​មី ទឹកត្រី អំបិល ទឹកខ្មេះ ស្ករ ម្សៅ​ស៊ុប ទឹកស៊ីអ៊ីវ ។​
វិធី​ធ្វើ​
១. យក​មី​បន្ទះ​ទៅ​បំពង​នឹង​ខ្លាញ់​ឲ្យ​ឡើង​ស្រួយ ស្រង់​ដាក់​ចាន​មួយអន្លើ ។​
២. សៃ្ព​ក្តោប ខ្ទឹមបារាំង​ហាន់​ល្អិតៗ ប៉ុន​កូនដៃ ផ្សិតចំបើង​ពុះ​ជា​បួន ខាត់ណា​ដំគល់ កាត់​ខ្លីៗ
ដើម​ខ្ទឹម​កាត់​ខ្លីៗ​ពុះ​ជា​បួន ចំណែក​ស្លឹក​កាត់​ប្រវែង​ពីរ​ថ្នាំងដៃ ហៃ​ពីរ​ពុះ​ជា​ពីរ យី​ហ៊ឺ​ពុះ​ជា​កឡា​ជា​បន្ទះ​
តូចៗ ។​
៣. សាច់ជ្រូក (​សាច់​សុទ្ធ​) ថ្លើម​ជ្រូក ហាន់​ជា​បន្ទះ​តូចៗ​ល្មម ថ្លើម​មាន់ កោះមាន់ ឆូត​ហាន់​
ទទឹង ។​
៤. ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឲ្យ​ក្តៅ ដាក់​ខ្ទឹមស​ចិញ្ច្រាំ​បំពង​ឲ្យ​ឈ្ងុយ​ដួស​ទុក​បន្តិច ឲ្យ​នៅសល់​បាត
ខ្ទះ​ខ្លះៗ ទើប​ដាក់​សាច់ជ្រូក ថ្លើម​ជ្រូក ថ្លើម​មាន់ កោះមាន់ ហៃ​ប៊ី យី​ហ៊ឺ ស្ពៃក្តោប ខ្ទឹមបារាំង ផ្សិតចំបើង​ខាត់ណា​ឆា​ចូលគ្នា​ឲ្យ​សព្វ ចាក់ទឹក​ត្រី អំបិល ស្ករ ទឹកស៊ីអ៊ីវ ម្សៅ​ស៊ុប ត្រឡប់​ចុះឡើង​ល្មម​ថា​ឆ្អិន ទើប​
ដាក់​ទឹកខ្មេះ និង​ម្សៅ​មី លាយ​ទឹក​បន្តិច ភ្លក់​មើល​ឲ្យ​ល្មម​សឹម​ដាក់​ស្លឹក​ខ្ទឹម ដើម​ខ្ទឹម រួច​ដួស​ដាក់​ពីលើ​មី​
បំពង រោយ​ខ្ទឹម​បំពង និង​ម្រេច ។​

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com