​ត្រី​ដុត​ចម្រុះ​គ្រឿង​​​ : វិជ្ជាធ្វើម្ហូប, វិជ្ជាមេផ្ទះ

https://jumnuoy.blogspot.com/2011/07/blog-post_7499.html
+ គ្រឿងផ្សំ​
- ត្រី​ចិន ១ ទម្ងន់​ប្រមាណ ៥០០ ក្រាម​
- ស៊ី​អ៊ីវ​ស ២ ស្លាបព្រា​បាយ​

- គល់​ស្លឹកគ្រៃ​ហាន់​ស្តើងៗ ២ គល់​
- ខ្ទឹមក្រហម​ហាន់​ស្តើង ៤-៥ មើ​ម​
- ខ្ញី​ហាន់​ជា​ចម្រៀក​សរសៃ​ល្អិតៗ ស្លាបព្រា​បាយ​
- ស្លឹក​ក្រូចសើច​ហាន់ឲ្យ​ល្អិត ១ សន្លឹក​
- ម្ទេស​អាចម៍សត្វ​ហាន់ឲ្យ​ល្អិត ១០ គ្រាប់​
- ទឹកត្រី ៨០ ក្រាម​
- ទឹ​កក្រូឆ្មារ ១០០ ក្រាម​
- ស្ករស ៣០ ក្រាម​
- បង្គា​ស្រស់ ១០០ ក្រាម (​ដុត​ឲ្យ​ឆ្អិន ហើយ​ខ្វេះ​យក​តែ​សាច់​ហាន់​ល្អិត​)
- ដូង​កោស ២០ ក្រាម​
- កម្ទេច​នំប៉័ង ២០ ក្រាម​
- ស្លឹក​ជីរ​សម្រាប់​រោយ​តុបតែង​លម្អ​
- ស្លឹកចេក អាលុយមីញ៉ូម​ហ្វ​យ សម្រាប់​វេច​ខ្ចប់​អាហារ បន្លែ​សល់​ដូចជា ត្រប់ ត្រសក់ ស្ពៃ​បូកគោ សណ្តែក​កួរ ។​ល​។​
+ វិធី​ធ្វើ​
ស្រកាត្រី​ឲ្យ​ស្អាត វះ​ពោះ​ចេញ​លាង​ឲ្យ​ស្អាត រួច​អង្កន់​ទាំងសងខាង រួច​ប្រឡាក់​ជាមួយ​ទឹកស៊ីអ៊ីវ​ស ។ បន្ទាប់មក យក​ត្រី​ខ្ទប់​នឹង​ស្លឹកចេក​ឲ្យ​ជិត និងចុងក្រោយ​គេ​ខ្ទ​ប់​ដោយ​អាលុយមីញ៉ូ​ម​ហ្វ​យ ទើប​យក​ទៅ​ដុត​ឲ្យ​ឆ្អិន ។​
លាយ​ទឹក​ក្រូចឆ្មារ ទឹកត្រី ស្ករស កូរ​ចូល​គ្នា​ឲ្យ​សព្វ រួច​ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត បន្ទាប់​មក​បង់​ខ្ទឹម​ក្រហម ស្លឹកគ្រៃ ខ្ញី ស្លឹក​ក្រូចសើច ម្ទេស ច្របល់​ចូល
គ្នា​ឲ្យ​សព្វ រួច​ដួស​ស្រោច​លើ​ត្រី រោយ​ស្លឹក​ជី​រ ទទួលទាន​ជាមួយ​បន្លែ​ស្រស់ និង​បង​ក្គា​បំពង​គ្រឿង ។​
វិធី​ធ្វើ​បង្គាបំ​ពងគ្រឿង គឺ​លាយ​បង្គា​ចិញ្ច្រាំ​ជាមួយនឹង​សាច់ដូង​កោសឲ្យ​សព្វ បន្ទាប់មក​ដាក់​កម្ទេច​នំប៉័ង​ច្របល់​ឲ្យ​សព្វ រួច​បំពង​ក្នុង​ប្រេងឆា​ច្រើន​រហូត​ដល់
ឡើង​ពណ៌​លឿង​ទាំងសងខាង ទើប​ដួស​ស្រង់​ទុក​ឲ្យ​ស្រស់​ខ្លាញ់ ៕

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com