បាយ​លីង​មុខ​បង្កង​​​​ : វិជ្ជាធ្វើម្ហូប, វិជ្ជាមេផ្ទះ

https://jumnuoy.blogspot.com/2011/07/blog-post_8501.htmlគ្រឿងផ្សំ​
បាយ ខ្លាញ់​រាវ ប័​រ (Beurre) សាច់ជ្រូក (​សាច់​សុទ្ធ​)
បង្កង សាច់ក្រក ខ្ទឹមបារាំង ខ្ទឹមស
ប៉េងប៉ោះ​កំប៉ុង គល់​ខ្ទឹម ស្លឹក​វ៉ាន់ស៊ុយ អំបិល​ម៉ដ្ឋ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ម្សៅ​ស៊ុប ម្រេច​បុក ។​
វិធី​ធ្វើ​
១. ដាំ​ខ្ទះ​ដាក់​ប័​រ​(Beurre) ដាក់​ខ្ទឹមស ចិញ្ច្រាំ​បំពង​ឲ្យ​ឈ្ងុយ ដាក់​បាយ អំបិល​ម៉ដ្ឋ ម្សៅ​ស៊ុប
ប៉េងប៉ោះ​កំប៉ុង លីង​ឲ្យ​ស្ងួត (​ដាក់​ភ្លើង​តិចៗ​) ហើយ​ដួស​ដាក់​ចាន​សំប៉ែត​ទុក​មួយអន្លើ ។​
២. សាច់ជ្រូក (​សាច់​សុទ្ធ​) ហាន់​ជា​បន្ទះ​ស្តើងៗ​តូច​ល្មម បង្កង​បក​យក​សាច់​ហាន់​បន្ទះ​ស្តើងៗ​
ចំណែក​ខួរឆ្អឹង​ដាក់​ចាន​ទុក សាច់ក្រក​ហាន់​បញ្ឆិត​ស្តើងៗ ខ្ទឹមបារាំង​ហាន់​បណ្តោយ​ជា​សរសៃ​វែងៗ គល់​ខឹ្ទ​ម​កាត់​ប្រវែង​ពីរ​ថ្នាំងដៃ​ពុះ​ជា​ពីរ ។​
៣. ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឲ្យ​ក្តៅ ដាក់​ខ្ទឹមស​ចិញ្ច្រាំ​បំពង​ឲ្យ​ឈ្ងុយ ដាក់​សាច់ជ្រូក សាច់​បង្កង ខួរ​
បង្កង សាច់ក្រក ចាក់ទឹក​ត្រី ទឹកខ្មេះ ទឹកស៊ីអ៊ីវ ស្ករស ម្សៅ​ស៊ុប ឆា​ត្រឡប់​ចូលគ្នា​ឲ្យ​សព្វ ទើប​ដាក់​ខ្ទឹម​
បារាំង គល់​ខ្ទឹម ភ្លក់​មើល​ឲ្យ​ល្មម ហើយ​ដួស​ដាក់​ពីលើ​បាយ​លីង​នោះ រោយ​ស្លឹក​វ៉ាន់ស៊ុយ​និង​ម្រេច​បុក​ពី​
លើ​។​

គ្រឿងផ្សំ​

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com