http://jumnuoy.blogspot.com/2009/06/blog-post.html
គ្រួសារមួយមានតែម្ដាយនិងកូន ។ កូនស្រីរបស់គាត់មិនសូវយល់សេចក្ដីប៉ុន្មានទេ ។ ថ្ងៃមួយលោក៤អង្គនិមន្តមកបិណ្ឌបាត ជួនជាពេលម្ដាយកំពុងរវល់នៅក្រោយផ្ទះ គាត់ក៏ប្រើកូនស្រីឲ្យដាក់ជំនួស ។
ម្ដាយ៖ កូនអ្ហាស៍! លោកនិមន្តមកបិណ្ឌបាតហើយ កូនទៅដាក់ឲ្យម៉ែបន្តិច, ដាក់មួយអង្គមួយវែកទៅណា!
កូនស្រី៖ ចាស ម៉ែ!
កូនស្រីគាត់ក៏ទៅដាក់, បន្តិចក្រោយមក ម្ដាយកស្រែកសួរកូនពីក្រោយផ្ទះ។
ម្ដាយ៖ ដាក់បាតលោកហើយឬនៅកូន?
កូនស្រី៖ ដាក់ហើយម៉ែ! តែដាក់បានតែបីអង្គទេ។
ម្ដាយ៖ អ្ហា៎!! ម៉េចអ៊ីចឹង???
កូនស្រី៖ ម៉ាអង្គទៀតរត់លឿនណាស់ម៉ែអើយ ខ្ញុំដាក់អត់ទាន់ទេ។
ហូសចិត្ត ម្ដាយក៏ឈប់មាត់ទៅ។
២-៣ថ្ងៃក្រោយ លោកនិមន្តមកទៀត។ ចួនជាពេលនោះ មេឃកំពុងរលឹមភ្លៀងស្រិចៗ លោកនិមន្តមកដល់ផ្ទះល្មម យាយមិនហ៊ានប្រើកូនដូចមុនទៀតទេ ក៏សុខចិត្តមកដាក់ខ្លួនឯងវិញ។
កំពុងតែដាក់ៗ ស្រាប់តែមានឆ្កែអ្នកស្រុកជិតខាងមកស៊ីបាយដែលគាត់ដាក់កំពុបពីបាត្រ។ សសៀរលិច សសៀរកើត កើតក្ដីក្ដៅក្រហាយ ដោយខឹងនឹងឆ្កែរកដាក់បាត្រលោកមិនកើត ក៏ស្រែកឡើងថា៖
លោកយាយៈ យីអានេះវ៉ី មេឃភ្លៀងប៉ុណ្ណឹងហើយ នៅដើរស៊ីទៀត!
ព្រះសង្ឃ៤ព្រះអង្គ ឱ្យស្ងាត់ជ្រៀប។ ដាក់រួចហើយ ព្រះសង្ឃក៏និមន្តចេញទៅ។ និមន្តបានបន្តិច ក៏ងាកក្រោយហើយផ្ដាំយាយថា
ព្រះសង្ឃៈ យាយអ្ហា៎ ប្រសិនថ្ងៃក្រោយ មេឃភ្លៀងទៀត អាត្មាមិនមកទេ!

Joking កំប្លែង
1 comments:
pls visit http://www.itboysblog.blogspot.com
Post a Comment