http://jumnuoy.blogspot.com/2011/09/blog-post_17.htmlស្ថិតក្នុងវ័យ៥០ឆ្នាំទៅហើយ ខ្ញុំបាទឈ្មោះសំរស់ មិនគួរនិងមានវត្ដមាននៅលើទំព័រវិបត្ដិស្នេហ៍របស់ទស្សនាវដ្ដី អង្គរធំនាពេលនេះទេ
ប៉ុន្ដែដោយសារតែជីវិតដែលធ្លាប់តែមានសិរីសួស្ដីស្រស់បំព្រង សុខដមរមនាជាមួយគ្រួសារត្រូវប្រែប្រួលធ្លាក់ទៅក្នុងភាពឈឺចាប់ទៅ ហើយនោះ ទោះជាខ្ញុំនឹកខ្មាស់អៀនមិនចង់ទទួលនូវភាពអាមាសយ៉ាងណា ក៏ខ្ញុំត្រូវតែទំលាយចេញមកពីក្នុងផ្នត់អារម្មណ៍វិលវល់ ដើម្បីអោយភាពតឹងណែនចង្អៀតនៅក្នុងទ្រូងបានធូរស្បើយ ល្ហែរល្ហើយទៅខ្លះ និងដើម្បីអោយអតីតភរិយារបស់ខ្ញុំជាស្រីម្នាក់ដែលពិសពុលបោកបញ្ឆោត ខ្ញុំអោយធ្លាក់ទៅក្នុងឧបាយកលរបស់នាង រួចក៏បោះបង់ខ្ញុំចោលដោយគ្មានស្រណោះ ធ្វើអោយខ្ញុំសល់តែសំបកខ្លួន សូម្បីតែកូនៗក៏នាងទាមទារយកទាំងអស់។
អ្វីដែលជាទ្រព្យសម្បត្ដិអពមង្គលសំរាប់ខ្ញុំដល់សព្វថ្ងៃមានតែភាព ក្ដុកក្ដួលអួលអាក់ ឬការរស់នៅខ្មាស់ធម្មជាតិតែប៉ុណ្ណោះ ។ ព្រោះអតីតកាលរបស់ខ្ញុំជាអាកាសយានិកមួយរូប មិនសមធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងទេ។ ផ្ដើមចេញពីភាពឈឺចាប់នេះហើយ ទើបជាហេតុនាំអោយខ្ញុំមិនខ្លាចក្នុងការរៀបរាប់ថា កំណើតស្នេហារវាងខ្ញុំនិងប្រពន្ធបានចាប់ផ្ដើមឡើងក្រោយពេលដែល ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកបច្ចេកទេសជួសជុល និងបើកបរយន្ដហោះនៅប្រទេសអ៊ុយក្រែន អតីតរដ្ឋសហភាពសូវៀតវិញ គឺពេលនោះហើយក្នុងឆ្នាំ1986 ស្របពេលដែលខ្ញុំបានចូលបំរើការងារ ក្នុងទ័ពអាកាស និងក្រុមហ៊ុនកម្ពុជាអ៊ែឡាញ ផ្នែកដឹកជញ្ជូនគណប្រតិភូជាន់ខ្ពស់កម្ពុជា។
ខ្ញុំបានរៀបការជាមួយនាង រួចក៏រស់នៅជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែម រហូតទទួលបានកូន៤នាក់ជាចំណងដៃនិស្ស័យស្នេហ៍។ មិនត្រឹមតែមានកូនជាទ្រព្យគាប់ប្រសើរក្នុងគ្រួសារនោះទេ សូម្បីតែឋានៈការងាររបស់ខ្ញុំក៏ចេះតែរីកចំរើន ទទួលបានភាពកក់ក្ដៅរាប់អានចូលចិត្ដពីថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសសម្ដេចតេជោ និងលោកជំទាវ។ តាមរយៈភាពជោគជ័យក្នុងការងារនេះដែរ ខ្ញុំបានមើលឃើញពីភាពលំបាករបស់ប្រពន្ធ ក៏អោយនាងឈប់ធ្វើការនៅមន្ទីរពេទ្យព្រះកេតុមាលាដើម្បីបានសំរាក នៅផ្ទះ ចាំតែមើលថែកូននិងបំរើបាយទឹកប្ដី ឯប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារខ្ញុំជាអ្នករ៉ាប់រងទាំងអស់ ដោយមិនអោយខ្វះខាតឡើយ។
ពេលវេលាចេះតែកន្លងផុតទៅ គ្រួសារខ្ញុំក្រៅពីមានចំណីអាហារហូបចុកគ្រប់គ្រាន់នោះ យើងក៏មានឡានម៉ូតូ និងផ្ទះខ្នាតវីឡាសមរម្យហ្នឹងគេនៅក្នុងរាជធានីភ្នំពេញ ជាហេតុធ្វើអោយក្រុមគ្រួសារយើងទទួលបានការកោដសរសើរពីញាតិសណ្ដាន ។ ជាពិសេសដោយសារតែខ្ញុំចេះព្យាយាមស្វះស្វែងសរសេរសំបុត្រផ្ញើទៅ ស្ទើគ្រប់ប្រទេស បានជួយអោយប្រពន្ធខ្ញុំរកឃើញសាច់ញាតិបង្កើតរបស់នាងនៅ សហរដ្ឋអាមេរិកដែលបាត់ដំណឹងអស់រយៈកាលជាច្រើនឆ្នាំ។ទន្ទឹមនិងពេល នោះដែររាសីរបស់ខ្ញុំកាន់តែឡើងក្រើតៗរហូតដល់ខ្ញុំបានបែកគំនិត យកទ្រព្យធនដែលរកបានទាំងប៉ុន្មាននោះទៅទិញដីមុខព្រលានយន្ដហោះ អន្ដរជាតិ ដើម្បីត្រៀមបង្កើតមុខជំនួញថ្មី។ សរុបទៅខ្ញុំបានទិញដីស្ដុក ទុកជាច្រើនកន្លែងក្នុងគំរោងថានឹងសង់ផ្ទះជាល្វែងសំរាប់ជួល និងថែមទាំងបានពង្រីកមុខរបរបើកហាងលក់គ្រឿងក្រអូប និងគ្រឿងសំភារៈផ្សេងៗនៅខេត្ដសៀមរាបទៀតផង។
ប៉ុន្ដែជាអកុសលនៅពេលសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមធ្លាក់ចុះ មុខជំនួញរបស់ខ្ញុំត្រូវបរាជ័យខាតឡុងចុងអស់ដើមទុនរហូតត្រូវ បង្ខំចិត្ដលក់ផ្ទះដែលសង់សំរាប់ជួល យកប្រាក់មកសងបំណុលគេ។ រស់ជាតិនៃការធ្លាក់ខ្លួនក្រក៏បានធ្វើអោយជីវិតខ្ញុំដែលធ្លាប់ រីករាយស្រស់បំព្រង មកជាមានអារម្មណ៍ល្អក់កករមិនសូវល្អ ព្រោះដូចជាជ្រាបហើយក្នុងនាមជាមេគ្រួសារម្នាក់ខ្ញុំពិតជា ខ្វល់ខ្វាយណាស់ ខ្លាចប្រពន្ធកូនរស់រងទុក្ខវេទនា។ អ្វីដែលកាន់តែធ្វើអោយភាពមួរហ្មងលេចរូបរាងនៅក្នុងសតិអារម្មណ៍ របស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីបានឃើញចរិករបស់ប្រពន្ធខ្ញុំចេះប្រែប្រួលប្លែក សោះអង្គើយដាក់ខ្ញុំ និងព្យាយាមរករឿងខ្ញុំ មិនចង់អោយរស់នៅជាមួយដោយក្នុងចិត្ដរបស់នាងមិនគោរពស្រលាញ់ ឬលើកតំកើនខ្ញុំជាប្ដីទៀតឡើយ។ សូម្បីច្រឡំពាក់ស្បែកជើងចូលផ្ទះក៏នាងហាមឃាត់ និងស្ដីអោយដូចជាខ្ញុំបំរើ។ ចំពោះលុយលក់ផ្ទះដែលនៅសេសសល់មួយចំនួនវិញក៏នាងប្រមូលទុកអស់។ ប៉ុណ្ណឹងហើយក៏នៅតែមិនគ្រប់គ្រាន់សំរាប់ការធ្វើបាបមកលើខ្ញុំទៀត គឺនៅថ្ងៃមួយនាងបានបបួលខ្ញុំលែងលះគ្នា តែការសុំលែងលះគ្នានេះនាងបានប្រើល្បិចនិយាយបញ្ជាក់ហេតុផល នាំអោយខ្ញុំជឿជាក់ថា យើងគ្រាន់តែលែងលះគ្នាក្នុងរូបភាពក្លែងក្លាយដើម្បីអោយអូនមាន សិទ្ធិរៀបការជាមួយបុរសអនិកជនតែប៉ុណ្ណោះ លុះបានទៅរស់ទីនោះហើយអូននឹងគិតគូររត់ការធានាបង និងកូនៗទៅតាមក្រោយ…។
ទីបំផុតដោយហេតុតែស្រលាញ់ប្រពន្ធនិងចង់អោយកូនៗមានអនាគតល្អ បានរស់នៅលើទឹកដីគេផង ខ្ញុំគ្មានគិតអ្វីក្រៅពីយល់ព្រមធ្វើពាក្យបណ្ដឹងលែងលះ ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញយ៉ាងប្រញាប់ប្រញាល់។ មិនយូរប៉ុន្មានសាលក្រមតុលាការប្រកាសលែងលះគ្នាដាច់ស្រេចជាផ្លូវការ ដោយតំរូវអោយប្រគល់ផ្ទះកូនៗទៅប្រពន្ធទាំងអស់ ជាហេតុធ្វើអោយនាងរីកថ្លើមប្រមាត់ញញឹមបិទមាត់មិនជិត រួចក៏ស្រាប់តែរៀបចំបង្វេចអោយខ្ញុំបង្ខំអោយចុះចេញពីផ្ទះមុន២៤ ម៉ោង រកតែត្រៀមលក្ខណៈមិនទាន់។
ខ្ញុំបានដើរចេញទាំងទឹកភ្នែក ខណៈដែលសំលេងភ្លេងការប្រពន្ធខ្ញុំនិងគូរថ្មីទ្រហឹងលាន់ឮពីក្រោយ គួរអោយលង្លង់លង្លោចខ្លោចចិត្ដ…។ រហូតមកទល់ពេលនេះខ្ញុំគ្មានសល់អ្វីទៀតទេ ត្រូវមករស់នៅក្នុងផ្ទះតូចចង្អៀតជាមួយប្អូននៅម្ដុំព្រែកឯង ទាំងពិបាកសំរបទៅនិងស្ថានភាពបរិយាកាសជុំវិញ ព្រោះតែខ្ញុំធ្លាប់រស់នៅលើផ្ទះធំទ្រនំខ្ពស់មានផាសុកភាពល្អ។ លើសពីនេះទៅទៀតឆ្លៀតពេលទំនេរពីការងាររដ្ឋ ខ្ញុំបានធ្លាក់ខ្លួនជាកម្មករសំណង់អោយគេនៅច្រាំងចម្រេះ ច្បារអំពៅដោយរកកំរៃបាន១៣.០០០រៀលក្នុងមួយថ្ងៃគ្រាន់និង បន្ដជីវិតរស់ក្នុងនាមជាបុរសខកស្នេហ៍ទៅថ្ងៃមុខ…។
សូមមិត្ដអ្នកអានទាំងអស់ក្នុងកុំសើចយំនិងខ្ញុំ នេះហើយជារឿងពិតរបស់អតីតអ្នកបើកបរយន្ដហោះប្រពន្ធបោះបង់ចោល។ តែទោះយ៉ាងណាខ្ញុំមិនខឹងនិងនាងទេមានតែសូមជូនពរអោយនាងនិងគូ ថ្មីនោះប្រកបដោយសេចក្ដីសុខជារៀងរហូត…។
ដក់ស្រង់ពីទស្សនាវដ្តីអង្គរធំ

ស្ថិតក្នុងវ័យ៥០ឆ្នាំទៅហើយ ខ្ញុំបាទឈ្មោះសំរស់ មិនគួរនិងមានវត្ដមាននៅលើទំព័រវិបត្ដិស្នេហ៍របស់ទស្សនាវដ្ដី អង្គរធំនាពេលនេះទេ

ដក់ស្រង់ពីទស្សនាវដ្តីអង្គរធំ វិបត្តិស្នេហា ស្នេហា និងសិច
0 comments:
Post a Comment