ពាក្យ​ខ្មែរ​មួយ​ចំនួន​ដែល​មិន​សូវ​មាន​ប្រើ

http://jumnuoy.blogspot.com/2009/05/blog-post.htmlខាងក្រោម​ជា​ពាក្យ​ខ្មែរ​មួយ​ចំនួន​ដែល​ខ្ញុំ ​បាន​ឃើញ​នៅ​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់​លោកគ្រូ ឈុន លិះ។ ពាក្យ​ទាំង​នេះ ត្រូវ​បាន​យក​មក​ប្រើ​មួយ​ចំនួន និង​ពាក្យ​មួយ​ចំនួន​បាន​កប់​បាត់​អត់​មាន​អ្នក​ស្គាល់។ ឧទាហរណ៍​ពាក្យ កសិករ មានន័យ​ថា អ្នក​ធ្វើ​ស្រែ​ចម្ការ, កម្មករ អ្នក​ធ្វើការ​ដោយ​កម្លាំង, កិន្នរ ឈ្មោះ​សត្វ​បក្សី, កុមារ ក្មេង​ប្រុស… ជា​ពាក្យ​ដែល​គេ​យក​មក​ប្រើ​ញឹកញាប់ ចំណែក​ពាក្យ​មួយ​ចំនួន​ទៀត​ដែល​គេ​មិន​មាន​ពាក្យ​មួយ​សម្រាប់​ប្រើ គេ​ច្រើន​ប្រើ​ពាក្យ​ផ្សំ​ទៅវិញ ក្នុង​នោះ​មាន អ្នក+កិរិយាសព្ទ​(+នាម) ឬ ជាង+នាម ដែល​មាន​ដូចជា ជាង​ថ្នាំ ជាង​ឈឺ អ្នក​ជំងឺ អ្នក​រៀន ។ល។ សូម​មើល​ពាក្យ​ទាំង​នេះ​ខាងក្រោម៖

* កុម្ភការ - ជាង​ធ្វើ​ក្អម​ឆ្នាំង
* កំណោរ - ជាង​កោរ​សក់
* ចិត្តករ - ជាង​គំនូរ
* ចំបួរ, ចម្បួរ - ចំបួរ​ខាង​ម្ដាយ

* ឆាយាធរ - ព្រះចន្ទ
* ជលធរ - មេឃ
* ជូតការក៍ - អ្នក​លេង​ល្បែង​ស៊ីសង
* ជំបួរ - ជួរ​វង្សត្រកូល​ខាង​ប្រុស
* ទេពនិករ - ពពួក​ទេវតា
* និសាករ - ព្រះចន្ទ
* និសាចរ - អ្នក​ត្រាច់ចរ​ក្នុង​ពេល​វេលា​យប់
* បរិពារ, បរិវារ - អ្នក​ហែហម
* បារគូ - អ្នក​ដល់​ត្រើយ​នៃ​វិជ្ជា
* ពាឌីរ - កូន​ឈ្នួល
* ពាណិជ្ជការ - អ្នក​ធ្វើ​ជំនួញ
* ភត្តការ, ភត្តការី - អ្នក​ចម្អិន​អាហារ
* ភត្តាភិហារ - អ្នក​ចាត់ចែង​ភោជន
* ភមរ - ឃ្មុំ
* ភិក្ខាចរ - អ្នក​ដើរ​សុំ​ទាន
* ភិន្នោទរ - បងប្អូន​កើត​ពី​មាតា​ផ្សេង​គ្នា​រួម​បិតា​តែ​មួយ
* ភោជនាគារ - ផ្ទះ​លក់​ម្ហូប​អាហារ
* មណីការ - ជាង​ច្នៃ​ត្បូង ឬ​ពេជ្រ
* មាលាការ - អ្នក​ក្រង​ផ្កា
* យៅវ៍ - ក្រមុំ, កំលោះ
* រជក, រជកី ឬ រជិកា​(ស្រី) - អ្នក​ជ្រលក់​សំពត់ ឬ​អ្នក​លាប​ថ្នាំ​ពណ៌
* រជនី - រាត្រី
* រជនីករ - ព្រះចន្ទ
* រជនីចរ - បិសាច​ត្រេច​ក្នុង​ពេល​យប់
* រតនករ - អ្នក​ដឹង​ត្បូង
* រថការ - អ្នក​ធ្វើ​រថ
* រាជស្រឹង្គារ - ស្រី​ព្រះ​ស្នំ
* លញ្ឆការ - ជាង​ឆ្លាក់​ត្រា
* លិបិការ - ជាង​ឆ្លាក់​អក្សរ, ឆ្លាក់​ក្បាច់ក្បូរ
* លិម្បការ - ជាង​ឆ្លាក់​ត្រា
* លេខាធិការ - ស្មៀន
* វចនករ,-ការ-ការកៈ-ការី - អ្នក​ស្ដាប់​បង្គាប់
* វនចរ, វនេចរ, ពនេចរ - ព្រានព្រៃ
* វាណវារ - អាវក្រោះ
* វាសរ, វាសរៈ - វេលា​យប់
* វាសវៈ - ព្រះឥន្ទ
* វាសាគារ - បន្ទប់​ដេក
* វិក្កយាគារ, វិក្រយាគារ - ផ្ទះ​លក់​ទំនិញ
* វិជ្ជាករ - អ្នក​បង្កើត​វិជ្ជា
* វិន័យធរ - អ្នក​ចេះ​វិន័យ
* វិភាករ - អ្នក​ធ្វើ​នូវ​ពន្លឺ
* វិស្វករ - អ្នក​ធ្វើ​ខាង​សំណង់
* វេគសរ - សេះ, លា
* វេស្សានរ - ភ្លើង
* វោការ - លាមក
* សត្តនិករ - ពួក​សត្វ
* សន្តិករ - អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព
* សភាចារ - ច្បាប់
* សសុរៈ - បិតា​ក្មេក
* សស្ស - សន្ទូង
* សស្សការ - អ្នក​ស្ទូង
* សហចរ - អ្នក​ដើរ​ជាមួយ
* សហោទរ - បងប្អូន​រួម​មាតា​តែ​មួយ
* សីតករ, សីតភានុ - ព្រះចន្ទ
* សីទន្តរ - សមុទ្រ​ទឹកកក
* សុករ - ជ្រូក
* សុធីរ - អ្នក​ដែល​មាន​ចំណេះ​ខ្ពស់
* សុរ - ទេវតា
* សុរាការ - អ្នក​បិត​ស្រា
* សុវណ្ណការ - ជាង​មាស
* សេដ្ឋការ - អ្នក​ធ្វើ​សេដ្ឋកិច្ច
* សោទរ - បងប្អូន​ប្រុស​រួម​ឧទរ​តែ​មួយ
* ស្កន្ទមារ - មារ​ជ្រែក
* ស្កន្ធាពារ - កងទ័ព
* ស្នំក្រមការ - ពួក​ស្រី​បម្រើ​ព្រះ​រាជា
* ស្មៀនស្មេរ - អ្នក​សរសេរ
* ហីរ - ពេជ្រ
* ហិរញ្ញការ, ហិរណ្យការ - ជាង​ប្រាក់
* ហីរការ - ជាង​ច្នៃ​ពេជ្រ
* ហុតករ,-ការ - អ្នក​បូរជា​ភ្លើង
* ហេមការ - ជាង​មាស
* ហោការ - អ្នក​ធ្វើ​ហោម គឺ​កិច្ច​បូជា​ទេវតា
* ហោរ - អ្នក​ចេះ​ទាយ
* អករ៍ - អ្នក​មិន​ធ្វើការ
* អនន្តរ - អ្នក​គ្មាន​ផ្ទះ, អ្នក​លះបង់​លំនៅ​ចេញ​ទៅ​បួស
* អនាគារ - អនន្តរ
* អនិស្សរជន - ជន​ដែល​មិន​មែន​ជា​ធំ​លើ​គេ
* អមរ - ទេវតា
* អមរនិករ - ពួក​ទេវតា
* អយស្ការ - ជាង​ដែក
* អហិតករ - អ្នក​ធ្វើ​អំពើ​ឥត​ផល​ប្រយោជន៍
* អាគារ, អាគារិយ - អ្នក​ដែល​មាន​ផ្ទះ
* អាជីវករ - អ្នក​ប្រកប​អាជីវកម្ម
* អាទិករ - អ្នក​ផ្ដើម​ធ្វើ​មុន​គេ
* អាទរមិត្ត - មិត្ត​ដែល​រាប់រក​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់
* អារាមករ - អ្នក​សាង​វត្ត
* អារាមាធិការ, អាវាសាធិការ - ចៅ​អធិការ​វត្ត
* អាវបនករ - អ្នក​ប្រកប​មុខរបរ​ខាង​ដាំ​ដំណាំ
* អាវុធករ - អ្នក​ធ្វើ​អាវុធ
* អាហារប័ណ្ណ - បញ្ជី​រាយ​មុខ​ម្ហូប​ដាក់​បង្ហាញ​ភ្ញៀវ
* ឧស្សាហករ - អ្នក​ធ្វើ​ឧស្សាហកម្ម
* ឧឡារមេធា - អ្នក​ប្រាជ្ញ​ឆើត


ពីប្លុក http://4khmer.wordpress.com




ខាងក្រោម​ជា​ពាក្យ​ខ្មែរ​មួយ​ចំនួន​ដែល​ខ្ញុំ ​បាន​ឃើញ​នៅ​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់​លោកគ្រូ ឈុន លិះ។ ពាក្យ​ទាំង​នេះ ត្រូវ​បាន​យក​មក​ប្រើ​មួយ​ចំនួន និង​ពាក្យ​មួយ​ចំនួន​បាន​កប់​បាត់​អត់​មាន​អ្នក​ស្គាល់។ ឧទាហរណ៍​ពាក្យ កសិករ មានន័យ​ថា អ្នក​ធ្វើ​ស្រែ​ចម្ការ, កម្មករ អ្នក​ធ្វើការ​ដោយ​កម្លាំង, កិន្នរ ឈ្មោះ​សត្វ​បក្សី, កុមារ ក្មេង​ប្រុស… ជា​ពាក្យ​ដែល​គេ​យក​មក​ប្រើ​ញឹកញាប់ ចំណែក​ពាក្យ​មួយ​ចំនួន​ទៀត​ដែល​គេ​មិន​មាន​ពាក្យ​មួយ​សម្រាប់​ប្រើ គេ​ច្រើន​ប្រើ​ពាក្យ​ផ្សំ​ទៅវិញ ក្នុង​នោះ​មាន អ្នក+កិរិយាសព្ទ​(+នាម) ឬ ជាង+នាម ដែល​មាន​ដូចជា ជាង​ថ្នាំ ជាង​ឈឺ អ្នក​ជំងឺ អ្នក​រៀន ។ល។ សូម​មើល​ពាក្យ​ទាំង​នេះ​ខាងក្រោម៖

* កុម្ភការ - ជាង​ធ្វើ​ក្អម​ឆ្នាំង
* កំណោរ - ជាង​កោរ​សក់
* ចិត្តករ - ជាង​គំនូរ
* ចំបួរ, ចម្បួរ - ចំបួរ​ខាង​ម្ដាយ

* ឆាយាធរ - ព្រះចន្ទ
* ជលធរ - មេឃ
* ជូតការក៍ - អ្នក​លេង​ល្បែង​ស៊ីសង
* ជំបួរ - ជួរ​វង្សត្រកូល​ខាង​ប្រុស
* ទេពនិករ - ពពួក​ទេវតា
* និសាករ - ព្រះចន្ទ
* និសាចរ - អ្នក​ត្រាច់ចរ​ក្នុង​ពេល​វេលា​យប់
* បរិពារ, បរិវារ - អ្នក​ហែហម
* បារគូ - អ្នក​ដល់​ត្រើយ​នៃ​វិជ្ជា
* ពាឌីរ - កូន​ឈ្នួល
* ពាណិជ្ជការ - អ្នក​ធ្វើ​ជំនួញ
* ភត្តការ, ភត្តការី - អ្នក​ចម្អិន​អាហារ
* ភត្តាភិហារ - អ្នក​ចាត់ចែង​ភោជន
* ភមរ - ឃ្មុំ
* ភិក្ខាចរ - អ្នក​ដើរ​សុំ​ទាន
* ភិន្នោទរ - បងប្អូន​កើត​ពី​មាតា​ផ្សេង​គ្នា​រួម​បិតា​តែ​មួយ
* ភោជនាគារ - ផ្ទះ​លក់​ម្ហូប​អាហារ
* មណីការ - ជាង​ច្នៃ​ត្បូង ឬ​ពេជ្រ
* មាលាការ - អ្នក​ក្រង​ផ្កា
* យៅវ៍ - ក្រមុំ, កំលោះ
* រជក, រជកី ឬ រជិកា​(ស្រី) - អ្នក​ជ្រលក់​សំពត់ ឬ​អ្នក​លាប​ថ្នាំ​ពណ៌
* រជនី - រាត្រី
* រជនីករ - ព្រះចន្ទ
* រជនីចរ - បិសាច​ត្រេច​ក្នុង​ពេល​យប់
* រតនករ - អ្នក​ដឹង​ត្បូង
* រថការ - អ្នក​ធ្វើ​រថ
* រាជស្រឹង្គារ - ស្រី​ព្រះ​ស្នំ
* លញ្ឆការ - ជាង​ឆ្លាក់​ត្រា
* លិបិការ - ជាង​ឆ្លាក់​អក្សរ, ឆ្លាក់​ក្បាច់ក្បូរ
* លិម្បការ - ជាង​ឆ្លាក់​ត្រា
* លេខាធិការ - ស្មៀន
* វចនករ,-ការ-ការកៈ-ការី - អ្នក​ស្ដាប់​បង្គាប់
* វនចរ, វនេចរ, ពនេចរ - ព្រានព្រៃ
* វាណវារ - អាវក្រោះ
* វាសរ, វាសរៈ - វេលា​យប់
* វាសវៈ - ព្រះឥន្ទ
* វាសាគារ - បន្ទប់​ដេក
* វិក្កយាគារ, វិក្រយាគារ - ផ្ទះ​លក់​ទំនិញ
* វិជ្ជាករ - អ្នក​បង្កើត​វិជ្ជា
* វិន័យធរ - អ្នក​ចេះ​វិន័យ
* វិភាករ - អ្នក​ធ្វើ​នូវ​ពន្លឺ
* វិស្វករ - អ្នក​ធ្វើ​ខាង​សំណង់
* វេគសរ - សេះ, លា
* វេស្សានរ - ភ្លើង
* វោការ - លាមក
* សត្តនិករ - ពួក​សត្វ
* សន្តិករ - អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព
* សភាចារ - ច្បាប់
* សសុរៈ - បិតា​ក្មេក
* សស្ស - សន្ទូង
* សស្សការ - អ្នក​ស្ទូង
* សហចរ - អ្នក​ដើរ​ជាមួយ
* សហោទរ - បងប្អូន​រួម​មាតា​តែ​មួយ
* សីតករ, សីតភានុ - ព្រះចន្ទ
* សីទន្តរ - សមុទ្រ​ទឹកកក
* សុករ - ជ្រូក
* សុធីរ - អ្នក​ដែល​មាន​ចំណេះ​ខ្ពស់
* សុរ - ទេវតា
* សុរាការ - អ្នក​បិត​ស្រា
* សុវណ្ណការ - ជាង​មាស
* សេដ្ឋការ - អ្នក​ធ្វើ​សេដ្ឋកិច្ច
* សោទរ - បងប្អូន​ប្រុស​រួម​ឧទរ​តែ​មួយ
* ស្កន្ទមារ - មារ​ជ្រែក
* ស្កន្ធាពារ - កងទ័ព
* ស្នំក្រមការ - ពួក​ស្រី​បម្រើ​ព្រះ​រាជា
* ស្មៀនស្មេរ - អ្នក​សរសេរ
* ហីរ - ពេជ្រ
* ហិរញ្ញការ, ហិរណ្យការ - ជាង​ប្រាក់
* ហីរការ - ជាង​ច្នៃ​ពេជ្រ
* ហុតករ,-ការ - អ្នក​បូរជា​ភ្លើង
* ហេមការ - ជាង​មាស
* ហោការ - អ្នក​ធ្វើ​ហោម គឺ​កិច្ច​បូជា​ទេវតា
* ហោរ - អ្នក​ចេះ​ទាយ
* អករ៍ - អ្នក​មិន​ធ្វើការ
* អនន្តរ - អ្នក​គ្មាន​ផ្ទះ, អ្នក​លះបង់​លំនៅ​ចេញ​ទៅ​បួស
* អនាគារ - អនន្តរ
* អនិស្សរជន - ជន​ដែល​មិន​មែន​ជា​ធំ​លើ​គេ
* អមរ - ទេវតា
* អមរនិករ - ពួក​ទេវតា
* អយស្ការ - ជាង​ដែក
* អហិតករ - អ្នក​ធ្វើ​អំពើ​ឥត​ផល​ប្រយោជន៍
* អាគារ, អាគារិយ - អ្នក​ដែល​មាន​ផ្ទះ
* អាជីវករ - អ្នក​ប្រកប​អាជីវកម្ម
* អាទិករ - អ្នក​ផ្ដើម​ធ្វើ​មុន​គេ
* អាទរមិត្ត - មិត្ត​ដែល​រាប់រក​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់
* អារាមករ - អ្នក​សាង​វត្ត
* អារាមាធិការ, អាវាសាធិការ - ចៅ​អធិការ​វត្ត
* អាវបនករ - អ្នក​ប្រកប​មុខរបរ​ខាង​ដាំ​ដំណាំ
* អាវុធករ - អ្នក​ធ្វើ​អាវុធ
* អាហារប័ណ្ណ - បញ្ជី​រាយ​មុខ​ម្ហូប​ដាក់​បង្ហាញ​ភ្ញៀវ
* ឧស្សាហករ - អ្នក​ធ្វើ​ឧស្សាហកម្ម
* ឧឡារមេធា - អ្នក​ប្រាជ្ញ​ឆើត


ពីប្លុក http://4khmer.wordpress.com



0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com