ចំណាំ​អក្សរ​មិន​តម្រួត ឬ​តម្រួត

http://jumnuoy.blogspot.com/2009/05/blog-post_05.htmlខាងក្រោម​ជា​ចំណាំ​​ខ្លះ​នៃ​អក្សរ​មិន​តម្រួត ឬ​តម្រួត​ ដើម្បី​ជំនួយ​ដល់​ការសរសេរ​ត្រឹមត្រូវ​ ៖

១. កិរិយាសព្ទ ឬ​គុណសព្ទ​ទោល ដែល​​មាន​អក្សរ​មិន​តម្រួត ឬ​គ្រវាត់ មិន​ផ្ញើ​ជើង ដល់​ចេញ​មក​ជា​នាម​សព្ទ​ត្រូវ​ប្រើ​រាយ​តួ ។
កប់ (កិ) > កំណប់ (ន) កុំ​សរសេរ កម្នប់
កាច់ (កិ) > កំណាច់ (ន) កុំ​សរសេរ កម្នាច់
កាត់ (កិ) > កំណាត់ (ន) កុំ​សរសេរ កម្នាត់

ដឹង (កិ) > ដំណឹង (ន) កុំ​សរសេរ ដម្នឹង
តូច (គុ) > តំណូច (ន) កុំ​សរសេរ តម្នូច
ធំ (គុ) > ទំហំ (ន) កុំ​សរសេរ ទម្ហំ
ចង់ (កិ) > ចំណង់ (ន) កុំ​សរសេរ ចម្នង់
ជិះ (កិ) > ជំនិះ (ន) កុំ​សរសេរ ជម្និះ
ខុស (គុ) > កំហុស (ន) កុំ​សរសេរ កម្ហុស
គុំ (កិ) > គំនុំ (ន) កុំ​សរសេរ គម្នុំ

២. កិរិយាសព្ទ ឬ​គុណសព្ទ​ដែល​មាន​អក្សរ​តម្រួត ឬ​ផ្ញើ​ជើង​ គ្រវាត់ ដល់​ចេញ​មក​ជា​នាមសព្ទ ត្រូវតែ​តម្រួត​ដូច​គ្នា ។
ក្រង (កិ) > កម្រង (ន) កុំ​សរសេរ កំរង
ក្រាល (កិ) > កម្រាល (ន) កុំ​សរសេរ កំរាល
គ្រប (កិ) > គម្រប (ន) កុំ​សរសេរ គំរប
ឃ្លាន (កិ) > គម្លាន (ន) កុំ​សរសេរ គំលាន
ត្រាស់ (កិ) > តម្រាស់ (ន) កុំ​សរសេរ តំរាស់
ត្រិះ (កិ) > តម្រិះ (ន) កុំ​សរសេរ តំរិះ
ក្រ (គុ) > កម្រ (ន) កុំ​សរសេរ កំរ
ជ្រៅ (គុ) > ជម្រៅ (ន) កុំ​សរសេរ ជំរៅ
ស្ល (កិ) > សម្ល (ន) កុំ​សរសេរ សំល
ឆ្ការ (កិ) > ចម្ការ (ន) កុំ​សរសេរ ចំការ
ស្ទូច (កិ) > សន្ទូច (ន) កុំ​សរសេរ សន់ទូច
ស្ទូង (កិ) > សន្ទូង (ន) កុំ​សរសេរ សន់ទូង
ខ្ជិល (គុ) > កម្ជិល (ន) កុំ​សរសេរ កំជិល
ជ្រក (កិ) > ជម្រក (ន) កុំ​សរសេរ ជំរក

៣. កិរិយាសព្ទ​កត្តុវាចក (សម្រាប់​អំពើ​ខ្លួនឯង) ចេញ​ទៅ​ជា​កិរិយាសព្ទ​ហេតុកត្តុវាចក (ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្រេច​អំពើ) ។
ខ្ចាត់ (កិ.កត្តុ) > កម្ចាត់ (កិ.ហេតុ) មិន​ប្រើ​រាយ​ជា កំចាត់
ខ្ចាយ (កិ.កត្តុ) > កម្ចាយ (កិ.ហេតុ) មិន​ប្រើ​រាយ​ជា កំចាយ
ស្រេច (កិ.កត្តុ) > សម្រេច (កិ.ហេតុ) មិន​ប្រើ​រាយ​ជា សំរេច
ជ្រាប (កិ.កត្តុ) > ជម្រាប (កិ.ហេតុ) មិន​ប្រើ​រាយ​ជា ជំរាប

ប៉ុន្តែ​សព្ទ​ដែល​តម្រួត​មិន​កើត មាន​ដូច​ជា ៖
ភ្លឺ (កិ.កត្តុ) > បំភ្លឺ (កិ.ហេតុ)
ផ្លើស (កិ.កត្តុ) > បំផ្លើស (កិ.ហេតុ)
ឃ្លាត (កិ.កត្តុ) > បង់ឃ្លាត (កិ.ហេតុ) ។ល។

បូក​នឹង​ករណី​លើក​លែង​មួយ​ចំនួន​ដូច​ជា
ស្នើ សំណើ (តែ​មិន​ប្រើ សម្នើ)។
ស្កុង សំកុង រឺ សម្កុង។
ស្កុល សំកុល រឺ​សម្កុល។
ស្កូញ សំកូញ រឺ​សម្កូញ។
ស្កូវ សំកូវ រឺ​សម្កូវ។
ស្គម សំគម រឺ​សម្គម។
ស្គាល់ សំគាល់ រឺ​សម្គាល់។
ស្គុល សំគុល រឺ​សម្គុល។
ស្គោក សំគោក រឺ​សម្គោក។
ស្គាំង សំគាំងរឺ​សម្គាំង។
ស្ងាច សំងាច រឺ​សម្ងាច។
ស្ងាត់ សំងាត់​រឺ​សម្ងាត់។
ស្នាក់ សំណាក់ រឺ​សម្នាក់។
សៀវភៅ ភាសា​ខ្មែរ (អគ្គទត្តោ គល់ សុភាព, ព.ស. ២៥៥១) ឬ វចនានុក្រមខ្មែរ (ជ.ណ, បោះពុម្ព​គ្រា​ទី ៥)

ខាងក្រោម​ជា​ចំណាំ​​ខ្លះ​នៃ​អក្សរ​មិន​តម្រួត ឬ​តម្រួត​ ដើម្បី​ជំនួយ​ដល់​ការសរសេរ​ត្រឹមត្រូវ​ ៖

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com