ព្រលឹងយុត្តិធម៌

http://jumnuoy.blogspot.com/2009/05/blog-post_31.html

ព្រលឹងយុត្តិធម៌

ថ្ងៃនេះខូចចិត្តគិតលែងយល់

នឹកឡើងអំពល់តែរឿងចាស់

ម្សិលមិញឃ្លាតផុតត្រូវប្តូរផ្លាស់

ថ្ងៃនេះឃើញច្បាស់ជាថ្ងៃថ្មី ។

ភ្ញាក់ពីដំណេកសែនត្រេកអរ

ជាថ្ងៃបវរមានសេរី

មច្ចុរាជមិនទាន់មកតថ្លៃ

រស់បានមួយថ្ងៃចាំស្អែកទៀត ។

ថ្ងៃស្អែកពិតប្លែកពីថ្ងៃនេះ

ជួនត្រូវឆួលឆេះជួនឃ្លាឃ្លាត

កើតមកជាមនុស្សជួបគ្រោតគ្រាត

នេះហើយគឺជាតិនិងជរា ។

ព្យាធិមរណៈជាធម៌ពិត

ស្រមោលនិម្មិតតាមអាត្មា

ភពត្រើយជីវិតមិនធម្មតា

មានតែសាសនាជួយអ្នកបាន ។

សាសនាប្រែថាប្រៀនប្រដៅ

រួចចាកពីខ្លៅភ្លឺក្នុងប្រាណ

សន្តោសប្រណីជាធម្មទាន

ចិត្តយើងតែងស្រានក្នុងកិលេស ។

ខ្ញុំមិនដែលបួសនឹងគេទេ

តែខំរិះរេក្នុងចំណេះ

មនុស្សយើងពេលស្លាប់ក្លាយជាផេះ

ទាំងនេះគឺទឹកដីភ្លើងខ្យល់ ។

យុត្តិធម៌ជីវិតពិតជាមាន

នៅពេលក្ស័យប្រាណមនុស្សនឹងយល់

ព្រលឹងអណ្តែតទៅតាមផល

យមបាលនិងផ្តល់យុត្តិធម៌ ។






ព្រលឹងយុត្តិធម៌

ថ្ងៃនេះខូចចិត្តគិតលែងយល់

នឹកឡើងអំពល់តែរឿងចាស់

ម្សិលមិញឃ្លាតផុតត្រូវប្តូរផ្លាស់

ថ្ងៃនេះឃើញច្បាស់ជាថ្ងៃថ្មី ។

ភ្ញាក់ពីដំណេកសែនត្រេកអរ

ជាថ្ងៃបវរមានសេរី

មច្ចុរាជមិនទាន់មកតថ្លៃ

រស់បានមួយថ្ងៃចាំស្អែកទៀត ។

ថ្ងៃស្អែកពិតប្លែកពីថ្ងៃនេះ

ជួនត្រូវឆួលឆេះជួនឃ្លាឃ្លាត

កើតមកជាមនុស្សជួបគ្រោតគ្រាត

នេះហើយគឺជាតិនិងជរា ។

ព្យាធិមរណៈជាធម៌ពិត

ស្រមោលនិម្មិតតាមអាត្មា

ភពត្រើយជីវិតមិនធម្មតា

មានតែសាសនាជួយអ្នកបាន ។

សាសនាប្រែថាប្រៀនប្រដៅ

រួចចាកពីខ្លៅភ្លឺក្នុងប្រាណ

សន្តោសប្រណីជាធម្មទាន

ចិត្តយើងតែងស្រានក្នុងកិលេស ។

ខ្ញុំមិនដែលបួសនឹងគេទេ

តែខំរិះរេក្នុងចំណេះ

មនុស្សយើងពេលស្លាប់ក្លាយជាផេះ

ទាំងនេះគឺទឹកដីភ្លើងខ្យល់ ។

យុត្តិធម៌ជីវិតពិតជាមាន

នៅពេលក្ស័យប្រាណមនុស្សនឹងយល់

ព្រលឹងអណ្តែតទៅតាមផល

យមបាលនិងផ្តល់យុត្តិធម៌ ។





0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com