សំណោកជីវិត

undefined

ជីវិតសត្វលោកកើតមក

តែងតែពួនជ្រក

នៅគ្រប់ទីថាន។

ចង់រស់រួមក្តីសុខសាន្ត

មូលមិត្តកល្យាណ

មិនចង់ឱ្យទុក្ខ។

ប៉ុន្តែមិនបានជួបសុខ

តែងមានក្តីទុក្ខ

ជួបគ្រប់អាត្មា។

សំណោកជីវិតពិតការ

មានរឿងប្រេះឆា

មិនមានចន្លោះ។

រាល់ថ្ងៃព្រឹកល្ងាចទាំងអស់

សោកសៅក្រៀមក្រោះ

ហាថ្លែងមិនចេញ។

ពេលខ្លះយំសោកកន្ទេញ

កន្ទក់ទោម្នេញ

ពេញក្នុងអង្គប្រាណ។

ទុក្ខខ្លះព្រាត់កូនកល្យាណ

ដែលស្លាប់ចែកថាន

ដោយរឿងឈឺរោគ។

សាច់ញាតិម៉ែឪវិយោគ

តែងតែយំសោក

បោកខ្លួនបំរាស។

អ្នកខ្លះកើតទុក្ខក្រណាស់

អត់ឃ្លានក្រឡាស់

ឈឺស្កាត់រាល់ថ្ងៃ។

មីងមាអុំពូតាយាយ

គួរគិតលកលៃ

ដោះស្រាយដោយល្អ។

ឱជីវិតសត្វកម្រ

កើតមកដោយធម៌

ពិតជាប្រពៃ។

បងប្អួនមីងមាតាយាយ

ត្រូវគិតកែឆ្នៃ

ដោះចេញពីទុក្ខ។

ប្រឹងប្រែងធ្វើទានសព្វមុខ

នឹងបានជួបសុខ

លែងមានទុក្ខភ័យ។

មានទ្រព្យត្រូវចេះលកលៃ

សូមកុំអាល័យ

ទើបរួចចាកទុក្ខ។






Save Url in CSV using IMACROS, iMacro JavaScript Extracting values ការប្រើ iMacro ដើម្បីបង្កើត csv file and adding new line - (0 comments)
DRAG AND DROP NESTABLE MENU ON PHP AND MYSQL AND JQUERY - (4 comments)
How to create Menu and Sub menu, How to use Recursion Function in Codeigniter recursive function, Php, MySQL - (0 comments)

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com