អក្ខរាវិរុទ្ធ តំ និង ដំ

http://jumnuoy.blogspot.com/2009/05/blog-post_4001.htmlតំ និង ដំ បើ​ផ្សំ​ជាមួយ​ព្យាង្គ ឬ​ពាក្យ​ផ្សេង​ទៀត ​តែងតែ​​មាន​សូរ​ដូច​គ្នា តែ​​ន័យ​ខុសគ្នា ។ ដូចជា៖

តំបន់ ន. ប៉ែក, សង្កាត់, ភូមិភាគ ។ ឧ. តំបន់​ទួលគោល ក្រុង​ភ្នំពេញ ។

ដំបន់ គុ. មាំ, ស្ដុកស្ដម្ភ, ហំ ។ ឧ. ផ្ទះ​នេះ​ធំ​ដំបន់​ណាស់ ។

តំណាប់ ន. បង្អែម​គោគ ឬ​ស្ងួត ។ ឧ. ខ្ញុំ​ចូលចិត្ត​តំណាប់​ត្រឡាច​ជាង​តំណាប់​ផ្សេងៗ ។

ដំណាប់ ន. រន្ធ, រណ្ដៅ ។ ឧ. ជាងផ្ទះ​កំពុង​ដាប់​ដំណាប់​សសរ ។

តំណែង ន. ឋានៈ, មុខងារ, នាទី ។ ឧ. លោក​យ៉ាស ហ្គាយ​បាន​លាលែង​ពី​តំណែង​ជា​អ្នក​តំណាង​សិទ្ធិ​មនុស្ស​ពិសេស​នៅ​កម្ពុជា​ របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ​២០០៨ ។

ដំណែង កិ. និម្មិត, កាឡា​ខ្លួន, ផ្លាស់​ភេទ ។ ឧ. យក្ស​ដំណែង​ខ្លួន​ជា​ប្រើស​មាស ។

តំណក់ ន. សភាវៈ​រាវ​ដែល​ស្រក់​ចុះ​តក់ៗ ។ ឧ. ទឹកភ្លៀង​ស្រក់​មួយ​តំណក់ៗ​ពី​ដំបូល​ផ្ទះ ក្រោយ​ពេល​ភ្លៀង​រួច ។

ដំណក់ ន. ការដក់ ។ ឧ. ដំណក់​ទឹក​នៅ​ក្នុង​ស្រែ នាំ​ឲ្យ​ស្រូវ​ល្អ ។

តំណាល ន. រឿងរ៉ាវ​ដែល​និយាយ​តៗ​គ្នា, ប្រាប់, ថ្លែង ។ ឧ. ខ្ញុំ​តែង​ឮ​គេ​តំណាល​ថា កាល​សម័យ​បារាំង​ដាក់​អាណានិគម​លើ​ខ្មែរ ប្រជាជន​លំបាក​វេទនា​ណាស់, មួយ​ផ្ទះ មាន​ពីរ​នាក់​ប្ដី​ប្រពន្ធ មាន​តែ​ខោអាវ​មួយ​កំប្លេ, ម្នាក់​ស្លៀក​ខោអាវ ម្នាក់​ស្លៀក​បាវ ហើយ​ប្ដូរ​គ្នា​ម្ដង​ម្នាក់​ទៅ ។

ដំណាល គុ. ដែល​ស្រករ​គ្នា, ដែល​ស្មើ​គ្នា ។ ឧ. ប្រពន្ធ​ខ្ញុំ​មាន​អាយុ​ដំណាល​នឹង​ប្អូន​ខ្ញុំ ។

តំណុះ ន. ការតុះ, ភាវៈ​តុះ​ទញ់​គំនិត ។ ឧ. គាត់​និយាយ​អស់​តំណុះ​របស់​គាត់​តែ​ត្រឹម​ប៉ុណ្ណឹង​ហើយ ។

ដំណុះ ន. ការដុះ, ដំណើរដុះ ។ ឧ. ដំណុះ​នៃ​សំណាប​នេះ គឺ​ដោយសារ​ភ្លៀង​ធ្លាក់​កាល​ពី​អាទិត្យ​មុន ។

តំណូច ន. ភាព​នៅ​តូច, បឋមវ័យ ។ ឧ. ក្មេង​មាន​តំណូច​ប៉ុណ្ណឹង​ទេ មិន​សម​បើ​ដឹង​ការ​ខុស​ត្រូវ​ដូច​ជា​មនុស្ស​ចាស់​យ៉ាង​ហ្នឹង​សោះ​គួរ​សរសើរ​ វា​ណាស់ ។

ដំណូច ន. ភាព​ដូចគ្នា, បែប​ដូច​គ្នា ។ ឧ. ធៀប​ដំណូច​ឃើញ​ខុស​គ្នា គឺ​ធៀប​មើល​ឃើញ​មិន​ដូច​គ្នា ។

តំណឹង ន. ការតឹង, ភាពតឹងតែង ។ ឧ. កាន់​ដំណឹង គឺ​កាន់​សណ្ដាប់​ធ្នាប់​តឹង, លះ​បង់​ចោល​តំណឹង​ឥត​ប្រយោជន៍ គឺ​លះ​បង់ ចោល​ភាព​តឹង​តែង​ឥត​ប្រយោជន៍ ។

ដំណឹង ន. សេចក្ដី​ដែល​ឲ្យ​ដឹង, សេចក្ដី​ដែល​ដឹង, ការ​ដឹង ។ ឧ. ខ្ញុំ​ទើប​ទទួល​ដំណឹង​ថា ធារី​នឹង​មក​លេង​នៅ​អាទិត្យ​ក្រោយ។

ពី http://4khmer.wordpress.com

តំ និង ដំ បើ​ផ្សំ​ជាមួយ​ព្យាង្គ ឬ​ពាក្យ​ផ្សេង​ទៀត ​តែងតែ​​មាន​សូរ​ដូច​គ្នា តែ​​ន័យ​ខុសគ្នា ។ ដូចជា៖

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com