ល្អគន់ពុនចិត្ត | |
-ល្អអើយល្អពន់គន់មិនណាយ | សោភ័ណ្ឌឆើតឆាយ ស្រស់សោភា |
ឃើញហើយស្ទើរភ្លឹកស្ពឹកកាយា | ចិត្តអន្ទះសារព្រោះរូបស្រី ។ |
-ដេកដើរឈរគិតចិត្តមមៃ | អាល័យភក្ត្រស្រី ស្រស់ជីវ៉ា |
ញញឹមពព្រាយ រីកដូចផ្កា | ខែណាឆ្នាំណាមាននិស្ស័យ ។ |
-រវល់តែនឹកគិតដល់ថ្លៃ | មិនបានដឹងអីស្រម័យសោះ |
យល់សប្តិយល់សូងគួរស្រណោះ | សោភ័ណ្ឌសម្ផស្ស អាឡោះប្រាណ ។ |
-បើសិនសុំជិត គិតយ៉ាងណា | តើមានមេត្តា ដែរឬអី |
-ឬមួយសោភ័ណ្ឌ មិនប្រណី | អភ័ព្វជាថ្មី ក្ដីកំព្រា ។ |
ទោះជាមានខុស ពាក្យឃ្លោងឃ្លា | មេត្តាករុណា ដល់សំដី |
-ដែលបានជ្រុលជ្រួស ហួសមេត្រី | ធ្វើម្ដេចនិស្ស័យ ឲ្យបានជួប ។ |
-ទឹកដក់បាតព្រែក ជ្រែកក្រហែង | ចារចិត្តសម្ដែង ឲ្យបានយល់ |
និងហារត្រង់ៗ ក្រែងអំពល់ | នាំចិត្តនិមល ក្ដីទោសា ។ |
-តែណ្ហើយស៊ូទ្រាំ ចាំសិនចុះ | ផ្កាយគង់ធ្លាក់ចុះ មកពសុធា |
ខ្យល់គង់បក់មក តាមវេលា | ខែណាឆ្នាំណា ព្រមប្រណី ។ |

0 comments:
Post a Comment