កំសាន្តសំរស់ដួងចិត្ត

http://jumnuoy.blogspot.com/2009/05/blog-post_9136.html

កំសាន្តសំរស់ដួងចិត្ត




* ក្រលេកឃើញភ័ក្ត្រ

ចិន្ដាប៉ងស្ម័គ្រ

លើរូបជីវ៉ា

បើសិននិស្ស័យ

សូមអោយវាសនា

រីកស្រស់ដូចផ្កា


លើកេសាស្រី ។


* បើគន់អោយជាក់

កែវនេត្រវរលក្ខណ៍

ឆ្លុះចាំងភក្ដី

ពន្លឺពព្រាយ

រាយលើភ័ញក្ត្រសី

ដបដូចរស្មី


ចរណៃប៉ៃលិន ។


* មុនមានមន្តស្នេហ៍

បីដូចដួងខែ

ខ្ញុំគេងសុបិន

នារាត្រីកាល

ហាក់នៅជាប់ក្លិន

ហ្នឹង! រឺមាសឆ្ងិន


នៃដួងចិន្ដា ។


* បុប្ផារីកថ្មី

លើភ័ក្ត្រចរណៃ

រំលេចទន្តា

ចេញមកសក្បោះ

ក្របង់ដោយផ្កា

កុលាបស្រស់ថ្លា


បបូរមាត់ស្រី ។


* រំពៃឯថ្ពាល់

ស្រស់កែវនិមល

ថ្លាហួសវិស័យ

ពត់ពេនពួនឡើង

ប៉ើងដោយសរសៃ

ញញឹមភក្ដី


ចិត្តស្រីឥតពីរ ។


* នាសាឯណោះ

ដូចគេបណ្ដុះ

ខ័ណ្ឌថ្ពាល់ទាំងទ្វេ

ថ្ពាល់ពីរនៅទាប

វាឡើងផុតគេ

ដូចងើបរកស្នេហ៍


មកថែថ្ពាល់ស្រី ។


* សំលេងស្រីស្នេហ៍

ពិរោះម្លេះទេ

ភ្លេចអស់អ្វីៗ

អូនជាស្រីខ្មែរ

ចរិយាប្រពៃ

អប់ដោយសំដី


ឋានសួគ៌គ្រួសារ ។


* សក់ខ្មៅរលោង

ខ្លះវារខ្លះកោង

ក្រាលគ្របលើស្មា

ដូចស្បៃងងឹត

តែមានតារា

ព្រិចៗចាំងថ្លា


លើកេសាមុំ ។


* ក្លិនខ្លួនព្រលឹង

ប្រាប់បងអោយដឹង

ថានាងក្រមុំ

ដូចក្លិនបុប្ផា

ប្រាប់ទៅដល់ឃ្មុំ

ថាផ្កាក្រពុំ


ពេញដោយលំអង។


* ក្លិនស្រីនេះណា

បីដូចក្លិនផ្កា

ជាប់នៅនឹងទង

ជាក្លិនធម្មជាតិ

ចេញពីលំអង

ពីខ្លួនស្នេហ៍ស្នង


កែវកល្យាណី ។


កំសាន្តសំរស់ដួងចិត្ត




* ក្រលេកឃើញភ័ក្ត្រ

ចិន្ដាប៉ងស្ម័គ្រ

លើរូបជីវ៉ា

បើសិននិស្ស័យ

សូមអោយវាសនា

រីកស្រស់ដូចផ្កា


លើកេសាស្រី ។


* បើគន់អោយជាក់

កែវនេត្រវរលក្ខណ៍

ឆ្លុះចាំងភក្ដី

ពន្លឺពព្រាយ

រាយលើភ័ញក្ត្រសី

ដបដូចរស្មី


ចរណៃប៉ៃលិន ។


* មុនមានមន្តស្នេហ៍

បីដូចដួងខែ

ខ្ញុំគេងសុបិន

នារាត្រីកាល

ហាក់នៅជាប់ក្លិន

ហ្នឹង! រឺមាសឆ្ងិន


នៃដួងចិន្ដា ។


* បុប្ផារីកថ្មី

លើភ័ក្ត្រចរណៃ

រំលេចទន្តា

ចេញមកសក្បោះ

ក្របង់ដោយផ្កា

កុលាបស្រស់ថ្លា


បបូរមាត់ស្រី ។


* រំពៃឯថ្ពាល់

ស្រស់កែវនិមល

ថ្លាហួសវិស័យ

ពត់ពេនពួនឡើង

ប៉ើងដោយសរសៃ

ញញឹមភក្ដី


ចិត្តស្រីឥតពីរ ។


* នាសាឯណោះ

ដូចគេបណ្ដុះ

ខ័ណ្ឌថ្ពាល់ទាំងទ្វេ

ថ្ពាល់ពីរនៅទាប

វាឡើងផុតគេ

ដូចងើបរកស្នេហ៍


មកថែថ្ពាល់ស្រី ។


* សំលេងស្រីស្នេហ៍

ពិរោះម្លេះទេ

ភ្លេចអស់អ្វីៗ

អូនជាស្រីខ្មែរ

ចរិយាប្រពៃ

អប់ដោយសំដី


ឋានសួគ៌គ្រួសារ ។


* សក់ខ្មៅរលោង

ខ្លះវារខ្លះកោង

ក្រាលគ្របលើស្មា

ដូចស្បៃងងឹត

តែមានតារា

ព្រិចៗចាំងថ្លា


លើកេសាមុំ ។


* ក្លិនខ្លួនព្រលឹង

ប្រាប់បងអោយដឹង

ថានាងក្រមុំ

ដូចក្លិនបុប្ផា

ប្រាប់ទៅដល់ឃ្មុំ

ថាផ្កាក្រពុំ


ពេញដោយលំអង។


* ក្លិនស្រីនេះណា

បីដូចក្លិនផ្កា

ជាប់នៅនឹងទង

ជាក្លិនធម្មជាតិ

ចេញពីលំអង

ពីខ្លួនស្នេហ៍ស្នង


កែវកល្យាណី ។

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com