http://jumnuoy.blogspot.com/2009/05/blog-post_6339.html
ញើសឈាមពុកម៉ែ |
-ញើសឈាមពុកម៉ែ ហូរស្រក់ផែនដី | ទាំងយប់ទាំងថ្ងៃ ដួងចៃម៉ែស៊ូ |
ទោះរងារក្តៅ មិនដែលទួញថ្ងូរ | ធ្ងន់ស្រាលលោកស៊ូដើម្បីនរណា ។ |
-ឈ្ងោកមុខរកស៊ី នៅក្រោមថ្ងៃក្តៅ | ភ្លៀងផ្គរម៉ែនៅ បំពេញកិច្ចការ |
អត់ធន់អត់ឃ្លាន មិនហ៊ានពិសារ | ទុកម្ហូបអាហារឆ្ងាញ់ឱ្យកូនអ្នក ។ |
-ពុកម៉ែកូនខ្លះ ពន់រែកត្រាច់ចរ | ស្រែកឡើងស្អកកចរទៅគ្រប់ផ្ទះ |
ស្មាលោកពងបែក ជើងលោកស្រាំប្រេះ | ឈឺខ្នងចង្កេះក៏មិនចុះចាញ់ ។ |
-ពុកម៉ែកូនខ្លះ ធ្វើស្រែចំការ | ភ្លៀងផ្គរម៉្តេចម្តា មិនដែលទោរម្នេញ |
ចាប់កាំបិតចប រួចហើយឆ្ពោះចេញ | មិនដែលចុះចាញ់ទោះភ្លៀងទោះផ្គរ។ |
-រាង្គកាយទ្រុឌទ្រោម ស្គាំងស្គមល្ហិតល្ហៃ | តែដួងហប្ញទ័យ ពុកម៉ែស៊ូ |
ធ្វើការធ្ងន់ស្រាល មិនដែលត្អូញថ្ងូរ | ញើសឈាមស្រក់ហូរដើម្បីកូន។ |

Khmer Poem
សួនកំណាព្យ
0 comments:
Post a Comment