ថ្ងៃឈឹចាប់ ថ្ងៃប្រសូត្រ

http://jumnuoy.blogspot.com/2009/05/blog-post_4200.html

ថ្ងៃឈឹចាប់ ថ្ងៃប្រសូត្រ

. លុះគ្រប់ដប់ខែ ម៉ែកូនផ្សង
គ្រោះកាចទាំងពួង   ឆ្លងទន្លេ
ថ្ងៃផ្សងជីវិត  ណាអ្នកមេ
ឆ្លងផុតទន្លេឬគ្រោះថ្នាក់   ។
. តើនរណាឡើយអាចដឹងបាន
ថាម៉ែកល្យាណរបស់អ្នក
មានបុណ្យវាសនាផុតគ្រោះថ្នាក់
បានឃើញមុខអ្នកកូនមាសម្តាយ   ។
. ព្រោះថាថ្ងៃនោះម៉ែទុក្ខធំ
ថ្ងៃម៉ែអ្នកយំថ្ងៃអន្តរាយ
ថ្ងៃម៉ែយើងស្លាប់ថ្ងៃបែកកាយ
ឈាមម៉ែហូរធ្លាយពេញប្រថពី  ។
. គ្មានថ្ងៃណាឈឺជាងថ្ងៃនោះ
ថ្ងៃម៉ែឈឹពោះឆ្លងទន្លេ
ម៉ែស្រែក ម៉ែយំ ម៉ែនឹករេ
កូនក្នុងផ្ទៃម៉ែឱ្យផុតភ័យ   ។
. រាង្គកាយហេវហត់ ស្លក់ស្លេកប្រាណ
កំលាំងធ្លាប់មានប្រែល្ហិតល្ហៃ
ឈាមខ្សោះពីប្រាណបាត់ស្មារតី
ហប្ញទ័យជាប់កូនគ្រប់នាទី   ។
. ពេលកូនប្រសូត្រម៉ែឈឹចាប់
រហូតសន្លប់បាត់ស្មារតី
លុះពេលបើកភ្នែកឃើញកូនថ្លៃ
ឈឹចាប់នោះម៉ៃម៉ែភ្លេចអស់  ។
. សល់តែញញឹមឱ្យកូនថ្លៃ
ម៉ែលើកថ្នមបីកូនស្រីប្រុស
ជាប់នឹងទ្រូងម៉ែបំបៅដោះ
ឈាមម៉ែហូរខ្សោះអស់ពីកាយ   ។
. ក្តីស្រឡាញ់ម៉ែធំឥតបី
ធំធេងគ្មានអ្វីអធិប្បាយ
ព្រហ្មវិហារធម៌នៅក្នុងកាយ
ចិញ្ចឹមកូនម្តាយរហូតមក  ។

ថ្ងៃឈឹចាប់ ថ្ងៃប្រសូត្រ

. លុះគ្រប់ដប់ខែ ម៉ែកូនផ្សង
គ្រោះកាចទាំងពួង   ឆ្លងទន្លេ
ថ្ងៃផ្សងជីវិត  ណាអ្នកមេ
ឆ្លងផុតទន្លេឬគ្រោះថ្នាក់   ។
. តើនរណាឡើយអាចដឹងបាន
ថាម៉ែកល្យាណរបស់អ្នក
មានបុណ្យវាសនាផុតគ្រោះថ្នាក់
បានឃើញមុខអ្នកកូនមាសម្តាយ   ។
. ព្រោះថាថ្ងៃនោះម៉ែទុក្ខធំ
ថ្ងៃម៉ែអ្នកយំថ្ងៃអន្តរាយ
ថ្ងៃម៉ែយើងស្លាប់ថ្ងៃបែកកាយ
ឈាមម៉ែហូរធ្លាយពេញប្រថពី  ។
. គ្មានថ្ងៃណាឈឺជាងថ្ងៃនោះ
ថ្ងៃម៉ែឈឹពោះឆ្លងទន្លេ
ម៉ែស្រែក ម៉ែយំ ម៉ែនឹករេ
កូនក្នុងផ្ទៃម៉ែឱ្យផុតភ័យ   ។
. រាង្គកាយហេវហត់ ស្លក់ស្លេកប្រាណ
កំលាំងធ្លាប់មានប្រែល្ហិតល្ហៃ
ឈាមខ្សោះពីប្រាណបាត់ស្មារតី
ហប្ញទ័យជាប់កូនគ្រប់នាទី   ។
. ពេលកូនប្រសូត្រម៉ែឈឹចាប់
រហូតសន្លប់បាត់ស្មារតី
លុះពេលបើកភ្នែកឃើញកូនថ្លៃ
ឈឹចាប់នោះម៉ៃម៉ែភ្លេចអស់  ។
. សល់តែញញឹមឱ្យកូនថ្លៃ
ម៉ែលើកថ្នមបីកូនស្រីប្រុស
ជាប់នឹងទ្រូងម៉ែបំបៅដោះ
ឈាមម៉ែហូរខ្សោះអស់ពីកាយ   ។
. ក្តីស្រឡាញ់ម៉ែធំឥតបី
ធំធេងគ្មានអ្វីអធិប្បាយ
ព្រហ្មវិហារធម៌នៅក្នុងកាយ
ចិញ្ចឹមកូនម្តាយរហូតមក  ។

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com