-
ដីខ្មែរគឺដីកម្ម | |
ព្រោះខ្មែរចូលចិត្តបង្ហូរឈាម | គំរាមកាប់ចាក់ខ្មែរគ្នាឯង។ |
»កូនខ្មែរចេះតែសម្លាប់គ្នា | បែកបាក់សាមគ្គីគ្រប់កន្លែង |
សព្វថ្ងៃកូនសែនព្រួយចំបែង | ខ្លាចក្រែងខ្មែរបាត់បង់ទឹកដី។ |
»ព្រោះជនបរទេសកើនចំនួន | ឯខ្មែរភៀសខ្លួនចាកបុរី |
រត់នៅស្រុកគេទាំងប្រុសស្រី | មិនខ្ចីរវល់រឿងស្រុកទេស។ |
ព្រោះខ្មែរម្ចាស់ស្រុកបំផ្លាញជាតិ | បង្ករវិវាទប្រហែសធ្វេស |
លក់សម្បត្តិជាតិឲ្យបរទេស | យកលេសថាធ្វើអភិវឌ្ឍ។ |
»ខ្មែរច្បាំងនឹងខ្មែររាប់ទសវត្ស | ញ៉ាំងឲ្យពលរដ្ឋក្ដៅក្រហាយ |
កូនខ្មែររងគ្រោះមហន្តរាយ | ចាស់ក្មេងមេម៉ាយខ្វិនពិការ។ |
»បើខ្មែរនៅតែសម្លាប់ខ្មែរ | មិនកែចរិតកាចឫស្យា |
ថ្ងៃមួយកូនខ្មែរយំស្រែកថា | “ដីកេរ្តិ៍ដូនតាគឺដីកម្ម”៕៚ |
ដោយ បូ ផល់ ផែន |

Khmer Poem សួនកំណាព្យ
0 comments:
Post a Comment