http://jumnuoy.blogspot.com/2009/06/blog-post_08.html
ដើរម្នាក់ឯងហត់, ដើរមានគ្នាបែបធូរ តើមកពីហេតុអ្វី?
ធម្មតាយើងធ្វើដំណើរក្នុងទីក្រុងដោយថ្មើរជើងមានគ្រឹះស្ថានធំៗ ខ្ពស់ត្រដែត មានភូមិគ្រឹះ មានហាងទំនិញរំលេចដោយក្បាច់រចនាគ្រប់បែបយ៉ាង មានសួនច្បារ មានអ្នកដំណើរនិងរថយន្តគ្រប់ប្រភេទធ្វើចរាចរខ្វាត់ខ្វែងតាមដងវិថី បានទាក់ទាញអារម្មណ៍យើងឱ្យភ្លេចអស់នូវការហត់នឿយក្នុងការធ្វើដំណើរដោយជើង។ ជួនយើងកំពុងធ្វើដំណើរ អារម្មណ៍យើងគិតទៅកិច្ចការអ្វីមួយ យើងភ្លេចខ្លួនថា យើងកំពុងធ្វើដំណើរផង តែដើរទៅដល់ ឬក៏ហួសទីដៅដោយមិនដឹងខ្លួនតែម្ដង។
ពេលក្រកបការងារដោយពលកម្ម បើយើងចេះផ្លាស់ប្ដូរមុខការរបស់យើង ដូចជារត់ទៅរែកទឹកមួយភ្លែត ធ្វើនេះបន្តិច ធ្វើនោះបន្តិច ការផ្លាស់ប្ដូរការងារយ៉ាងនេះនាំឱ្យយើងធូរកម្លាំងច្រើន មិនជាហត់នឿយប៉ុន្មានទេ ទោះបីត្រូវប្រកបការងារនោះអស់រយៈពេលច្រើនម៉ោងក៏ដោយ។
យើងសឹងជ្រាបស្រាប់ហើយថា ពេលកងទ័ពធ្វើដំណើរ តែងតែមានច្រៀងចម្រៀងចរយាត្រា ហើយបោះជំហានលាន់សម្លេង ប្រកបដោយចង្វាក់ យ៉ាងមានរបៀបរៀបរយ ធ្វើយ៉ាងនេះក៏ជាមធ្យោបាយបន្ធូរការនឿយហត់នៃយុទ្ធជនដែរ។
អ្នកដែលមិនធ្លាប់មានការពិសោធន៍ក្នុងជីវភាពខ្លួន តែងប្រើកម្លាំងធ្វើការងារ បើប្រកបការងារអ្វីមួយ ហើយប្រឹងតែធ្វើការនោះមួយកន្លែងច្បាស់ជាឆាប់ហត់នឿយកម្លាំងមិនខាន។ តួយ៉ាងរឿងរែកពន់ជាដើម បើយើងរែក ឬពន់តែស្មាម្ខាង នោះប្រាកដជាឆាប់ចុកស្មា ហើយឆាប់អស់កម្លាំងណាស់ ផ្ទុយទៅវិញយើងចេះ ផ្លាស់ស្មារែក ម្ដងរែកស្ដា ម្ដងរែកឆ្វេង នោះយើងអាចរែកអំរែកដ៏ធ្ងន់ហើយធ្វើដំណើរបានឆ្ងាយ ដោយមិនសូវហត់នឿយប៉ុន្មានឡើយ។ ក្រៅពីនវ ដូចជារឿងឈរធ្វើការ បើយើងចេះតែឈរមួយកន្លែងធ្វើការ មុខជាឆាប់រោយជើងអស់កម្លាំងជាមិនខាន តែបើឈរផង អង្គុយផងនោះ ទោះជាការមមារញឹកយ៉ាងណាក៏មិនងាយអស់កម្លាំង មិនងាយនឿយហត់ឡើយ។

នៅលើទីវាលដ៏ល្ហល្ហេវមួយ បើយើងដើរតែម្នាក់ឯង ដៃទាំងសងខាងបង់បោយចុះឡើងស្ដាប់ឮតែសម្លេងស្រោកៗ លាន់ចេញពីសម្រិបជើងខ្លួនឯង ធ្វើដំណើរបណ្ដើរ ត្រចៀកស្ដាប់ស្នូរជើងបណ្ដើរ ដើរយូរៗទៅ សម្លេងដ៏គ្មានន័យនេះវាលាន់ឮផ្ទួនៗ ធ្វើឱ្យសកម្មភាពខួរក្បាលយើងកាន់តែខ្សោយទៅៗ ទីបំផុតយើងក៏ត្រូវអស់កម្លាំង ហត់នឿយយ៉ាងខ្លាំង។

ក៏ប៉ុន្តែ ប្រសិនបើយើងដើរបណ្ដើរ ហើយច្រៀងបណ្ដើរហ៊ឹមៗ ឬក៏មានមិត្រភ័ក្ដិដើរកំដរនិយាយឆ្លងឆ្លើយគ្នាបណ្ដើរ នោះទិដ្ឋភាពវាផ្ទុយពីនេះស្រឡះ។ ព្រោះខណៈនេះនៅជុំវិញខ្លួនខួរក្បាលយើង មានប្រតិស្ឋចេញនៅសកម្មភាពថ្មី ហើយសកម្មភាពថ្មីនេះវាជ្រែកយកទីថ្មីរបស់វា ធ្វើឱ្យសកម្មភាពដើមធ្លាក់ចុះខ្សោយទៅៗ បណ្ដោយឱ្យសកម្មភាពថ្មីមានប្រៀបជាង។ ការផ្លាស់ប្ដូរអារម្មណ៍នេះ បានធ្វើឱ្យយើងស្វាងស្មារតីភ្លេចអស់នូវការនឿយហត់។
ដូច្នោះហើយ ការធ្វើដំណើរដោយមានគ្នាច្រើន ហើយនិយាយឆ្លើយឆ្លងបណ្ដើរផង អាចឱ្យយើងមិនងាយឆាប់ហត់ជាប្រាកដ។
ដកស្រង់ពី ១សែនបញ្ហា របស់ ប្រាជ្ញ ជុំ

ខៀវ ជុំ ចំណុចគួរយល់ដឹង ទិចនិច
1 comments:
good coping from their books.
Post a Comment