សាលាបង្រៀន​ចែ​ចង់ស្រី​

http://jumnuoy.blogspot.com/2011/09/blog-post_06.html
កំលោះៗ​ណា​ដែល​កម្សត់​ស្នេហ៍​រក​ស្រី​ម្នាក់​មក​ធ្វើ​ជា​សង្សារ​មិនបាន សូម​សាកល្បង​ទៅ​បំពេញវិជ្ជា​គុណ​ខាង​វិជ្ជា​ចែ​ចង់ស្រី​ពី​គ្រូ​ជំនាញ​នៅ​ឯ​សិង្ហ​បុរី ។
បច្ចុប្បន្ននេះ នៅ​ប្រទេស​សិង្ហ​បុរី​ក៏​កំពុងតែ​ជួប​វិបត្តិ​រឿង​បុរសៗ​លក់​មិន​ចេញ (​អេ​) ដោយសារ​តែ​ស្រី​សិង្ហ​បុរី​បាក់​ទៅ​ស្រឡាញ់​បុរស​បរទេស​ដែល​មក​ធ្វើ​វិនិយោគ​នៅ​សិង្ហ​បុរី​ស្ទើរ​ទាំងអស់ ។ កត្តា​សំខាន់ មិនមែន​បុរស​បរទេស​ទាំងនោះ​មាន​រូបសម្បត្តិ​សង្ហា​ជាងតែ​ម្យ៉ាង​នោះទេ ប៉ុន្តែ​កំលោះ​សិង្ហ​បុរី​គ្មាន​រូបសម្រស់ ហើយ​មិន​ប្រសព្វ​ចែ​ចង់ស្រី​ទៀត ។ នៅពេល​មាន​បញ្ហា​ច្រើន​ពេក​ទៅៗ នាយទុន​ឆក់​ឱកាស​ក៏បាន​បើក​សាលាបង្រៀន​ចែចង់​ស្រី​មួយ​ចំនួន​ចេញ​ជា​រូបរាង​ឡើង ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ខាង​វិជ្ជា​ញ៉ែ​ស្រី​ដល់​សិស្ស​ក្នុង​សាលា​ឲ្យ​ចេះ​ញ៉ែ​ស្រី​ប្រកបដោយ​វិជ្ជាជីវៈ ដោយ​ទ្រឹស្តី​ដែល​ត្រូវ​លើកយក​មក​បង្រៀន​ទាំងនោះ​រួមមាន គន្លឹះ​ក្នុងការ​ណាត់​ជួប​គ្នា​ដើរលេង ចិត្ត​វិទ្យា​ស្ត្រី វិធី​ចូលទៅ​ក្បែរ​មិន​ឲ្យ​ផ្អើល ជាដើម ។ សាលា​ខ្លះ​បង្រៀន​សូម្បីតែ​សៀក​ថ្ពឺនភ្នែ​កដែល​សិស្ស​នឹងយក​ទៅ​សម្តែង​លេងឲ្យ​ស្រីៗ​ចាប់អារម្មណ៍ ។ នៅ​ពេល​សិក្សា​វគ្គ​មូលដ្ឋាន​ចប់ សិស្ស​ក៏​នឹង​បាន​រៀន​ថ្នាក់ Advance ក្រៅ​សាលា​តាម​កន្លែង​គោចរ​ផ្សេងៗ ដែលស្រីៗ​ចូល​ចិត្ត​ទៅ​ដូចជា ហាង​កាហ្វេ បណ្ណាគា​រ កន្លែង​បង្ហាញ​ម៉ូដ ផ្សារ​ទំនើប ជាដើម ។ ដោយ​ខាង​សាលា​ធានាថា បើ​ហ៊ាន​ចំណាយ​ប្រាក់​ត្រឹមតែ ១.៣៦៨ ដុល្លារ រៀន​ឲ្យ​ចប់​វគ្គ​ក្នុង​រយៈពេល ៣ ថ្ងៃ សិស្ស​ទាំងឡាយ​នឹង​ក្លាយជា​អ្នក​ចែចង់​ស្រី​អាជីព​ជាក់​ជា​ពុំខាន ។ ចង់​ដឹង​ថា​ពិត ឬ​មិន​ពិត​សូម​អញ្ជើញ​បុរសៗ​ខ្មែរ​ខ្វះ​ស្នេហ៍​ទាំង​ឡាយ​ទៅ​សាកល្បង​ដោយ​ខ្លួនឯង​នៅ​សិង្ហ​បុរី ៕​

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com