ប្រមាទ និង មិន​ប្រមាទ

http://jumnuoy.blogspot.com/2009/05/blog-post_5959.html

ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
បទ​កាកគតិ

រី​ក្ដី​ប្រយ័ត្ន មិន​ឲ្យ​ភ្លាំងភ្លាត់ វិបត្តិ​ស្មារតី
ជា​ផ្លូវ​អម្រឹត វិសិដ្ឋ​ឥត​ភ័យ ឥត​ទុក្ខ​សោក​អ្វី
កើត​មាន​ទៀត​ឡើយ។
រី​ក្ដី​ប្រហែស ស្មារតី​ភ្លេច​ធ្វេស គំនិត​តោះតើយ
ជា​ផ្លូវ​មច្ចុ ស្លាប់​កើត​ឥត​ស្បើយ ឥត​កោះ​ឥត​ត្រើយ
វិល​កើត​វិល​ស្លាប់។
នរូ​អ្នក​ណា មាន​ចិត្ត​ក្លៀវក្លា ប្រញឹក​ប្រញាប់
ខំ​ប្រឹង​ប្រព្រឹត្ត ពិត​តាម​ធម៌​ច្បាប់ អ្នក​នោះ​ទោះ​ស្លាប់
ហើយ​ដូច​នៅ​រស់។
នរូ​អ្នក​ណា អាប់​ឥត​ប្រាជ្ញា ប្រមាទ​ស្រស់​ៗ
ភ្លេច​ភ្លាត់​ស្មារតី រាល់​ថ្ងៃ​ទាំង​អស់ អ្នក​នោះ​នៅ​រស់
ដោយ​ដក​ដង្ហើម។
ព្រះពុទ្ធ​ទ្រង់​ប្រាប់ ថា​ដូច​ជា​ស្លាប់ ស្រេច​ហើយ​គួរ​ខ្ពើម
ទោះ​បី​នៅ​រស់ ដោយ​សារ​ដង្ហើម អ្នក​ប្រាជ្ញ​លោក​ឆ្អើម
ស្ទើរ​ក្អួត​ចង្អោរ។
ជន​ផង​គួរ​គិត គួរ​ផ្ចង់​គំនិត គួរ​កាត់​គួរ​កោរ
គួរ​គេច​ចៀសវាង គួរ​រាង​គួរ​ស្ងោរ រំងាស់​ចិត្ត​ចោរ
លួច​ប្លន់​កុសល។
យើង​ជា​សាមញ្ញ នៅ​មាន​ក្ដី​ក្នាញ់ គ្នាន់​ខឹង​រចល់
ក៏​ពិត​មែន​ហើយ ប៉ុន្តែ​កុំ​ខ្វល់ គួរ​ប្រឹង​តម្កល់
ចិត្ត​កុំ​ប្រមាទ។
គួរ​ប្រុង​ប្រយ័ត្ន ស្មារតី​កុំ​ភ្លាត់ កុំ​ភ្លេច​ឱវាទ
អ្នក​ប្រាជ្ញ​ទាំង​ឡាយ មាន​ព្រះ​ជា​អាទិ៍ កុំ​ឲ្យ​ឃ្លៀងឃ្លាត
ចាក​ធម៌​សុចរិត៕៚

0 comments:

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com