undefined
មិនមែន ... | ||
១ | មិនមែនខ្មៅ | ទើបវាក្រ |
មិនមែនរូបស | ទើបវាមាន | |
មិនត្រូវនៅឈរ | មិនព្រមឈាន | |
អត់សីលឥតទាន | មានមិនគង់ ។ | |
២ | មិនមែនរូបស្អាត | ទើបរៀនចេះ |
មិនខ្មៅក្រញេះ | ទើបវាល្ងង់ | |
បើខំជ្រែកភក់ | ដូចអន្ទង់ | |
គង់តែផុតជង់ | លង់ទ្រនេស ។ | |
៣ | មិនមែនរារែក | ស្រែកថា“ទ័ល” |
លក់គោនង្គ័ល | ហើយដើរទេស | |
កសិករត្រូវត្រៀម | ពីខែជេស្ឋ | |
បើប្រហែសធ្វេស | លក់ស្រែកចាយ ។ | |
៤ | មិនមែនទ្រព្យមាន | ដោយចៃដន្យ |
ដោយអុជធូបបន់ | ឪពុកម្ដាយ | |
កាលដែលមានបាន | ដើរស៊ីចាយ | |
ដល់ពេលអត់មានបាន | ដើរស៊ីចាយ | |
ដល់ពេលអត់បាយ | ឲ្យឪជួយ ។ | |
៥ | មិនមែនកើតមក | យកភោគទ្រព្យ |
ជួនឲ្យម៉ែរាប់ | ជាភ័ព្វសួយ | |
ជួន“ខន្ធកំពុក” | នាំទុក្ខព្រួយ | |
ឲ្យលើកស្ទួយ | ម៉ែថ្នមថ្នាក់ ។ | |
៦ | មិនមែនអ្នកឡើង | បានត្រឹមបេះ |
ឯអ្នកប្រឡេះ | បូមត្របាក់ | |
ធ្វើការឥតឆ្គង | រងគ្រោះថ្នាក់ | |
អែបអបកបស័ក្តិ | ពាក់សង្ខា ។ | |
៧ | មិនមែនស្ដាយលុយ | ដើរអើតឈ្ងោក |
រកទិញ“កាមរោគ” | ជួនគ្រួសារ | |
មិនមែនអែនអន | តាមបនបារ | |
ឱបស្រីអកស្រា | ថាឯងគ្រាន់ ។ | |
៨ | មិនមែនលាក់កឹប | កេងប្រវ័ញ្ច |
ទុកបំប៉ន“អញ” | ដើរជិះជាន់ | |
ឲ្យ“អេដ្ស៍”រលាក | “រាគ”បំភ័ន្ត | |
ឲ្យបាបតាមទាន់ | មារចូលជ្រែក | |
៩ | មិនមែនរោគរុក | ទុក្ខវេទនា |
ពឹងបុត្រ-ភរិយា | ជួយរំលែក | |
ប្រពន្ធអត់លុយ | កូនយំស្រែក | |
ទើបស្រក់ទឹកភ្នែក | ខ្លាចប៉ាឆា ។ | |
ដោយ: ខៀវ យ៉ុង |
0 comments:
Post a Comment