ដើរម្នាក់ឯងហត់, ដើរមានគ្នា​បែបធូរ តើមកពី​ហេតុ​អ្វី?

http://jumnuoy.blogspot.com/2009/06/blog-post_08.htmlwalk
ដើរម្នាក់ឯងហត់, ដើរមានគ្នា​បែបធូរ តើមកពី​ហេតុ​អ្វី?

ធម្មតា​យើង​ធ្វើដំណើរ​ក្នុងទីក្រុងដោយ​ថ្មើរជើង​មាន​គ្រឹះស្ថានធំៗ ខ្ពស់ត្រដែត មានភូមិគ្រឹះ មានហាងទំនិញ​រំលេច​ដោយ​ក្បាច់​រចនា​គ្រប់បែបយ៉ាង មានសួនច្បារ មានអ្នក​ដំណើរនិង​រថយន្ត​គ្រប់​ប្រភេទ​ធ្វើចរាចរ​ខ្វាត់​ខ្វែងតាម​ដង​វិថី បានទាក់​ទាញ​អារម្មណ៍​យើង​ឱ្យ​ភ្លេចអស់​នូវ​ការ​ហត់នឿយ​ក្នុងការ​ធ្វើ​ដំណើរ​ដោយ​ជើង។ ជួន​យើង​កំពុង​ធ្វើដំណើរ អារម្មណ៍​យើង​គិត​ទៅ​កិច្ច​ការ​អ្វីមួយ​ យើង​ភ្លេចខ្លួន​ថា យើងកំពុង​ធ្វើដំណើរ​ផង តែដើរទៅដល់​ ឬ​ក៏ហួស​ទីដៅ​ដោយ​មិនដឹង​ខ្លួនតែម្ដង។
ពេល​ក្រកប​ការងារ​ដោយ​ពលកម្ម បើយើង​ចេះ​ផ្លាស់​ប្ដូរ​មុខ​ការរបស់​យើង​ ដូចជា​រត់ទៅ​រែក​ទឹក​មួយភ្លែត ធ្វើ​នេះ​បន្តិច ធ្វើនោះ​បន្តិច ការផ្លាស់​ប្ដូរ​ការងារ​យ៉ាងនេះ​នាំឱ្យ​យើង​ធូរ​កម្លាំងច្រើន មិន​ជាហត់​នឿយ​ប៉ុន្មានទេ ទោះ​បី​ត្រូវ​ប្រកប​ការ​ងារ​នោះ​អស់​រយៈ​ពេល​ច្រើន​ម៉ោង​ក៏​ដោយ។
យើង​សឹង​ជ្រាបស្រាប់​ហើយ​ថា ពេល​កងទ័ព​ធ្វើ​ដំណើរ តែ​ងតែ​មាន​ច្រៀង​ចម្រៀង​ចរយាត្រា​ ហើយ​បោះ​ជំហាន​លាន់​សម្លេង ប្រកប​ដោយ​ចង្វាក់ យ៉ាង​មាន​របៀប​រៀបរយ ធ្វើ​យ៉ាងនេះ​ក៏​ជា​មធ្យោបាយ​បន្ធូរ​ការ​នឿយ​ហត់​នៃ​យុទ្ធជន​ដែរ។
អ្នក​ដែល​មិន​ធ្លាប់​មាន​ការ​ពិសោធន៍ក្នុង​ជីវភាព​ខ្លួន តែង​ប្រើ​កម្លាំង​ធ្វើការ​ងារ​ បើ​ប្រកប​ការងារ​អ្វី​មួយ ហើយ​ប្រឹងតែ​ធ្វើការ​នោះ​មួយ​កន្លែង​ច្បាស់​ជា​ឆាប់​ហត់​នឿយ​កម្លាំង​មិន​ខាន។ តួ​យ៉ាង​រឿង​រែក​ពន់ជាដើម បើយើងរែក​ ឬ​ពន់​តែ​ស្មាម្ខាង នោះ​ប្រាកដ​ជា​ឆាប់​ចុកស្មា​ ហើយ​ឆាប់​អស់​កម្លាំង​ណាស់ ផ្ទុយ​ទៅ​វិញ​យើងចេះ​ ផ្លាស់​ស្មា​រែក​ ម្ដង​រែក​ស្ដា ម្ដងរែកឆ្វេង នោះ​យើង​អាចរែក​អំរែក​ដ៏​ធ្ងន់​ហើយ​ធ្វើដំណើរ​បាន​ឆ្ងាយ ដោយ​មិន​សូវ​ហត់​នឿយ​ប៉ុន្មាន​ឡើយ។ ក្រៅ​ពីនវ ដូចជារឿង​ឈរ​ធ្វើការ​ បើ​យើង​ចេះ​តែ​ឈរ​មួយ​កន្លែង​ធ្វើការ មុខជា​ឆាប់​រោយជើង​អស់​កម្លាំង​ជាមិន​ខាន តែ​បើ​ឈរផង​ អង្គុយផង​នោះ​ ទោះជា​ការ​មមារញឹក​យ៉ាងណា​ក៏​មិន​ងាយ​អស់​កម្លាំង​ មិន​ងាយ​នឿយ​ហត់​ឡើយ។

នៅ​លើ​ទី​វាល​ដ៏​ល្ហ​ល្ហេវ​មួយ បើ​យើង​ដើរ​តែ​ម្នាក់ឯង​ ដៃ​ទាំងសងខាង​បង់​បោយ​ចុះឡើង​ស្ដាប់​ឮតែ​សម្លេង​ស្រោកៗ លាន់​ចេញ​ពីសម្រិប​ជើង​ខ្លួន​ឯង​ ធ្វើ​ដំណើរបណ្ដើរ ត្រចៀក​ស្ដាប់​ស្នូរ​ជើង​បណ្ដើរ ដើរយូរ​ៗទៅ សម្លេង​ដ៏គ្មាន​ន័យ​នេះ​វាលាន់​ឮផ្ទួនៗ ធ្វើឱ្យ​សកម្មភាព​ខួរ​ក្បាល​យើង​កាន់តែ​ខ្សោយទៅៗ ទីបំផុត​យើង​ក៏​ត្រូវ​អស់​កម្លាំង​ ហត់នឿយ​យ៉ាង​ខ្លាំង។

ក៏ប៉ុន្តែ ប្រសិន​បើយើង​ដើរបណ្ដើរ ហើយ​ច្រៀងបណ្ដើរ​ហ៊ឹមៗ ឬ​ក៏មាន​មិត្រភ័ក្ដិ​ដើរ​កំដរ​និយាយ​ឆ្លង​ឆ្លើយ​គ្នា​បណ្ដើរ នោះ​ទិដ្ឋភាព​វា​ផ្ទុយ​ពី​នេះ​ស្រឡះ។ ព្រោះ​ខណៈ​នេះ​នៅ​ជុំវិញ​ខ្លួន​ខួរ​ក្បាល​យើង មាន​ប្រតិស្ឋ​ចេញ​នៅ​សកម្មភាព​ថ្មី ហើយ​សកម្មភាព​ថ្មី​នេះ​វា​ជ្រែក​យក​ទី​ថ្មី​របស់​វា​ ធ្វើ​ឱ្យ​សកម្មភាព​ដើមធ្លាក់​ចុះ​ខ្សោយទៅៗ បណ្ដោយឱ្យ​សកម្មភាព​ថ្មី​មាន​ប្រៀបជាង។ ការផ្លាស់​ប្ដូរ​អារម្មណ៍​នេះ បានធ្វើ​ឱ្យ​យើង​ស្វាង​ស្មារតី​ភ្លេច​អស់​នូវ​ការ​នឿយហត់។
ដូច្នោះហើយ ការ​ធ្វើ​ដំណើរដោយ​មាន​គ្នាច្រើន ហើយ​និយាយ​ឆ្លើយ​ឆ្លង​បណ្ដើរ​ផង អាចឱ្យ​យើង​មិន​ងាយ​ឆាប់​ហត់​ជា​ប្រាកដ។

ដក​ស្រង់​ពី​ ១សែន​បញ្ហា របស់​ ប្រាជ្ញ ជុំ

walk

1 comments:

Anonymous said...

good coping from their books.

Post a Comment

Followers

រឿង ដែលខានមើលមិនបាន

Contact us

Name

Email *

Message *

Your Language

Online

Copyright 2009 Simplex Celebs All rights reserved Designed by www.sruol9.com